អង្គប្រកបបែបដើមរុក្ខជាតិ,អង្គប្រកបអាចចែកជា៦ប្រការ,ឫស សំបក ដើម មែក ស្លឹក និងផ្លែ

អង្គប្រកបបែបដើមរុក្ខជាតិ អង្គប្រកបនេះអាចចែកជា ៦ ប្រការ៖ ១.ពុទ្ធសាសនបុគ្គល - អ្នកបួសក្នុងព្រះពុទ្ធសាសនា ( ភិក្ខុ ភិក្ខុនី សាមណេរ សាមណេរី ) ។ - អ្នកដែលទ្រទ្រង់គ្រឿងសម្គាល់ជាអ្នកបួស តែមានភេទជាគ្រហស្ថ ដូចជា ដូនជី តាជី ជាដើម ។ - អ្នកដែលកាន់ ជឿ ដើរតាមពុទ្ធសាសានា មាន ឧបាសក និង ឧបាសិកា នេះក៏អាចចាត់ជាពុទ្ធសាសនបុគ្គលដែរ ។ ២.ពុទ្ធសាសនស្ថាន ពុទ្ធសាសនស្ថានបានដល់ទីកន្លែងមាន វត្តអារាម ព្រះវិហារ កន្លែង សក្ការៈ ផ្សេងៗ មានព្រះចេតិយបញ្ចុះ ព្រះសារីរីកធាតុ ជាដើម រួមទាំង ប្រាសាទ ដែលកសាងឧទ្ទិសចំពោះ ពុទ្ធសាសនា មានប្រាសាទ បាយ័ន ជាអាទិ ។ ៣.ពុទ្ធសាសនវត្ថុ ពុទ្ធសាសនវត្ថុបានដល់វត្ថុ ដែលជាគមរឿងសម្គាល់របស់ពុទ្ធសាសនា មាន ព្រះពុទ្ធរូប ពុទ្ធបដិមា ពោធិព្រឹក្ស ទង់សាសនា រូបធម្មចក្រ ជាដើម ។ ៤.ពុទ្ធសាសនពិធី ពុទ្ធសាសនពិធី គឺពិធីកម្មផ្សេងៗ ដែលមានក្នុងពុទ្ធសាសនា ដូចជា ឧបសម្បទាកម្ម ឧបោសថកម្ម សង្ឃកម្មផ្សេងៗ រួមទាំងបុណ្យទាន ដែលយើងតែងធ្វើ មាន បុណ្យផ្កា បុណ្យកឋិន សង្ឃទាន - ល - ។ ៥.ពុទ្ធសាសនធម៌ ពុទ្ធសាសនធម៌គឺពាក្យប្រៀនប្រដៅ ឬធម៌ទាំងឡាយ ដែលព្រះពុទ្ធទ្រង់បាម...