ប្រស្នាសាសនាសកលលោក ភាគទី៣,បញ្ហាសាសនាសកល ភាគ៣,បញ្ហាសាសនាទុតិយភូមិឆ្នាំទី៣,ទុតិយភូមិឆ្នាំទី៣ បញ្ហាសកលលោក
ប្រស្នាសាសនាសកលលោក ភាគទី៣
សម្រាប់ពុទ្ធិកមធ្យមសិក្សាទុតិយភូមិឆ្នាំទី ៣ (ព្រះត្រពាំង)
១.ស ក្នុងភាគទី ៣ នៃសៀវភៅសាសនាសកលលោក អំពីលិទ្ធទាំងអស់មានប៉ុន្មាន? ចូររាប់?
ច. អំពីលិទ្ធសាសនា មាន ៥ គឺ៖ ១,លទ្ធិឥស្លាម . ២,សាសនាព្រះពុទ្ធសាសនា. ៣,លទ្ធិព្រាហ្មណ៍. ៤,លិទ្ធគ្រឹស្ដសាសនា. និង ៥,លទ្ធិនិយមចិន ។
២.ស ពាក្យសាសនា ប្រែថាដូចម្ដេច? ចុះពាក្យដែលមាតាបិតា ឬក៏ចាស់ព្រឹទ្ធាចារ្យ បង្ហាត់បង្រៀនឱ្យស្គាល់គុណទោសល្អអាក្រក់នោះចាត់ជាសាសនាបានឬទេ? ចូរអធិប្បាយមកមើល!
ច. ពាក្យថា សាសនា ប្រែថាពាក្យប្រៀនប្រដៅ កាណែនាំ ការបង្គាប់បង្ហាញ ។ អធិប្បាយថា៖ ពាក្យដែលមាតាបិតា ឬចាស់ព្រឹទ្ធាចារ្យ បង្គាប់បង្ហាញ ឱ្យស្គាល់នូវគុណទោសល្អអាក្រក់នោះ ជាពាក្យសម្រាប់ណែនាំបង្ហាញនូវសេចក្ដីល្អនិងអាក្រក់ ឬក៏ឱ្យប្រយោជន៍ដល់យើងម្នាក់ៗ ពាក្យនោះហៅថាបុព្វាចារ្យរបស់យើងបាន ។
៣.ស ធម៌ជាប្រធាននៃព្រះពុទ្ធសាសនា ហៅថាអ្វី? មានប៉ុន្មាន? អ្វីខ្លះ? ចុះព្រះធម៌ចំណែកព្រះពុទ្ធសាសនាសំដៅយកអ្វី? ព្រះសាស្ដាទ្រង់សម្ដែងបំព្រួញយ៉ាងណាដែរ!
ច. ហៅថា បាវចនៈ ។ មាន២ គឺ៖ ធម៌១ វិន័យ១ ។ សំដៅយកគុណទោស សេចក្ដីប្រព្រឹត្តិល្អខ្លះ អាក្រក់ខ្លះ សំដៅយកគតិនៃធម្មតាខ្លះ សំដៅយកសភាវដទៃទៀតខ្លះ សំដៅយកខ្លីយ៉ាងនេះក៏ទ្រង់សម្ដែងបុគ្គលាធិដ្ឋានខ្លះក៏មាន ធម្មាធិដ្ឋានក៏មាន ។
៤.ស ពាក្យថា ធម៌និងសាសនា ដូចគ្នាឬផ្សេងគ្នាយ៉ាងណាខ្លះ? ចូរអធិប្បាយមកបន្ដិចមើល!
ច.អធិប្បាយ៖ បើសំដៅយកដំណើរដើម ក៏ជាពាក្យរបស់ព្រះសាស្ដាដូចគ្នា តែបើស៊ីសេចក្ដីវែងខ្លីខុសគ្នាខ្លះ ធម៌សំដៅយកសេចក្ដីប្រតិបត្តិ មិនទាក់ទងដោយពុទ្ធប្បញ្ញត្តិ ដែលទ្រង់តាំងទុកពុទ្ធអំណាច ជាផ្លូវនាំសេចក្ដីប្រតិបត្តិនិងអាស្រ័យឱ្យប្រណិតឡើងទៅឯសាសនានោះ
ស៊ីសេចក្ដីវែងគឺសំដៅយកធម៌ទាំងវិន័យយ៉ាងនេះ ។
៥.ស ពុទ្ធសាសនា ឬពុទ្ធោវាទ ដែលព្រះពុទ្ធគ្រប់ព្រះអង្គទ្រង់ប្រដៅ បើរួមគោលការណ៍ធំៗ មានប៉ុន្មាន? អ្វីខ្លះ? ហើយពុទ្ធោវាទទាំងប៉ុន្មានប្រការនេះ ពាក្យណារាប់បញ្ចូលនៅក្នុងបិដកណា នៅក្នុងបិដកទាំងបី?
ច.មានគោលការណ៍ធំៗ ៣ប្រការគឺ៖
១,សព្វបាបស្ស អករណំ កិរិយាមិនធ្វើអំពើអាក្រក់គ្រប់យ៉ាង
២,កុសលស្សូបសម្បទា ការញុំាងកុសលឱ្យសម្រេច គឺអំពើល្អ
៣,សចិត្តបរិយោទបនំ កិរិយាញុំាងចិត្តរបស់ខ្លួនផូរផង់ គឺត្រូវដុះខាត់ចិត្តរបស់ខ្លួនឱ្យបរិសុទ្ធស្អាត។ ឯតំ ពុទ្ធានសាសនំ ធម៌ទាំង៣ ប្រការនេះ ជាពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធគ្រប់ព្រះអង្គ ។ ត្រង់ពាក្យថា មិនធ្វើបាបគ្រប់យ៉ាងចាត់ចូលក្នុងវិន័យបិដក ។ ត្រង់ពាក្យថា ឱ្យខំធ្វើអំពើល្អ ចាត់ចូលក្នុងសុតន្តបិដក ។ ត្រង់ពាក្យថា ខំសម្អាតចិត្តឱ្យស្អាតផូង់ផង ចាត់ចូលក្នុងអភិធម្មបិដក ។
៦.ស ចិត្តនិងរូប ដែលហៅថា បញ្ចក្ខន្ធគំនរ ឬគល់៥ ឯកាយានុប្បសនាតិប្បដ្ឋាន គឺគេយកបញ្ចក្ខន្ធទាំង៥នេះ ជាអារម្មណ៍សម្រាប់ភាវនា បញ្ចក្ខន្ធទាំងនេះ ជាអារម្មណ៍សម្រាប់ភាវនាមានប៉ុន្មានបែប? អ្វីខ្លះ?
ច.មាន ៣ បែបគឺ៖ ១,កាយានុបសនាតិប្បដ្ឋាន. ២,វេទនានុបសនាសតិដ្ឋាន. ៣,ចិត្តានុបសនាសតិដ្ឋាន ។ លោកបន្ថែមកត្តាមួយទៀតាសម្រាប់ភាវនា យកធម៌ទាំងអស់ជាអារម្មណ៍ហៅថាធម្មានុបសនាសតិប្បដ្ឋានត្រូវជា៤បែប ។
៧.ស កងចក្រនៃភពរបស់សត្វលោកមានប៉ុន្មាន? ចូររាប់?
ច.មាន ១២ ។ មូលនៃភពរបស់សត្វលោកមាន ២ គឺ៖ ក/អវិជ្ជា ខ/តណ្ហា ។
៨.ស ការវិលកើតស្លាប់របស់សត្វលោកមានឬទេ? តើកើតនិងស្លាប់នេះទៅទីណា? ពាក្យថា វិវដ្ដ និងនិព្វានដូចគ្នាឬទេ? សីតិភាពចាត់ជាព្រះនិព្វានបានឬទេ ?
ច. មាន ។ កើតនិងស្លាប់នៅក្នុងវដ្ដសង្សារ ។ ត្រូវគ្នា ។ បាន ។
៩.ស សីលធម៌របស់ខុងជី គេរៀបរៀងទុកមកមានប៉ុន្មានផ្នែក ចូររាប់?
