ធាតុ,ធាតុ៨ពួក


                              ធាតុ
វិភត្តិប្រកប កាល បទ វចនៈ បុរិសៈ ប៉ុណ្ណេះជាដើម សម្រាប់ផ្សំនឹងធាតុឱ្យចេញប្រាកដមកជាកិរិយារបស់នាម ។ ធាតុនោះ និយាយដោយសង្ខេបចែកជាធាតុគណៈមាន ៨ពួក តាមដំណើរ ដែលត្រូវបច្ច័យត្រូវគ្នាដូច្នោះ
                សកម្មធាតុ និងអសកម្មធាតុ
ធាតុដែលប្រកបដោយកម្ម គឺ អំពើដែលត្រូវធ្វើ ហៅថា សកម្មធាតុ ឧ.ឱទនំ បចាមិ
ធាតុដែលមិនប្រកបដោយកម្ម ហៅថា អកម្មធាតុ ឧ. មញ្ចេ សយតិ
.ពួក ភូ ធាតុ 
ភូ កើត,មាន,ជា, ហុ កើត,មាន,ជា,សី ដេក, ខន ,ជីក, បឋ ពោល,និយាយ, ចប ចម្អិន, ឥក្ខ ឃើញ ,មរ ស្លាប់,លភ បាន ,គម ទៅ ដល់ , គុប គ្រប់គ្រង រក្សា ។

.ពួក រុធ ធាតុ រុធ បិទ,រាំង,ខ្ចប់, មុច រួច,លែង,ដោះ, ភុជ ស៊ី, ឆិទ កាត់,ភិទ បែក,ធ្លាយ លិប លាប ។

.ពួក ទិវ ធាតុ
  ទិវ លេង,សិវ ដេរ,ខិ អស់,មុហ ភ្លេច,វង្វេង,ភាន់,រជ ជ្រលក់,មុស ភ្លេច,ពុធ ដឹង,ត្រាស់,យុធ ច្បាំង។

.ពួក សុ ធាតុ 
សុ ឮ,ស្ដាប់, វុ ក្រង,អាប ដល់, ប+អាប ដល់,ទាន់ ។

.ពួក កី ធាតុ
  កី ទិញ, ចិ សន្សំ,បេះ, ជិ ឈ្នះ,ផ្ចាញ់, ញា ដឹង,ស្គាល់,ធុ កំចាត់បង់, ផុ អុំ,ស្ទៃ, លុ កាត់,ច្រូត ។

.ពួក គហ ធាតុ 
គហ កាន់,ចាប់,យក, តស តក់ស្លុត,រន្ធត់,ខ្លាច 

.ពួក តន ធាតុ
  តន ផ្សាយចេញ,ត្រដាង,លាត,លា, 
ករ ធ្វើ,ជាគរ ភ្ញាក់,រលឹក,សក អាច,ហ៊ាន ។

.ពួក ចុរ ធាតុ 
ចុរ លួច,ចិន្ត គិត,តក្ក ត្រិះរិះ, មន្ដ ប្រឹក្សា,ពិភាក្សា,ជជែក,លក្ខ កំណត់ ។

Comments

Popular posts from this blog

បញ្ហាសាសនាសកលលោកភាគ០១, សំណួរ និងចម្លើយ សាសនាសកលលោក, បញ្ហាសាសនា

ខ្នាតរង្វាស់រង្វាល់បុរាណខ្មែរ,របៀបរាប់តាមខ្មែរសម័យដើម

វិវត្តន៍នៃភាសាខ្មែរមាន៣លើកធំៗ,វិវត្តន៍នៃភាសាខ្មែរ,ភាសាខ្មែរយើង,ខ្មែរក្រោមនិងភាសាខ្មែរ