កម្រងអត្ថបទភាសាខ្មែរ ថ្នាក់ទី១០,ពីមេរៀនទី១ដល់មេរៀនទី១០


មេរៀនទី១

មោទនភាពជាតិ

ប្រទេសយើងក្នុងសម័យបុរាណកាល ជារដ្ឋរុងរឿង ខ្ពង់ខ្ពស់ ថ្លៃថ្នូរ មានឈ្មោះល្បីជាងគេនៅអាស៊ីអាគ្នេយ៍យើងនេះ ។ ទឹកដីល្អផូរផង់ដោយសម្បត្តិធម្មជាតិ សម្បត្តិធម៌ថ្លៃថ្លានិងច្រើនមហិមាជាកេរដំណែលមិនអាចកាត់ថ្លៃបាន ដែលដូនតាខ្មែរបន្សល់ទុកសម្រាប់កុលបុត្រ កុលធីតាខ្មែរគ្រប់ជំនាន់ ។ មរតកទាំងអស់នេះហើយ ដែលធ្វើឱ្យយើងជាកូនខ្មែរជំនាន់ក្រោយ មានមោទនាភាពជាតិក្រៃលែង ។

សេចក្ដីស្រលាញ់ ការពេញចិត្ត ការលើកតម្កើង ការឱ្យតម្លៃចំពោះជាតិខ្លួនត្រូវតែសំដែងចេញជាការចូលរួមយ៉ាងសកម្មក្នុងការកសាង ការពារ និងអភិឌ្ឍជាតិ ។

ដកស្រង់ពីភាសាខ្មែរថ្នាក់ទី១០ ទំព័រ០១








មេរៀនទី២

អត្តសញ្ញាណជាតិ

អត្តសញ្ញាណជាតិ គឺជាគ្រឿងសម្គាល់ ជាទីអាងនូវលក្ខណៈ ពិសេសនិងដោយឡែករបស់ជាតិសាសន៍មួយៗ ។ អត្តសញ្ញាណជាតិខ្មែររួមមាន ទង់ជាតិ ភ្លេងជាតិ ភាសា អក្សរ សិល្បៈ  វប្បធម៌ អក្សរសាស្ដ្រ ជំនឿ សាសនា ប្រពៃណី និងទំនៀមទម្លាប់ជាតិផ្សេងៗទៀតដែលឆ្លុះបញ្ចាំងនូវផ្នត់គំនិត ទស្សនៈ ចរិតលក្ខណជាតិ ។

ដកស្រង់ពីភាសាខ្មែរថ្នាក់ទី១០ ទំព័រ៣៣










មេរៀនទី៣

ការគោរពបូជា

សេចក្ដីសុខជាបំណងប្រាថ្នារបស់មនុស្សទូទៅ ។ អ្នកដែលមានសេចក្ដីសុខពិតប្រាកដលុះត្រាតែអ្នកនោះទទួលបានសេចក្ដីសុខទាំងផ្លូវកាយនិងផ្លូវចិត្ត ។ ការគោរពបូជាក៏ជាមធ្យោបាយមួយញុំាងឲ្យវិញ្ញាណស្មារតីរបស់មនុស្សមានភាពស្ងប់ស្ងាត់និងជំរុញឱ្យមានសេចក្ដីសុខផ្លូវចិត្ត ។ ការគោរព គឺជាការប្រតិបត្តិ ការប្រព្រឹត្តតាមឳវាទរបស់បុគ្គលដែលគួរគោរព ដោយមានការលះបង់ថ្វាយឬជូនវត្ថុផ្សេងៗចំពោះបូជនីយបុគ្គល ។

ដកស្រង់ពីភាសាខ្មែរថ្នាក់ទី១០ ទំព័រ៥៧









មេរៀនទី៤

សប្បុរសធម៌

ដើម្បីធ្វើឱ្យជីវិតកាន់តែមានតម្លៃថែមទៀតនោះ មនុស្សម្នាក់លះបង់អំពើអាក្រក់ហើយខិតខំកសាងអំពើល្អនិងសុចរិតទៀងត្រង់ ។ អំពើល្អទាំងនោះ បានស្ដែងចេញតាមរយៈសន្ដានចិត្តទូលាយរបស់បុគ្គលដូចជា កាយជួយសង្គ្រោះគ្នា មិនប្រមាថ ឬរំលោភសិទ្ធិអ្នកដទៃ និងការប្រកាន់យកសច្ចធម៌ជាដើម ។