ច.គេរៀបរៀងទុកមកមាន ៥ ផ្នែក
១,យេនៈ ការបរិច្ចាគ
២,ឦ ពាក្យប្រកបដោយធម៌
៣,លី ភាពបរិសុទ្ធ
៤,ជីហ៍ វិជ្ជា ឬបញ្ញា
៥,ហ្សិនៈ សេចក្ដីស្លូតត្រង់ ។
១០.ស អង្គនៃយោគមានប៉ុន្មានយ៉ាង? អ្វីខ្លះ?
ច. មាន ៨ យ៉ាងគឺ៖
១,យមៈ ការសច្ចាបណិធាន
២,និយមៈ ការសមាទាន
៣,អាសនៈ ឥរិយាបថ
៤,ប្រានាយមៈ ការដកដង្ហើមចេញចូល
៥,ប្រត្យាហារៈ ការហាត់ដកអង្គ
៦,ធារាណា ការចម្រើននូវអារម្មណ៍តែមួយ
៧,ធ្យានៈ ឈានការដុត
៨,សមាធិ ការតាំងចិត្តស្ងប់ ។
១១.ស បញ្ញាកើតឡើងអាស្រ័យសមាធិ សមាធិ កើតឡើងអាស្រ័យសីលធម៌ទាំង៣នេះ កើតឡើងដោយអាស្រ័យគ្នាទៅវិញទៅមក តើឧបាយសម្រាប់ធ្វើអ្វី? ចូរពន្យល់មកមើល!
ច. សីល សមាធិ បញ្ញា ធម៌ទាំង ៣ នេះ ជាឧបាយសម្រាប់ត្រាស់ដឹង យល់ច្បាស់ នឹកឃើញតែម្ដង ជាពិសេសទៅទៀត ធម៌ទាំង៣នេះ សម្រាប់ញុំាងមនុស្សឱ្យឡើងឋានៈពីបថុជ្ជនទៅកាន់អរិយជនបាន ។
១២.ស ពាក្យ សម្មាសមាធិ ការតាំងចិត្តត្រូវ ឬសមាធិត្រូវ មុននិងផ្ដើមធ្វើសមាធិ អ្នកប្រតិបត្តិ ឬព្រះយោគាវចរត្រូវយល់ច្បាស់នូវធម៌អ្វី? មានប៉ុន្មាន? អ្វីខ្លះ?
ច.ត្រូវយល់ច្បាស់នូវធម៌ ត្រៃលក្ខណ៍ ។ មាន៣ យ៉ាងគឺ៖ អនិច្ចលក្ខណៈ១ ទុក្ខលក្ខណៈ១ អនត្តាលក្ខណៈ១ ដូចមានសេចក្ដីអធិប្បាយដូចនេះថា៖ អ្វីៗទាំងអស់ដែលកើតឡើងដោយផ្សំធាតុមានលក្ខណ មិនទៀងហៅថា អនិច្ចលក្ខណៈ១ ។ អ្វីៗទាំងអស់ដែលមិនមែនខ្លួនប្រាណហៅថា អនត្តាលក្ខណៈ១។ ម៉្យាងទៀតព្រះយោគីវចរ ត្រូវយល់ច្បាស់ថា៖ តណ្ហាសេចក្ដីប្រាថ្នា ឬជាប់នៅអារម្មណ៍ឬជាឫសគល់នៃសេចក្ដីអាក្រក់គ្រប់យ៉ាងទាំងអស់ព្រោះ
តណ្ហានេះហើយ ទើបមនុស្សប្រមូលកាម ហើយទើបកើតទៀតក្នុងវដ្ដសង្សារ មិនចេះឈប់ឡើយ ។
១៣.ស ពាក្យថា តណ្ហាប្រែថា ដូចម្ដេច? តណ្ហាដោយសង្ខេបមានប៉ុន្មាន? អ្វីខ្លះ? ហើយដោយពិស្ដារវិញមានប៉ុន្មាន? ចូររាប់?
ច.តណ្ហាប្រែថា ចំណង់ ចង់បាន សេចក្ដីប្រាថ្នាហួសប្រមាណ។ តណ្ហាដោយសង្ខេបមាន ៣ គឺ៖ កាមតណ្ហា១, ភវតណ្ហា១,និងវិភវតណ្ហា១ ។ តែបើពិស្ដារវិញមាន ១០៨ រាប់ដូចតទភនេះ៖ កាមតណ្ហា៦ ភវតណ្ហា៦ វិភវតណ្ហា៦ ប៉ុន្ដែតណ្ហាអាចប្រព្រឹត្តទៅតាមកាលទាំង៣ អតីតកាល១៨ បច្ចុប្បន្ន១៨ អនាគត១៨ រួមក្នុងគហសិក៥៤ នេក្ខម្មសិក ៥៤ ត្រូវជាតណ្ហា
១០៨ នេះឯង ។
១៤.ស តណ្ហា៣និងតណ្ហា១០៨ ខ្ញុំដឹងហើយ តើគេកំណត់បង់តណ្ហានេះដូចម្ដេចដែរ?
ច. គេកំណត់បង់នូវតណ្ហានេះដូច្នេះ ដោយអាស្រ័យការត្រាស់ដឹងនូវត្រៃលក្ខណ៍ទាំង៣ ដែលជាសភាពនៃគំនិតទូទៅ ការត្រាស់ដឹងនូវត្រៃលក្ខណ៍ អាស្រ័យការសមាធិតែម៉្យាង, ការធ្វើនូវសមាធិជាហេតុឱ្យកើតប្រាថ្នា ។
១៥.ស ក្នុងលទ្ធិព្រាហ្មណ៍ ពាក្យថា យោគ បានន័យថាដូចម្ដេច? គោលបំណងនិងទិសដៅរបស់យោគ ដើម្បីអ្វី?
ច. ពាក្យយោគ បានន័យថា ការប្រកប ការប្រតិបត្តិ ការប្រកបដោយឆន្ទៈ ។ គោលបំណងនិងទោសដៅរបស់យោគ ដើម្បីជួយអប់រំ និងសម្អាតនៃអាវេតធាតុ នៃចិត្តឱ្យមានលក្ខណៈស្ថេរភាពនឹងនរឡើយ ។
១៦.ស ក្នុងព្រះពុទ្ធសាសនាថា ការប្រតិបត្តិផ្លូវកណ្ដាលត្រង់សីលក្ខន្ធនោះ មានប៉ុន្មាន? ចូរសរសេរទាំងបាលីនិងតម្រាយមកផង!
ច.មាន ៣ យ៉ាងគឺ៖
១,សម្មាវាចា សម្ដីត្រូវ
២,សម្មាកម្មន្ដោ ការងារត្រូវ
៣,សម្មាអាជីវោ ការចិញ្ចឹមជីវិត ។
១៧.ស កាតព្វកិច្ចនៃពួកអ្នកកាន់សាសនាគ្រឹស្ដថា មាន៣នោះ អ្វីខ្លះ?
ច.កាតព្វកិច្ចនៃពួកអ្នកកាន់សាសនាគ្រឹស្ដថាមាន ៣ យ៉ាងនោះគឺ៖
១,កាតព្វកិច្ច ចំពោះអ្នកដទៃបានដល់ការបំពេញសេចក្ដីល្អដល់ដទៃ, ដូចជាសង្គ្រោះដល់មនុស្ស ដែលមានគ្រោះថ្នាក់មនុស្សក្រីក្រ មនុស្សអត់ឃ្លាន មនុស្សមានជំងឺឈឺថ្កាត់ .
២,កាតព្វកិច្ច ចំពោះខ្លួនឯង បានដល់ប្រកបខ្លួនតាមគតិព្រះគ្រឹស្ដ និងបណ្ដាំនៃព្រះអង្គ ព្រមទាំងភក្ដីភាពចំពោះ ព្រះអង្គតែម៉្យាង ។
៣,កាតព្វកិច្ចនៃព្រះវិហារ គឺរួបរួមមនុស្ស គ្រប់ជាន់ថ្នាក់ឱ្យស្ថិតនៅក្នុងការសាមគ្គីធម៌ ព្រមទាំងធ្វើឱ្យមនុស្សទាំងអស់នោះ សុខសាន្ដជាមួយគ្នា ។
១៨.ស អ្នកកាន់សាសនា ឥស្លាម គេច្រើនរម្លឹកព ឬនិយាយដល់មោហម៉ាត តើមោហម៉ាត គឺជាអ្នកណា? ហើយសីលធម៌ដ៏សំខាន់នៃលទ្ធិឥស្លាមនេះ មានប៉ុន្មាន? អ្វីខ្លះ? ចូរអធិប្បាយមួយៗមកឱ្យគ្រប់ផង!
