ប្រស្នាសាសនាសកលលោក ភាគទី៣,បញ្ហាសាសនាសកល ភាគ៣,បញ្ហាសាសនាទុតិយភូមិឆ្នាំទី៣,ទុតិយភូមិឆ្នាំទី៣ បញ្ហាសកលលោក
ប្រស្នាសាសនាសកលលោក ភាគទី៣ សម្រាប់ពុទ្ធិកមធ្យមសិក្សាទុតិយភូមិឆ្នាំទី ៣ (ព្រះត្រពាំង) ១.ស ក្នុងភាគទី ៣ នៃសៀវភៅសាសនាសកលលោក អំពីលិទ្ធទាំងអស់មានប៉ុន្មាន? ចូររាប់? ច. អំពីលិទ្ធសាសនា មាន ៥ គឺ៖ ១,លទ្ធិឥស្លាម . ២,សាសនាព្រះពុទ្ធសាសនា. ៣,លទ្ធិព្រាហ្មណ៍. ៤,លិទ្ធគ្រឹស្ដសាសនា. និង ៥,លទ្ធិនិយមចិន ។ ២.ស ពាក្យសាសនា ប្រែថាដូចម្ដេច? ចុះពាក្យដែលមាតាបិតា ឬក៏ចាស់ព្រឹទ្ធាចារ្យ បង្ហាត់បង្រៀនឱ្យស្គាល់គុណទោសល្អអាក្រក់នោះចាត់ជាសាសនាបានឬទេ? ចូរអធិប្បាយមកមើល! ច. ពាក្យថា សាសនា ប្រែថាពាក្យប្រៀនប្រដៅ កាណែនាំ ការបង្គាប់បង្ហាញ ។ អធិប្បាយថា៖ ពាក្យដែលមាតាបិតា ឬចាស់ព្រឹទ្ធាចារ្យ បង្គាប់បង្ហាញ ឱ្យស្គាល់នូវគុណទោសល្អអាក្រក់នោះ ជាពាក្យសម្រាប់ណែនាំបង្ហាញនូវសេចក្ដីល្អនិងអាក្រក់ ឬក៏ឱ្យប្រយោជន៍ដល់យើងម្នាក់ៗ ពាក្យនោះហៅថាបុព្វាចារ្យរបស់យើងបាន ។ ៣.ស ធម៌ជាប្រធាននៃព្រះពុទ្ធសាសនា ហៅថាអ្វី? មានប៉ុន្មាន? អ្វីខ្លះ? ចុះព្រះធម៌ចំណែកព្រះពុទ្ធសាសនាសំដៅយកអ្វី? ព្រះសាស្ដាទ្រង់សម្ដែងបំព្រួញយ៉ាងណាដែរ! ច. ហៅថា បាវចនៈ ។ មាន២ គឺ៖ ធម៌១ វិន័យ១ ។ សំដៅយកគុណទោស សេចក្ដីប្រព្រឹត្តិល្អខ្លះ អាក្រក់ខ្លះ សំដៅយកគតិនៃធម្មតាខ្លះ សំដៅយកសភាវដទៃទៀតខ្លះ សំដៅយកខ្លីយ...