ប្រស្នាវិន័យប្បញ្ញត្តិ,ថ្នាក់ត្រី ភាគ២, សំណួរនិងចម្លើយ បាតិមោក្ខ, និស្សគ្គិយបាចិត្តិយ ៣០ សិក្ខាបទ, សំណួរ ចម្លើយ និស្សគ្គិយបាចិត្តិយ ៣០
ប្រស្នាវិនយប្បញ្ញត្តិ ជំនួយដល់អ្នករៀនធម្មវិន័យ ថ្នាក់ត្រី ភាគ ២ ឧបត្តិកថា ប្រស្នាវិនយប្បញ្ញត្តិភាគ ១ ដែលបានបោះពុម្ពផ្សាយចេញរួចស្រេចហើយ ទុកដូចជាហាន ទី១ មានសិក្ខាកាមកុលបុត្រនិយមរាប់អានជាច្រើនការនិយមរាប់អាននេះជាវត្ថុបំណងដ៏ខ្ពង់ខ្ពស់របស់ខ្ញុំ និងហេតុនាំឲ្យខ្ញុំមានកម្លាំងខំប្រឹងសរសេរប្រស្នាវិនយប្បញ្ញត្តិភាគ ២ នេះដែលទុកដូចជាជំហានទី ២ រឹតតែខ្លាំងឡើងទៀត ឥឡូវនេះប្រស្នាភាគ ២ នេះ បានសម្រេចដូចបំណងខ្ញុំហើយ, ប្រស្នានេះកើតឡើងដោយវីរិយភាពរបស់ខ្ញុំដែលខំប្រឹងពេញកម្លាំង ដើម្បីទុកជាទីរំលឹកដល់បុញ្ញកម្មដែលបានកសាងក្នុងពេលនៅចាំវស្សាឆ្នាំរោងចត្វាស័ក ព.ស.២៤៩៥ ខ្ញុំមានចិត្តត្រេកអរដ៏ក្រៃលែងចំពោះព្រះតេជគុណព្រះគុណ ព្រះគ្រូរតនាមុនី សោ ប៉ឹម ដែលជាទីប្រឹក្សារបស់ខ្ញុំយ៉ាងហ្មត់ចត់ ក្នុងការរៀបរៀងប្រស្នានេះ ទាំងសូមអរគុណចំពោះលោកមហា ៣ អង្គ (គឺមហា ដាំ សោម កាលនៅជានិស្សិតសាលាបាលីរង,ដាំ យ៉ាន កាលនៅនិស្សិតសាលាបាលីជាន់ខ្ពស់, ឡុង យន់ កាលនៅជានិស្សិតសាលាបំពេញវិជ្ជាធម្មវិន័យ) ដែលខំយកព្រះទ័យទុកដាក់ក្នុងការជួយសរសេរចម្លង ដោយសុទ្ធចិត្តដរាបដល់បានសម្រេចគោលបំណងរបស់ខ្ញុំ ។ ខ្ញុំសូមលើកយកភាគផល ដែលកើតអំពីបុញ្ញកម្មដ៏ប្រសើរ (គឺការកសាងសៀវភៅប្រស្នា) ...