ច. មោហម៉ាត គឺជាវាគ្មិននៃព្រះអាឡាហ៍ ជាព្រះមួយគត់ជាអ្នកសម្ដែងគម្ពី គូរអាន ។ សីលធម៌សំខាន់នៃលទ្ធិឥស្លាមនេះ មាន ៣ យ៉ាងគឺ៖
១,ភក្ដីចំពោះព្រះអាឡាហ៍ ជាអ្នកបង្កើតលោក ជាម្ចាស់នៃធម្មតាទាំងអស់ អ្នកឥស្លាមទាំងអស់ត្រូវតែថ្វាយខ្លួនចំពោះព្រះអង្គ ។
២,មោហម៉ាតគេចាត់ទុកថា មហាគរុ ហើយជាបុត្តផ្ទាល់ព្រមទាំងជាវាគ្មិននៃព្រះអាឡាហ៍ គតិជីវិតនៃមោហម៉ាត គេទុកជាដំណើរប្រតិបត្តិនៃឥស្លាមគ្រប់រូប ។
៣,គារវៈ ចំពោះព្រះគម្ពីរគូរអានដែលជាពាក្យប្រៀនប្រដៅនៃព្រះអាឡាហ៍ នាំមកប្រគល់ដល់ មោហម៉ាតដោយទេព្ដាព្រះគាម្រិល ។
១៩.ស សាសនាអន្ដរធាន មានប៉ុន្មានយ៉ាង? អ្វីខ្លះ?
ច. មាន ៥ យ៉ាងគឺ៖
១,បរិយត្តិអន្តរធាន មិនមានអ្នកទ្រទ្រង់ ព្រះសូត្រ ព្រះវិន័យ ព្រះអភិធម្ម ។
២,បដិបត្តិអន្តរធាន មិនមានអ្នកប្រតិបត្តិសីលសម្មាធិបញ្ញា ។
៣,បដិវេធអន្តរធាន មិនមានត្រាស់ដឹងនូវមគ្គនិងផល ។
៤,លិង្គអន្តរធាន ភេទសង្ឃមិនមានប្រកបក្នុងជម្ពូទ្វីបឡើយ ។
៥,ធាតុអន្តរធាន ព្រះធាតុសូន្យអស់រលីងគ្មានសល់ ។
អធិប្បាយ អន្តរធានទាំង ៥ នេះឱ្យពិស្ដារដូចតទៅនេះ កាលណាព្រះអភិធម្មបដិកសូន្យគម្ពីរមហាដ្ឋានជាមុន កាលណាព្រះវិន័យបិដកសូន្យនិងសូន្យគម្ពីរ បរិវារជាមុន ។ រៀងរាបជាលំដាប់ចុះមកដល់គាថាគឺពុទ្ធិការដែលប្រកបដោយបាទ ៥ក៏គ្មាន អ្នកណាចេះសោះនោះ ឈ្មោះថាបរិយត្តិអន្តរធាន ។ កាលណាសេចក្ដីប្រតិបត្តិសូន្យ និងសូន្យបញ្ញាចុះដល់សីល ២២៧ បញ្ញាសូន្យមុន សីល២២៧ តពីនោះនិងសូន្យសក្ខិយវត្ត ដ៏រាបដល់បារាជិក៤ លុះយូរបន្ដិចទៅសីល២២៧ ក៏សូន្យអស់ សូម្បីសីល៥ និងសរណគមន៍ក៏គ្មានសោះ ឈ្មោះថា បដិបត្តិអន្តរធាន ។ កាលណាសេចក្ដីត្រាស់ដឹងនិងធម៌ក៏សូន្យអំពីអរហន្តា ចុះមកដល់សោតា កាលណាបើសោតាបន្នបុគ្គលមិនមានហើយ ឈ្មោះថា បដិវេធអន្តរធាន ។ កាលណាសង្ឃនិងសូន្យ សូន្យត្រៃទាំងបីគឺ៖ចីវរ១ ស្បង់១ សង្ឃាដី១ ជាមុន ដ៏រាបដល់កំណត់សំពត់លឿងសៀតច្រចៀកនោះហៅថា លិង្គអន្តរធាន ។
កាលណាព្រះធាតុជិតនិងសូន្យព្រះធាតុទាំងអស់ក្នុងមហាចេតិយកោះលង្កា និងរាជាយតនចេតិយ ព្រមទាំងព្រះធាតុក្នុងទ្វីបទាំងពួងមកប្រជុំគ្នាហើយ បង្កើតជាព្រះសព្វញ្ញូរូប មួយព្រះអង្គ សម្ដែងធម៌ប្រោសសត្វអស់ ៧ថ្ងៃហើយសូន្យអស់ទៅ នៅថ្ងៃពុធ ᧷ ខែពិសាខ ឆ្នាំជូតនោះ ឈ្មោះថាធាតុអន្តរធាន ។
២០.ស ជម្រៅព្រះពុទ្ធសាសនាមានប៉ុន្មានយ៉ាង? អ្វីខ្លះ?
ច.មាន ៤ យ៉ាងគឺ៖
១,ធម្មគម្ពីរ ជ្រៅដោយបាលី
២,អត្ថគម្ពីរ ជ្រៅដោយសេចក្ដី
៣,ទេសនាគម្ពីរ ជ្រៅដោយទេសនា ឬការសម្ដែង
៤,បដិវេធគម្ពីរ ជ្រៅដោយការត្រាស់ដឹង ។
២១.ស ព្រះពុទ្ធសាសនាមានសារៈប៉ុន្មានយ៉ាង? អ្វីខ្លះ?
ច.មាន ៥ យ៉ាងគឺ៖
១,សីលសារំ ខ្លឹមគឺសីល
២,សមាធិសារំ ខ្លឹមគឺសមាធិ
៣,បញ្ញាសារំ ខ្លឹមគឺបញ្ញា
៤,វិមុត្តិសារំ ខ្លឹមគឺវិមុត្តិការរួចចាកភព
៥,វិមុត្តិញាណទស្សនំសារំ ខ្លឹមគឺការឃើញរួចចាកភព ។
២២.ស បង្អែកព្រះពុទ្ធសាសនាមានប៉ុន្មាន? អ្វីខ្លះ?
ច.មាន ៣ យ៉ាងគឺ៖ ព្រះពុទ្ធ១ ព្រះធម៌១ និងព្រះសង្ឃ១ ។
២៣.សត្រួយឫសកែវ ព្រះពុទ្ធសាសនាបានដល់អ្វី?
ច.បានដល់ព្រះនិព្វានតែម៉្យាង ។
២៤.ស ម្លប់ពុទ្ធសាសនា គឺអ្វីខ្លះ?
ច.ម្លប់ពុទ្ធសាសនា បានដល់ ខន្តី សច្ចៈ និងកតញ្ញូ ។
២៥.ស ចន្ទល់របស់ព្រះពុទ្ធសាសនា មានប៉ុន្មាន? អ្វីខ្លះ?
ច.មានតែមួយគឺៈ ព្រះវិន័យបិដក ។
២៦.ស មែករបស់ព្រះពុទ្ធសាសនា មានប៉ុន្មានយ៉ាង? អ្វីខ្លះ?
ច.មាន ៣ គឺ៖សីល សមាធិ និងបញ្ញា ។ មាន ៣ ទៀត បរិយត្តិធម៌ បដិបត្តិធម៌ និងបដិវេធធម៌ ។ មាន ៣ ទៀត វិន័យបិដក សុន្តត្តបិដក និងអភិធម្មបិដក ។
២៧.ស កាលព្រះសុភទ្ទភិក្ខុ ពោលពាក្យចម្រូងចម្រាសសាសនានោះ ព្រះសម្មាសម្ពុទ្ធ បរិនិព្វានបានប៉ុន្មានថ្ងៃ?
ច. បាន៧ថ្ងៃ ។
២៨.ស ចុះកាលព្រះមហាកស្សបត្ថេរនិងភិក្ខុ ១ សែនអង្គគិត និង
ធ្វើ បឋមសង្គាយនាព្រះបរមនៃយើងបរិនិព្វានបានប៉ុន្មានថ្ងៃ?
ច. បាន ២១ ថ្ងៃ ។
២៩.ស សាសនាសាបសូន្យដោយហេតុប៉ុន្មានយ៉ាង? អ្វីខ្លះ?
ច. ដោយហេតុ ៥ យ៉ាងគឺ៖
១, នសក្កច្ចំ ធម្មំ សុណន្ដិ បរិស័ទទាំង៤ មិនស្គាប់ធម៌ដោយគោរព ។
២, នសក្កច្ចំ ធម្មំ បរិយោ សុណន្តិ បរិស័ទទាំង៤
មិនរៀនធម៌ដោយគោរព ។
៣, នសក្កច្ចំ ធម្មំ ធារេន្តិ បរិស័ទទាំង៤ មិនទ្រទ្រង់ធម៌ដោយគោរព ។
៤, នសក្កច្ចំ ធតានំ ធម្មានំ អត្តឧបបរិក្ខន្តិ បរិស័ទទាំង៤ មិនពិចារណានូវសេចក្ដីធម៌ទាំងឡាយដែលខ្លួនទ្រទ្រង់ដោយគោរព ។
៥, សក្កសច្ចំ អត្តមញ្ញាយ បដិបត្តិ បរិស័ទទាំង៤ ដឹងអធិប្បាយនៃធម៌ហើយ មិនប្រតិបត្តិធ្វើតាមដោយគោរព ។
៣០.ស សាសនាសូន្យមានប៉ុន្មានលើក? ពីត្រឹមណាទៅត្រឹមណា សូន្យអ្វីខ្លះ?
ច. មាន ៦ លើកគឺ៖
លើកទី១ ពុទ្ធសាសនាកន្លងទៅបាន ៥០០ឆ្នាំ បាត់ព្រះភិក្ខុនី ។
លើកទី២ ពុទ្ធសាសនាកន្លងទៅបាន ១,០០០ឆ្នាំ បាត់ព្រះអរហន្ត ។
លើកទី៣ ពុទ្ធសាសនាកន្លងទៅបាន ២,០០០ឆ្នាំ បាត់អស់ភិក្ខុទ្រទ្រង់ ។
បដិបត្តិត្រៃបិដកចាំមាត់ទេ, ព្រមទាំងមានភិក្ខុអាលជ្ជីកើតឡើង ។
លើកទី៤ ពុទ្ធសាសនាកន្លងទៅបាន ៣,០០០ឆ្នាំ បាត់អស់ភិក្ខុធ្វើនូវឧបោសថកម្ម។
លើកទី៥ ពុទ្ធសាសនាកន្លងទៅបាន ៤,០០០ឆ្នាំ បាត់ភិក្ខុទ្រទ្រង់នូវចីវរមិនគ្រប់បីជាដើម ។
លើកទី៦ ពុទ្ធសាសនាកន្លងទៅបាន ៥,០០០ឆ្នាំ ភិក្ខុទ្រទ្រង់សំពត់លឿងមានចងដៃ និងសៀតត្រចៀក.
ជាទីបំផុតមានភរិយា ធ្វើស្រែចម្ការ លក់ដូរ ដូចគ្រហស្ថ ។
៣១.ស បណ្ដាសាសនាទាំង៥ តើគេពណ៌នាអំពីរឿងអ្វីខ្លះ? ក្នុងអត្ថបទនីមួយៗ!
ច. បណ្ដាសាសនាទាំង៥និងពណ៌នា ដូចតទៅនេះ
១ សាសនាព្រាហ្មណ៍គេពណ៌នាអំពីសារៈ ៤ គោលធំៗគឺៈ
១/យោគនិងប្រយោជន៍អប់រំចិត្ត ។
២/សមាធិវិធី ។
៣/ពលៈ ។
៤/ឥស្សរភាព ឬឯករាជ្យ ។
២ ព្រះពុទ្ធសាសនា គេពណ៌នាអំពីសារៈមាន៣គោលធំៗគឺៈ
១/បញ្ញាខន្ធ ឬបញ្ញាសិក្ខា ។
២/សីលខន្ធ ឬ សីលសិក្ខា ។
៣/សមាធិខន្ធ ឬ សមាធិសិក្ខា ។
៣ សាសនាគ្រឹស្ដ គេពណ៌នាអំពីសារៈមាន ៦ គោលធំៗគឺៈ
១/ប្រវត្តិទូទៅនៃគ្រឹស្ដសីលធម៌ ។
២/អត្ថន័យ ។
៣/សីលធម៌ ។
ផ្នែក អប់រំ កាយ វាចា ចិត្ត
៤/បរមត្ថធម៌ និងលទ្ធិគ្រឹស្ដ ។
៥/កាតព្វកិច្ចនៃលិទ្ធគ្រឹស្ដ ។
៦/កាតព្វកិច្ចនៃលិទ្ធ ឬពួកគ្រឹស្ដ ។
៤ លទ្ធិឥស្លាម គេពណ៌នាអំពីសារៈមាន ១ ចំណុចធំគឺ៖ គ្រឹស្ដដ៏ធំបំផុតនៃលិទ្ធឥស្លាមមាន ៥ ប្រភេទប៉ុណ្ណោះឯង ។
១/ភក្ដីចំពោះព្រះអាឡាហ៍តែមួយគត់ ។
២/ថ្វាយបង្គំមួយថ្ងៃ៥ដង ។
៣/ឱ្យទាន គឺទំនុកបម្រុងកន្លែងជាទីគោរពផ្ទាល់ដល់អ្នកក្រ ។
៤/អត់ទឹក អត់បាយមួយថ្ងៃមួយយប់នៅខែទី៩នៃឆ្នាំ ។
៥/ធម្មយាត្រា ទៅទីក្រុងម៉េក្កា (Meeca) ។
៥ សាសនានិយាយចិនគេពណ៌នាគោលការប្រៀបធៀបនៃសាសនាទាំង៥ តាមគោលគំនិតទាំង៥ មាន៤ (ខ)គឺ៖
១/ទេវកថា ។
២/អស្ដិ រូបនិយម ។
៣/បដិសំយោគនិយម ។
៤/យន្ដសាស្ដ្រ ។
៣២.ស នៅក្នុងសីលក្ខន្ធ ដើម្បីចៀសវាងយោគៈជាធម៌ថោកទាបនោះ មានប៉ុន្មានយ៉ាង? អ្វីខ្លះ?
ច. មានពីរយ៉ាងខ្លីគឺ៖
១,កម្មសុខល្លីកានុយោគ ការប្រកបខ្លួនតែការសប្បាយរីករាយដូចជាសប្បាយស៊ី
សប្បាយផឹកជាដើម ។
២, អត្តកិលេមថានុយោគ ការប្រកបខ្លួនទៅក្នុងតបៈធម៌ផ្សេងៗ ដូចជាដេកអាំងថ្ងៃ ដើម្បីឱ្យអស់កិលេស ដេកលើខ្សាច់ក្ដៅជាដើម ។
៣៣.ស អដ្ឋង្គិមគ្គមានប៉ុន្មាន? បើពោលដោយរួបរួមទៅជាខន្ធនិងសិក្ខាវិញមានប៉ុន្មាន? អ្វីខ្លះ?
ច. មានអង្គ ៨ ប្រការ ។ តែបើពោលដោយរួបរួមជាខន្ធ ឬសិក្ខាវិញមាន ៣ ប្រការគឺ៖
១, (ខន្ធ ឬសិក្ខា) សម្មាសង្កប្បៈ សេចក្ដីត្រិះរិះត្រូវ ។
២, ផ្នែកសីលខន្ធ ឬសិក្ខាមានសម្មាវាចា (សម្ដីត្រូវ) សម្មាកម្មន្ត (ការងារត្រូវ) សម្មាអាជីវៈ (ការចិញ្ចឹមជីវិតត្រូវ) ។
៣, ផ្នែកសមាធិខន្ធ ឬសិក្ខា មានសម្មាវាយាមៈ (ព្យាយាមត្រូវ) សម្មាសតិ (ការរម្លឹកត្រូវ) សម្មាសមាធិ ( ការតម្កាល់ចិត្តឱ្យនឹងត្រូវ ) ។
៣៤.ស អរិយសច្ច មានប៉ុន្មាន? អ្វីខ្លះ? ហើយអរិយសច្ចទាំងនោះមួយណាចាត់ជាហេតុមួយណាចាត់ជាផល?
ច. អរិយសច្ចមាន ៤ គឺ៖
១, សមុទយសច្ច ចាត់ជាហេតុ ។
២, ទុក្ខសច្ច ចាត់ជាផល ។
៣, មគ្គសច្ច ចាត់ជាហេតុ ។
៤, និរោធសច្ច ចាត់ជាផល ។
៣៥.ស ទ្វីបមានមានប៉ុន្មាន? អ្វីខ្លះ? ហើយនៅក្នុងទ្វីបនីមួយៗ មានវត្ថុអ្វីជាសម្ភារៈ? ប្រជាជននៅក្នុងទ្វីបមួយៗបានប្រកបរបរអ្វីដែរ?
ច. មាន ៤ ទ្វីបគឺ៖
១/ជម្ពូទ្វីប ស្ថិតនៅខាងត្បូងភ្នំសុនេរុ មានដើមព្រីងប្រចាំទ្វីប មនុស្សលោកក្នុងទ្វីបនោះ រកស៊ីចិញ្ចឹមជីវិតដោយរបរកសិកម្មនិងពាណិជកម្ម ។
ស្រីមានគភ៌ ៩ ខែ ១០ថ្ងៃប្រសូត ព្រោះថាទ្វីបកសាង ។
២/ ឧត្តរកុរុទ្វីប ស្ថិតនៅខាងជើងភ្នំសិនេរុ ។ មាន កប្បព្រឹក្ស ប្រចាំទ្វីបមនុស្សនៅក្នុងទ្វីបនេះ មិនរវល់កសិកម្ម និងពាណិជ្ជកម្មឡើយ ព្រោះថាចង់អ្វីបរិភាគចំណីអាហារចិត្តប្រាថ្នា ទៅដើមកប្បព្រឹក្សសុំ ឬប្រាថ្នាបានសម្រេច ។ ស្រីមានគភ៌ ៧ ថ្ងៃប្រសូត ៧ ថ្ងៃដើរបាន ។
៣/ អមរគោយានីទ្វីប ស្ថិតខាងលិចភ្នំសុនេរុ មានដើមកទម្ព ប្រចាំទ្វីប មនុស្សនៅក្នុងទ្វីបនេះ គ្មានរវល់ខាងកសិកម្ម និងពាណិជ្ជកម្មឡើយ ព្រោះមានដួងកែវ ឱ្យសម្រេចតាមសេចក្ដីប្រាថ្នាបានគ្រប់យ៉ាង ។
៤/ បុព្វេវិទេហទ្វីប ស្ថិតនៅខាងភ្នំសុនេរុ មានដើមច្រេស ប្រចាំទ្វីបនេះ មនុស្សក្នុងទ្វីបនេះ មិនពិបាកនឿយចិត្តឡើយមិនបាច់ធ្វើ កសិកម្មនិងពាណិជ្ជកម្ម។
៣៦.ស គោលរបស់សាសនាសកលលោក មានប៉ុន្មានយ៉ាង? គឺអ្វីខ្លះ?
ច. គោលរបស់សាសនាសកលលោក មាន២យ៉ាងគឺ៖
១/លទ្ធិប្បញ្ញត្តិ
២/និតីប្បញ្ញត្តិ ។
៣៧.ស គោលការណ៍ប្រៀបធៀបនៃសាសនាមានប៉ុន្មានយ៉ាង? គឺអ្វីខ្លះ?
ច. មាន ៣ យ៉ាងគឺ៖
១/ប្រធានារម្មណ៍ នៃសាសនា ។
២/អត្ថន័យ និងមុខងារនៃសាសនា ។
៣/វិធីសិក្សានៃសាសនា ។
៣៨.ស វិធីសិក្សានៃសាសនា មានប៉ុន្មានយ៉ាង? គឺអ្វីខ្លះ?
ច. មាន ៤ យ៉ាងគឺ៖
១/ វិធីប្រៀបធៀប ។
២/ ប្រវត្តិវិធី និងសង្គមវិទ្យាវិធី ។
៣/ ចិត្តវិទ្យាវិធី ។
៤/ ទស្សនវិទ្យាវិធី ។
៣៩.ស គោលការណ៍ប្រៀបធៀបនៃមហាសាសនាទាំង ៥ តាមគោលគំនិតមានប៉ុន្មានប្រការ? គឺអ្វីខ្លះ?
ច. មាន ៤ ប្រការគឺ៖
១/ ទេវកថា
២/ អស្ដិរូបនិយម
៣/ បដិសំយោគនិយម
៤/ យន្តសាស្ដ្រ ។
៤០.ស មហាសាសនា ក្នុងសកលលោកមានប៉ុន្មាន? ចូររាប់?
ច. សកលលោកមាន ៥ គឺ៖
១/ ព្រហ្មញ្ញសាសនា
២/ ព្រះពុទ្ធសាសនា
៣/ គ្រឹស្ដសាសនា
៤/ ឥស្លាមសាសនា
៥/ សាសនាសកលនិយមចិន ។
៤១.ស សាសនាក្នុងពិភពលោក បើរួមឱ្យខ្លីមក តើមានប៉ុន្មានសាសនា? គឺអ្វីខ្លះ?
ច. មាន ២ សាសនា ។ ពុទ្ធសាសនា១ ពាហិរសាសនា១ ។
៤២.ស ព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនាណាកើតមុនណាកើតក្រោយ? ដំបូងកើតនៅប្រទេសណា? សាសនាទាំងពីរនេះ សាសនាណា ផ្សាយមកប្រទេសយើងមុនគេ?
ច. ព្រហ្មញ្ញសាសនាកើតមុន ។ ដំបូងកើតនៅប្រទេសឥណ្ឌា ព្រហ្មញ្ញសាសនាផ្សាយមកប្រទេសយើង មុនព្រះពុទ្ធសាសនា ។
៤៣.ស គ្រឹស្ដសាសនា អ្នកណាបង្កើត? កើតនៅប្រទេសណា?
ច. គ្រឹស្ដសាសនា យេស៊ូជាអ្នកបង្កើត ។ កើតនៅប្រទេស អ៊ីតាលី ឬស៊ីរី ។
៤៤.ស ឥស្លាមសាសនាកើតនៅប្រទេសណា? អ្នកណាជាអ្នកបង្កើត? លទ្ធិដែលមានឈ្មោះដូច្នេះ តើបានសេចក្ដីដូចម្ដេច?
ច. ឥស្លាមសាសនា កើតនៅប្រទេសអារ៉ាប ។ មហាម៉ាត ឬ(មោហម័ត) ជាអ្នកបង្កើត លទ្ធិដែលមានសេចក្ដីថាដូច្នេះ ដោយសម្គាល់ថា ជាអ្នកស្រោចស្រង់លោក ។
៤៥.ស ក្នុងលទ្ធិព្រាហ្មណ៍គេចែកចេញជាប៉ុន្មានវគ្គ? ចូររាប់?
ច. ចែកចេញជា ៤ វគ្គគឺ៖
វគ្គទី១ យោគៈ និងប្រយោជន៍នៃការអប់រំចិត្ត ។
វគ្គទី២ សមាធិវិធី ។
វគ្គទី៣ ពលៈ ។
វគ្គទី៤ ឥស្សរភាព ឬឯករាជ្យ ។
៤៦.ស ក្នុងលទ្ធិព្រាហ្មណ៍ វគ្គទី១ នៃយោគៈប្រយោជន៍ នៃការអប់រំចិត្តនោះប៉ុន្មាន? ចូររាប់?
ច. វគ្គទី១ នៃយោគៈប្រយោជន៍នៃការអប់រំចិត្ត មាន ៧ គឺ៖
១/ទិសដៅនៃយោគៈ
២/សណ្ឋាននៃចិត្ត
៣/វិធីសង្កេតចិត្ត
៤/ប្រភេទនៃយោគៈ
៥/មាគ៌ាផ្សេងនៃសមាធិ
៦/ឧមៈ
៧/សណ្ឋាននៃយោគៈ នឹងសមាធិ ។
៤៧.ស ក្នុងលទ្ធិព្រាហ្មណ៍ វគ្គទី២ នៃសមាធិមានប៉ុន្មានយ៉ាង?អ្វីខ្លះ?
ច. ក្នុងលទ្ធិព្រាហ្មណ៍ វគ្គទី២ នៃសមាធិមាន ៣ យ៉ាងគឺ៖
១/ការសង្កិននូវទុក្ខ
២/ឥស្សរភាពនៃបុរុម
៣/អង្គនៃយោគៈ ។
៤៨.ស ក្នុងលទ្ធិព្រាហ្មណ៍វគ្គទី២ អង្គនៃយោគៈមានប៉ុន្មាន? អ្វីខ្លះ?
ច. វគ្គទី២ នៃអង្គយោគៈ មាន ៨ ប្រការគឺ៖
១/យមៈ សច្ចាបណិធាន
២/និយម ការសមាទាន
៣/អាសនៈ ឥរិយាបថ
៤/ប្រានាយម ការដកដង្ហើមចេញចូល
៥/ប្រត្យាហារៈ ការហាត់ដកអង្គ
៦/ធារាណា ការចម្រើននូវអារម្មណ៍តែមួយ
៧/ធ្យាន ឈានការដុត
៨/សមាធិ ការតាំងចិត្តស្ងប់ ។
៤៩.ស សណ្ឋាននៃចិត្តមានប៉ុន្មាន? ចូររាប់បរិយាយ?
ច. មាន ២ យ៉ាងគឺ៖
១/នៅពេលដទៃពីពេលធ្វើយោគៈ គេសង្កេតឃើញបុទុមប្រាកដឡើងនៅក្នុងការប្រែប្រួលនៃចិត្ត ។
២/ការប្រែប្រួលនសចិត្ត ។
៥០.ស ការប្រែប្រួលនៃចិត្តចែកចេញជាប៉ុន្មានក្រុម? អ្វីខ្លះ?
ច. ចែកចេញជា ៥ ក្រុមគឺ៖
១/ចំណេះត្រូវ
២/អនុមានៈ
៣/មោហិតវាចា
៤/និន្ទា
៥/សតិ ។
៥១.ស វិធីសង្កេតចិត្តមានប៉ុន្មានយ៉ាង? អ្វីខ្លះ?
ច. មាន ២ យ៉ាងគឺ៖
១/សំវរៈ ប្រតិបត្តិ ។
២/អលោភៈ ។
៥២.ស ទិសដៅនៃយោគៈចែកចេញជាប៉ុន្មានយ៉ាង? គឺអ្វីខ្លះ?
ច. ចែកចេញជា ២ យ៉ាងគឺ៖
១/ការសង្រួមចិត្ត
២/នៅពេលធ្វើយោគៈ បុរុមត្រូវឋិតនៅឬសម្រាកនៅកន្លែងរបស់ខ្លួនឥតប្រែប្រួលឡើយ ។
៥៣.ស អង្គប្រកបរបស់សាសនា មានប៉ុន្មានយ៉ាង? គឺអ្វីខ្លះ?
ច. មាន ៦ យ៉ាងគឺ៖
១/សាស្ដា
២/សាសនធម៌
៣/សាសនបុគ្គល
៤/សាសនវិធី
៥/សាសនស្ថាន
៦/សាវក ។
៥៤.ស វិធីប្រតិបត្តិមានប៉ុន្មានប្រការ របស់សាសនាព្រាហ្មណ៍? គឺអ្វីខ្លះ?
ច. វិធីប្រតិបត្តិមាន ២ ប្រការ សាសនាព្រាហ្មណ៍ គឺ៖
១/តបៈ
២/យោគៈ ការអប់រំខាងផ្លូវចិត្ត ។
៥៥.ស ក្នុងលទ្ធិព្រាហ្មណ៍ វគ្គទី៤ ឥស្សរភាព ឬឯករាជ្យមានប៉ុន្មាន? អ្វីខ្លះ?
ច. វគ្គទី៤ ឥស្សរភាព ឬឯករាជ្យ មាន២យ៉ាងគឺ៖
១/តណ្ហា និងអារម្មណ៍នៃចិត្ត
២/វិមុត្ត ការរួចស្រឡៈ ។
៥៦.ស សាសនាទាំងឡាយដែលមាននៅក្នុងលោកនេះ បើរួមប្រភេទពោលដោយពិស្ដារមានប៉ុន្មានយ៉ាង? គឺអ្វីខ្លះ?
ច. សាសនាទាំងឡាយដែលមាននៅក្នុងលោកនេះ បើរួមប្រភេទពោលដោយពិស្ដារមាន ៦ គឺ៖
១/សាសនារាប់អានវត្ថុលើភូមិភាគ ។
២/សាសនារាប់អានវត្ថុលើអាកាសភាគ ។
៣/សាសនារាប់អានវត្ថុលើភូតខ្មោចបិសាច ។
៤/សាសនារាប់អានវត្ថុលើទេវតា ។
៥/សាសនារាប់អានវត្ថុលើអាទិទេពនៅទេវលោក ។
៦/សាសនារាប់អានវត្ថុលើថាមិនមែនអាទិទេព ។
៥៧.ស ពាក្យថា សម្មាសម្ពុទ្ធ ប្រែថា ដូចម្ដេច? ហើយមានលក្ខណៈប៉ុន្មានយ៉ាង? ចូររាប់!
ច. សម្មាសម្ពុទ្ធ ប្រែថា ព្រះអង្គត្រាស់ដឹងដោយប្រពៃចំពោះព្រះអង្គ ។ មានលក្ខណៈ ៧ បែបគឺ៖
១/ចត្តារិសច្ចានិ សម្មាសម្ពុទ្ធ
២/និព្វានំ សម្មាសម្ពុទ្ធ
៣/អភិញ្ញេយ្យ ធម្មេ សម្មាសម្ពុទ្ធ
៤/បរិញ្ញេយ្យ ធម្មេ សម្មាសម្ពុទ្ធ
៥/បហាតព្វេ ធម្មេ សម្មាសម្ពុទ្ធ
៦/ភវេតព្វេ ធម្មេ សម្មាសម្ពុទ្ធ ។
៥៨.ស សាសនាជាអ្វី?
ច. សាសនា គឺជាប្រព័ន្ធនិមិត្តរូប ដែលដើរតួក្នុងការបង្កើតនូវអារម្មណ៍ទាំងឡាយ ប្រកបដោយអំណាច ការរាលដាល និងជាប់លាប់យូរអង្វែង ព្រមទាំងការ ជំរុញចិត្តក្នុងប្រជាជន ដោយគំនិតដ៏ជាក់លាក់ តាមរបៀបទូទៅមួយនៃសន្ដិភាពហើយ រុំព័ទ្ធនូវគំនិតទាំងឡាយ ដោយអាការៈនៃសច្ចភាពមួយដែលអារម្មណ៍ និងការជំរុញចិត្តទាំងឡាយនោះ ហាក់ដូចជាប្រាកដនិយមតែមួយប៉ុណ្ណោះ ។
៥៩.ស តើព្រះពុទ្ធសាសនាជាអ្វី?
ច. ព្រះពុទ្ធសាសនា ជាសាសនាវិទ្យាសាស្ដ្រដោយសាសនានេះ ដោយបង្រៀនមនុស្សដោយយកហេតុនិងផលជាគោល ឬថាជាសាសនាតថនិយមពីព្រោះមិនឱ្យជឿលើខ្មោច ព្រាយបិសាច ទេវតា ឬអាទិទេពណាក្រៅពីហេតុ និងផលដែលមានខ្លួនឯងជាដើមចមនោះទេ ។ សាសនានេះក៏បានបង្រៀនឱ្យយល់ដឹងច្បាស់នូវសភាពពិតនៃវត្ថុធាតុ និងលោកធាតុសម្រាប់យកទៅអនុវត្តក្នុងជីវិតប្រចាំថ្ងៃ ដើម្បីបានសេចក្ដីសុខ និងវឌ្ឍនភាពនោះ ទើបគេហៅសាសនានេះថាជា ទស្សនវិជ្ជា ផងដែរ ។
៦០.ស ដូចម្ដេចហៅថាសីលធម៌?
ច. សីលធម៌ គឺជាធម៌ដែលនាំមនុស្សឆ្ពោះទៅរកអំពើដែលជាកុសល ឬជាគន្លងនៃចរិយារបស់មនុស្សដែលរស់ប្រកបដោយគុណធម៌ ដើម្បីរស់នៅសមរម្យក្នុងសង្គម ។ ជាទ្រឹស្ដីពាក្យទូន្មានទាំងឡាយ ណាដឹកនាំមនុស្សទៅរកផ្លូវល្អ ។ គុណធម៌ជាតម្លៃដែលស្ដែងចេញតាមរយៈកាយវាចាចិត្ត និងសកម្មភាពរបស់មនុស្ស ។
៦១.ស ដូចម្ដេចហៅថាទំនៀមទម្លាប់? វប្បធម៌? អរិយធម៌?
ច. ដែលហៅថាទំនៀមទម្លាប់គឺជាទង្វើដែលធ្វើក្នុងជីវភាពប្រចាំថ្ងៃ
នៅក្នុងសង្គមតៗគ្នា ហើយវាកើតឡើងជាប់នៅក្នុងសង្គមមួយ
នាំឱ្យកើតចេញជាវប្បធម៌ ។
វប្បធម៌ គឺជាទំនៀមទម្លាប់ដែលយើងប្រតិបត្តិជាប្រចាំថ្ងៃនៅក្នុងសង្គមតៗ
គ្នា ហើយវាកើតឡើងជាប់នៅក្នុងសង្គមមួយ នាំឱ្យកើតចេញជាវប្បធម៌ ។
អរិយធម៌គឺជាភាពទំនើប ភាពប្រសើរ ខ្ពង់ខ្ពស់របស់វប្បធម៌ ហៅថាអរិយធម៌ ។
ឧទាហរណ៍៖នៅក្នុងសង្គមខ្មែរព្រះមហាក្សត្រមានទម្លាប់កសាងប្រាសាទដើម្បី
ឧទ្ទិសដល់ព្រះអាទិទេពផ្សេងៗ ។ ការកសាងប្រាសាទរបស់ព្រះមហាក្សត្រពីមួយអង្គទៅមួយអង្គបានក្លាយទៅជាវប្បធម៌នៃការកសាងប្រាសាទដើម្បីឧទ្ទិសដល់ព្រះអាទិទេព ។ ដោយសារការកសាងប្រាសាទនេះ មានភាពល្អ ភាពខ្ពង់ខ្ពស់ ប្រសើរនេះដែលស្ដេចមួយអង្គមិនអាចធ្វើដូចស្ដេចមួយអង្គទៀតបានហៅថា
អរិយធម៌នៃការកសាងប្រាសាទ ។ ទំនៀមទម្លាប់ ប្រពៃណី វប្បធម៌និងអរិយធម៌កើតនៅគ្រប់កន្លែងនិងគ្រប់ពេលវេលា ។ ទាំងអស់នេះមិនបានឈប់នៅមួយកន្លែងនោះទេ គឺវាមានដំណើរវិវត្តន៍ជានិច្ច ។
៦១.ស តើសាសនាព្រាហ្មណ៍មានប៉ុន្មានគណៈធំៗ ? អ្វីខ្លះ?
ច. សាសនាព្រាហ្មណ៍គឺមានការពេញនិយមយ៉ាងខ្លាំងនៅក្នុងប្រទេស
ឥណ្ឌាបុរាណ ។ ដោយមានអាទិទេពច្រើននាំឱ្យមានសាសនិកខ្លះ
ពេញចិត្តអាទិទេពនេះ និងសាសនិកខ្លះ ពេញចិត្តអាទិទេពនោះ ក៏ជាហេតុនាំឱ្យមានការបែងចែកជាគណៈរបស់អាទិទេព និងបែងចែកមុខងាររបស់អាទិទេពជា ៣ និកាយធំគឺ៖
១,គណៈព្រះសិវៈ ឬព្រះឥសូរ ជាអាទិទេពបង្កើតលោក គ្រប់គ្រងលោក នឹងបំផ្លាញលោក ។ ជាគណៈព្រះសិវៈ មានសាសនិកច្រើនជាងគណៈផ្សេងៗ។
២,គណៈព្រះវិស្ណុ ឬព្រះនរាយណ៍ ជាអាទិទេពគ្រប់គ្រងលោក និងថែរក្សាលោក ។ គណៈព្រះវិស្ណុមានសាសនិកល្មមមិនច្រើន មិនតិចពេក ។
៣,គណៈព្រះព្រហ្ម ជអាទិទេពបង្កើតលោក ។ ព្រហ្មមិនសូវមានពេញនិយមប៉ុន្មានទេ ហើយព្រះព្រហ្មក៏មិនសូវមានតួនាទីអ្វីសំខាន់ដែរ នៅក្នុងព្រហ្មញ្ញសាសនា ។
៦២.ស តើគម្ពីរវេទមានប៉ុន្មានអ្វីខ្លះ? ចូររៀបរាប់!
ច. គម្ពីរវេទចែកចេញជា ៤ ផ្នែកគឺ៖
១/ឫគ្វេទ ឬ ឫគវេទ
២/សាមវេទ
៣/យជ៌ុវេទ
៤/អថវ៌វេទ ។
៦៣.ស តើឥណ្ឌាបានផ្សព្វផ្សាយឥទ្ធិពលរបស់ខ្លួនមកប្រទេសកម្ពុជា
តាមរយៈអ្វីខ្លះ?
ច. ឥណ្ឌាបានផ្សព្វផ្សាយឥទ្ធិពលរបស់ខ្លួនមកប្រទេសកម្ពុជាតាមរយៈ៖
- ជំនួញ នៅពេលពួកឥណ្ឌាបានធ្វើជំនួញមកដល់អាស៊ីអាគ្នេយ៍ អ្នកអាស៊ីអាគ្នេយ៍មើលឃើញថាពួកឥណ្ឌាមានវប្បធម៌ខ្ពស់ជាងក៏យក
តម្រាប់តាម ។
- សាសនា នៅសតវត្សរ៍ទី៣ មុនគ.ស. ព្រះបាទអសោកមហារាជ បានបញ្ចូនបេសកទូតព្រះពុទ្ធសាសនា ២ អង្គមកដែនដីសុវណ្ណភូមិ ដែលត្រូវនឹងតំបន់អាស៊ីអាគ្នេយ៍ ។ ចំណែកព្រាហ្មណ៍សាសនាក៏បានហូរចូលមកអាស៊ីអាគ្នេយ៍ផងដែរ ។
- អន្តោប្រវេសន៍៖
១/គ្រោះធម្មជាតិ រាំងស្ងួត ទឹកជំនន់
២/ការគាបសង្កត់៖ ការកេណ្ឌមនុស្ស ការគាបសង្កត់យកពន្ធដារ ភូមិសាស្ដ្រលំបាករស់នៅ
៣/វប្បធម៌គាត់ទាបជាងគេនោះ នាំឱ្យមានការធ្វើដំណើរចាកចេញមកអាស៊ីអាគ្នេយ៍ហើយក៏យកសាសនាប្រពៃណីមកជាមួយ ។
-ការអញ្ជើញអ្នកអាស៊ីអាគ្នេយ៍បានទៅអញ្ជើញពួកព្រាហ្មណ៍ដែលមានចំណេះដឹង
មកធ្វើពិធីផ្សេងៗ ។ ដើម្បីឱ្យខ្លួនក្លាយទៅជាស្ដេចខ្លាំងពូកែជាស្ដេចចក្រពត្តិ ឬប្រសិទ្ធិក្នុងពិធីផ្សេងៗ ។ មួយទៀតអញ្ជើញព្រាហ្មណ៍អ្នកមានចំណេះដឹងមកធ្វើជាទីប្រឹក្សា ឬគ្រូបង្រៀនព្រះរាជាវង្សានុវង្ស និងកូនមន្ដ្រីធំក្នុងនគរ ។
-នាវាចរណ៍ អ្នកអាស៊ីអាគ្នេយ៍ទៅសិក្សានៅឥណ្ឌា ដើម្បីយកចំណេះវិជ្ជាត្រឡប់មកវិញ ដូចជាបុត្រាព្រះបាទជ័យវរ្ម័នទី៧ ព្រះនាមតាមិលន្ទជាដើម ឬក៏ព្រះសង្ឃចិន ឈ្មោះហ្វា សៀន បានទៅសិក្សាពុទ្ធសាសនា(ថាំង ចេង) នៅប្រទេសឥណ្ឌារួចត្រឡប់មកផ្សព្វផ្សាយនៅចិនវិញ ។
-ការទូត អ្នកអាស៊ីអាគ្នេយ៍បានទៅដាក់ទូតជាមួយឥណ្ឌាហើយឥណ្ឌាក៏បាន
ដាក់ទូតមកវិញ ហើយក៏បានផ្លាស់ប្ដូរវប្បធម៌គ្នាទៅវិញទៅមក ។
-ឈ្លានពាន បន្ទាប់ពីមានការឈ្លានពានមនុស្សនៅឥណ្ឌាមួយចំនួន បានស្វែងរកកន្លែងថ្មីសម្រាប់រស់នៅដោយយកមកជាមួយនូវវប្បធម៌ប្រពៃណីសាសនា។ កត្តាទាំងអស់នេះហើយដែលខ្មែរបានទទួលឥទ្ធិពលវប្បធម៌ពីឥណ្ឌា ។
៦៤.ស តើឥទ្ធិពលឥណ្ឌាបានបន្សល់ទុកអ្វីខ្លះនៅប្រទេសកម្ពុជា?
ច.មានដូចតទៅគឺ៖
-ភាសា៖ សំស្ក្រឹត និងបាលី
-អក្សរ៖ បល្លវ ចាលុក្យ និងទេវានាគរី(រជ្ជកាលព្រះបាទយសោវរ្ម័នទី១)
-អក្សរសិល្ប៍៖ រាមាយណ មហាភារតយុទ្ធ ទសជាតក
-សាសនា៖ ព្រាហ្មណ៍សាសនា និងព្រះពុទ្ធសាសនា
-ស្ថាបត្យកម្ម៖ ប្រាសាទបុរាណ បដិមាករក្បាច់ចម្លាក់
-របបគ្រប់គ្រង៖ ដឹកនាំបែបបិតាធិបតេយ្យ
-ទ្រឹស្ដី៖ ស្ដេចចក្រពត្តិវាយយកប្រទេសតូចដាក់ជាចំណុះកេណ្ឌ
ប្រជារាស្ដ្រជាដើម ។
៦៥.ស មុនការហូរចូលមកដល់របស់ឥទ្ធិពលវប្បធម៌ឥណ្ឌានិងចិន តើខ្មែរមានវប្បធម៌របស់ខ្លួនដែរឬទេ?
ច.មុនការហូរចូលមកដល់របស់ឥទ្ធិពលវប្បធម៌ឥណ្ឌានិងចិន ខ្មែរមានវប្បធម៌របស់ខ្លួនដែលគេហៅអរិយធម៌រួមគឺអរិយធម៌ អូស្ដ្រអាស៊ី អាស៊ីយ៉ាទិកដោយរាប់ចាប់ពីឥណ្ឌាខាងត្បូង ស្រីលង្កា ភូមា មន-ខ្មែរ ចម្ប៉ា ស្រីធម្មរាត ស៊ូម៉ាត្រា ស្រីវិជ័យ និងចិនភាគខាងត្បូង ។ អរិយធម៌រួមនេះមានដូចជា៖
-ជឿលើជីវចលនិយម៖ មានជឿទៅលើវត្ថុទីកន្លែងខ្ពស់ៗ ធម្មជាតិ វិញ្ញាណ ព្រលឹងការដេកយល់សប្ដិ ។
-កប់សព៖ មានដាក់ដង្វាយផ្សេងៗ នៅក្នុងក្អមពូចមានវត្ថុប្រើប្រាស់ គ្រឿងអលង្កា នៅក្នុងក្ដារមឈូស គ្រឿងសព្វាវុធជាដើម ។
-គោរពព្រលឹងដូនតា៖ កាត់សក់បង្កក់ឆ្មប កោរជក់ ចូលម្លប់ រៀបការ ចម្រើនអាយុ ឆ្លងវ័យជាដើម ។
-គោរពអ្នកតា៖ជឿលើអ្នកតាយ៉ាខ្លាំងដោយធ្វើពិធីឡើង អ្នកដើម្បីសុំសេចក្ដីសុខ និងសុំភ្លៀង និងព្យាបាលរោគបែរបន់ពីបញ្ហាផ្សេងៗជាដើម ។
-គោរពគុហារ ឬរូងភ្នំ៖ ជាកន្លែងពិសិដ្ឋដែលអាចញុំាងឱ្យគេសម្រេចបានអ្វីៗគ្រប់យ៉ាង ។
-ជីវភាព៖មនុស្សចេះធ្វើស្រែវស្សា នេសាទ ជក់ថ្នាំ និងដាំថ្នាំសម្រាប់ជក់ ។
-ចេះបរបាញ់សត្វ ផ្សាំងសត្វ និងចេះប្រើប្រាស់របស់របរធ្វើពីលោហៈមាន លក់ កាក់ បន្ដោង កងដៃ ទំហូរ ចេះដាំ បាយហូបជាដើម ។
ចេះលម្អកាយ៖ មានប្រើគ្រឿងអលង្ការ តម្បាញសំពត់ស្លៀក ប្រើឧបករណ៍ភ្លេង ចេះប្រើទូកនាវាចរក្នុងសមុទ្រយ៉ាងស្ទាត់ជំនាញ ។ ទាំងអស់នេះគឺជាមូលដ្ឋានគ្រឹះរបស់វប្បធម៌ខ្មែរ និងអ្នកអាស៊ីអាគ្នេយ៍មុនកោរមកដល់នៃអរិយធម៌ឥណ្ឌា និងចិន ។
៦៦.ស តើព្រះព្រហ្មមានមុខងារនិងលក្ខណៈសម្គាល់អ្វីខ្លះ?
ច. ព្រហ្ម័នបានបង្កើតព្រះព្រហ្មមុនគេហើយ ព្រះព្រហ្មក៏បានចាប់កសាងលោកបន្ដទៀតគឺបានបែងចែកទៅភាវៈផ្សេងៗ ដូចជា វិស្ណុ សិវៈ ច័ន្ទអង្គារ វាយុ អគ្គី ភារុណ ឥន្ទ្រ…ទៅជាមនុស្ស ជាសត្វ ធម្មជាតិ គម្ពីរវេទ…។ ព្រះព្រហ្មមានឈ្មោះមួយទៀត ហិរណ្យភគ៌ ពីព្រោះមានជំនឿថាព្រះព្រហ្មកើតចេញពីស៊ុតមាសមួយ ដែលព្រះព្រហ្មបានធ្វើឱ្យអណ្ដែតនៅលើអាកាសរួចបំបែកជា ២គឺ
ទេវលោកនិង បាតាល ។
-មហេសី៖ សរស្វតី
-បុត្រ៖ទស្សភគ៌ុ ឬភឬគុ និងសំធ្យា ឬសន្ធិយា(តំណាងពេលរាត្រី)
-រូបកាយ៖មានមុខ៤ ដៃ៤ (កាន់គម្ពីរវេទ ឬផ្កាឈូក) ជួនឈរ ជួនអង្គុយលើ
ហង្ស ឬផ្កាឈូកដែលដុះចេញពីផ្ចិតរបស់ព្រះវិស្ណុផ្ទុំនៅលើនាគអនន្ត ។
-សម្លