បច្ច័យវាចកៈ,បច្ច័យ,វេយ្យាករណ៍បាលី Get link Facebook X Pinterest Email Other Apps - November 01, 2020 ដែលអាចនឹងយល់ វាចកៈ ទាំង៥យ៉ាងនោះបាន ព្រោះអាស្រ័យគ្រឿងចំណាំ គឺ បច្ច័យ ។ បច្ច័យនោះ មាន២៥យ៉ាងគឺ អ, ឥ ,ឦ, ឯ ,យ ,ណុ ,ណា ,ឧណា, នា ,ប្ប ,ណ្ហា ,ឱ ,យិរ ,ណេ ,ណយ ,ណាបេ ,ណាបយ ,ខ ,ឆ ,ស ,អាយ, ឦយ ,អល ,អារ, អាល ។ Get link Facebook X Pinterest Email Other Apps Comments
វិវត្តន៍នៃភាសាខ្មែរមាន៣លើកធំៗ,វិវត្តន៍នៃភាសាខ្មែរ,ភាសាខ្មែរយើង,ខ្មែរក្រោមនិងភាសាខ្មែរ - November 03, 2020 វិវត្តន៍នៃភាសាខ្មែរមាន៣លើកធំៗគឺ -ភាសាខ្មែរបុរាណ(តាំងពីកំនកំណើតមកដល់សតវត្សរ៍ទី១៤) -ភាសាខ្មែរកណ្ដាល(សតវត្សរ៍ទី១៥ ដល់សតវត្សរ៍ទី១៩) -ភាសាខ្មែរបច្ចុប្បន្ន(សតវត្សរ៍ទី១៩រៀងមក)។ នៅសម័យអាណាព្យាបាលបារាំង ភាសាខ្មែរបានថយល្បឿននៃវិវត្តន៍របស់ខ្លួន ហើយរត់ទៅសម្ងំក្នុងវត្តអារាមដែលមានព្រះសង្ឃជួយថែរក្សាទុកឱ្យ។ ពេលនោះ គេបង្ខំឱ្យរៀនភាសាបារាំងជាយាន ជាផ្លូវការដែលជាហេតុនាំឱ្យខូចប្រយោជន៍ភាសាជាតិ។ Read more
ខ្នាតរង្វាស់រង្វាល់បុរាណខ្មែរ,របៀបរាប់តាមខ្មែរសម័យដើម - December 07, 2020 ខ្នាតរង្វាស់រង្វាល់បុរាណខ្មែរ ១-ទម្ងន់-ចំណុះ ក.សម្ភារៈផ្សេង (ស្រូវ អង្ករ....) -១ហាប = ១០០ នាឡិ = ២ ចុង =៦០ គីឡូក្រាម -១ចុង = កន្លះហាប = ៣០ គីឡូក្រាម -១ដឹក = ២០ ថាំង(ស្រូវ) -១ថាំង = ២ តៅ(ស្រូវ) -១តៅ = ១៥ គីឡូ(អង្ករ) -១គីឡូ = ៤ កំប៉ុង(កំប៉ុងទឹកដោះគោ) -១នាឡិ(នាលិ) = ១៦ តម្លឹង = ៦០០ ក្រាម = ៦ ខាំ ខ.មាស -១តម្លឹង = ១០ ជី = ១០០ ហ៊ុន = ១០០០ លី -១ជី = ១០ ហ៊ុន = ១០០ លី -១ហ៊ុន = ១០ លី -១លី(១០លី = ១ ហ៊ុន, ១០០ លី = ១ ជី ) គ.តម្លៃប្រាក់បុរាណ -១កហាបនៈ = ៤ បាទ -១បាទ = ៤ ស្លឹង = ៦០ សេន -១ស្លឹង = ២០ សេន -១ណែន = ១០ តម្លឹង ឬ ១០ តម្លឹង ២ ជី = ១៥ ឬ ១៦ រៀល -១បាច់កាស = ១០ ត្រណោត -១ត្រណោត = ១០ ទៀន -១ទៀន = ៦០ កាសដី = ២ សេនស្ពាន់ -១រៀល = ១០ កាក់ = ១០០ សេន -១សេន = ១ ៣,៥ ក្រ . ឯកតាចំណុះផ្សេងទៀត -មួយកន្តាំង - មួយតក់ -មួយកម្បង់ - មួយទូកដៃ -មួយក្ដាប់ - មួយចឹក -មួយកំប៉ុង - មួយកំប៉ុង -មួយឪទឹន - មួយពាង -មួយបំពង់ - មួយតយ -មួយថ្នក់ - មួយការ៉ុង -មួយបាវ - មួយល្បុង ២.ចំនួន -១ស្នើ = ២ សន្លឹក(ម្លូ) -១ត្របក = ១០ ស្នើ = ២០ សន្លឹក(ម្លូ) -១ដំប = ៤ ឯកតា -១ផ្លូន = ១០ ដំប... Read more
បញ្ហាសាសនាសកលលោកភាគ០១, សំណួរ និងចម្លើយ សាសនាសកលលោក, បញ្ហាសាសនា - January 27, 2022 សាសនាសាកលលោក ភាគ១ ១. សាសនាសកលលោកមានសេចក្ដីថា ដូចម្ដេច ? សាសនាក្នុងសកលលោក ដែលមានឥទ្ធិពលខ្លាំងជាងគេមានប៉ុន្មាន? គឺអ្វីខ្លះ? ឆ. សាសនាសកលលោកមានសេចក្ដីថា ជាគម្ពីរមួយដែលអ្នកប្រាជ្ញពណ៌នាប្រមូលផ្ដុំផ្គុំលទ្ធិសាសនាទាំងឡាយ ដែលមនុស្សក្នុងលោកទាំងមូលនិយមរាប់អានគោរពទីពឹង ។ មាន ៤ គឺ ពុទ្ធសាសនា១ ព្រាហ្មណ៍សាសនា១ គ្រិស្ដសាសនា១ និងឥស្លាមសាសនា១ ។ ២. សាសនាកើតឡើងដោយហេតុប៉ុន្មានយ៉ាង? អ្វីខ្លះ? ហេតុណាសំខាន់ជាងគេ? ព្រោះអ្វី? ឆ. ដោយហេតុ ៣ យ៉ាង គឺ សេចក្ដីខ្លាច១ ការខ្វះខាត១ និងសេចក្ដីត្រូវការ១ ។ សេចក្ដីខ្លាច ជាមូលហេតុសំខាន់ជាងគេ ។ ពញរោះការខ្វះខាតនិងសេចក្ដីត្រូវការទាំងពីរនេះ មកប្រជុំចុះក្នុងសេចក្ដីភ័យខ្លាច ហេតុនោះសេចក្ដីភ័យខ្លាចជាមូលហេតុសំខាន់ជាងគេបង្អស់ នាំឲ្យលទ្ធិសាសនាកើតឡើងក្នុងលោក ។ ៣. សាសនាក្នុងលោកបើបំព្រួញឱ្យខ្លីមានប៉ុន្មាន? ចូររាប់? ចុះព្រះពុទ្ធសាសនា ជឿរឿងអ្វីជាធំ? ឆ. សាសនាក្នុងលោកបើបំព្រួញឱ្យខ្លីមាន ២ យ៉ាង គឺ ពុទ្ធសាសនា១ ពាហិរសាសនា១ ។ ពុទ្ធសាសនាជឿរឿងកម្ម និងផលជាធំ ។ ៤. ក្នុងសៀវភៅសាសនាសកលលោកភាគ១ នីតិធម៌ និងធម្មចរិយានាំសត្វឱ្យមានអ្វី? ឆ. នីតិធម៌ ជាគ្រឿងនាំសត្វឱ្យមានលទ្ធិទំនៀមទម្លាប់ ឬចិត្តប្... Read more
Comments
Post a Comment