ដកស្រង់ពីភាសាខ្មែរថ្នាក់ទី១០ ទំព័រ៨៧










មេរៀនទី៥

សោភ័ណភាសា

គ្រប់ជាតិសាសន៍លើសាកលលោកសុទ្ធតែមានភាសានិងអក្សរ សម្រាប់ប្រាស្រ័យទាក់ទងគ្នាក្នុងសង្គម ។ ភាសាជាអត្តសញ្ញាណជាតិពិសេសមួយ ក្នុងចំណោមអត្តសញ្ញាណជាតិជាច្រើនទៀត ។ សោភ័ណភាសាមានន័យថាជាភាសាមួយដែលកើតមានភាពត្រឹមត្រូវ មានក្បូនខ្នាត មានកំណកំណើត និងការវិវត្តច្បាស់លាស់ ។ ការចេះប្រើប្រាស់សិល្បភាសា ឬសិល្បក្នុងការនិយាយ ការសរសេរ និងចេះឱ្យតម្លៃ ហៅថាសោភ័ណភាសា ឬសិល្បៈភាសា

ពិតៗ ។

ដកស្រង់ពីភាសាខ្មែរថ្នាក់ទី១០ ទំព័រ១១៣








មេរៀនទី៦

ការទទួលស្គាល់ការពិត

ការទទួលស្គាល់ការពិត គឺជាការទទួលស្គាល់នូវរឿងរ៉ាវ ហេតុការណ៍ ឬអ្វីៗដែលមានកើតមានោឡើងប្រាកដជាក់ស្ដែង ទោះជារឿងរ៉ាវ ហេតុការណ៍ទាំងនោះកើតឡើងពីអតីតកាល ឬក៏បច្ចុប្បន្នកាលក្ដី ។ គេមិនអាចបិទបាំង ឬគេចវេះពីការពិតបានជារៀងរហូតនោះទេ ។ ដូចនេះយើងត្រូវតែទទួលយកការពិត ឬក៏ហ៊ានប្រឈមនឹងការពិត ដើម្បីជាបទពិសោធសម្រាប់បច្ចុប្បន្ននិងអនាគត ។

ដកស្រង់ពីភាសាខ្មែរថ្នាក់ទី១០ ទំព័រ១៣៥









មេរៀនទី៧

ភាពជាពលរដ្ឋ

ពលរដ្ឋម្នាក់ៗ ជាកោសិការបស់ប្រទេសជាតិ ។ ប្រទេសជាតិមួយ អាចស្ថិតស្ថេរគង់ង្សនិងមានការអភិឌ្ឍ អាស្រ័យដោយប្រទេសនោះសម្បូរដោយពលរដ្ឋល្អនិងពលករជំនាញ ។ យើងម្នាក់ៗបានធ្វើខ្លួនឲ្យក្លាយជាពលរដ្ឋល្អហើយឬនៅ តើពលរដ្ឋល្អត្រូវមានតួនាទីនិង

កាព្វកិច្ចដូចម្ដេចខ្លះចំពោះជាតិមាតុភូមិ ?

ដកស្រង់ពីភាសាខ្មែរថ្នាក់ទី១០ ទំព័រ១៥៧











មេរៀនទី៨

ការសម្រេចចិត្ត

ពលរដ្ឋល្អ​ ត្រូវធ្វើសេចក្ដីសម្រេចចិត្តប្រកបដោយគតិបណ្ឌិត ។ មានន័យថា មុននឹងធ្វើការសម្រេចធ្វើអ្វីមួយយើងត្រូវគិតពិចារណា វិភាគ ពិគ្រោះយោបល់អ្នកដែលគួរពិគ្រោះឱ្យបានម៉ត់ចត់ ។ ម៉្យាងទៀតមុននឹងសម្រេចចិត្ត យើងក៏ត្រូវគិតទៅដល់លទ្ធផលដែរ គឺធ្វើយ៉ាងណាឱ្យការសម្រេចចិត្តរបស់យើងមានតម្លៃ មានកិត្តិយស និងមានប្រយោជន៍សម្រេចខ្លួន

ឯង គ្រួសារនិងសង្គមជាតិ ។

ដកស្រង់ពីភាសាខ្មែរថ្នាក់ទី១០ ទំព័រ១៨១














មេរៀនទី៩

សោភ័ណសិល្បៈ

ប្រទេសកម្ពុជា ជាប្រទេសដែលធ្លាប់មានខឿនវប្បធម៌ អរិយធម៌រុងរឿង នៅជ្រោយឥណ្ឌូចិនយើងនេះ តាំងពីយូរយារណាស់មកហើយ ។ ភាពចំណាស់និងកិត្តិសព្ទដ៏ល្បីល្បាញនៃសិល្បខ្មែរក៏បានស្ដែងចេញតាមរយៈទឹកដៃសិល្បរបាំ ចម្រៀង កំណាព្យ ចម្លាក់ សំណង់ស្ថាបត្យកម្មប្រាសាទនានាផងដែរ ដែលសុទ្ធតែមានតម្លៃខ្ពង់ខ្ពស់ វិសេសវិសាលថ្លៃថ្លា ជាហេតុញុំាងឳ្យពិភពលោកទាំងមូលទទួលស្គាល់និងកោតសរសើរស្ញប់ស្ញែងនូវ

ទេពកោសល្យដ៏ប៉ិនប្រសប់របស់បុព្វបុរសខ្មែរយើងយ៉ាងក្រៃលែង ។

ដកស្រង់ពីភាសាខ្មែរថ្នាក់ទី១០ ទំព័រ១៩៧









មេរៀនទី១០

ជំនឿ

ជំនឿ ជាផ្នែកមួយនៃអត្តសញ្ញាណជាតិ ។ ជំនឿផ្សារភ្ជាប់ទៅនឹងជីវភាពប្រចាំថ្ងៃរបស់មនុស្ស ។ ដោយសារតែការរស់នៅរបស់មនុស្សបានឆ្លងកាត់ឧបសគ្គនានា ពិសេសបាតុភូតធម្មជាតិ ហើយពួកគេពុំអាចយកជ័យជំនះបាន ក៏កើតចេញជាជំនឿផ្សេងៗរាប់

មិនអស់ ។ មូលហេតុខាងលើនេះ នាំឳ្យមនុស្សសម័យដើមតែងនឹកសង្ស័យថា ពិតជាមានកម្លាំងដ៏មហិមាណាមួយ ដែលជាកម្លាំងខាងក្រៅខ្លួនមកជួយឳ្យពួកគេរស់នៅបានសុខ ឬបានទុក្ខ ។ ឥទ្ធិពលដ៏អាថ៌បាំងនៃកម្លាំងដ៏អស្ចារ្យនេះក៏ក្លាយទៅជាប្រពៃណីនៃក្ដីសង្ឃឹមរបស់ពួកគេ ដែលគេតែងតែជឿហើយ គោរពបូជាតាំងពីដើមតរៀងមក ។

ដកស្រង់ពីភាសាខ្មែរថ្នាក់ទី១០ ទំព័រ២១៧


Comments

Popular posts from this blog

វិវត្តន៍នៃភាសាខ្មែរមាន៣លើកធំៗ,វិវត្តន៍នៃភាសាខ្មែរ,ភាសាខ្មែរយើង,ខ្មែរក្រោមនិងភាសាខ្មែរ

បញ្ហាសាសនាសកលលោកភាគ០១, សំណួរ និងចម្លើយ សាសនាសកលលោក, បញ្ហាសាសនា

ខ្នាតរង្វាស់រង្វាល់បុរាណខ្មែរ,របៀបរាប់តាមខ្មែរសម័យដើម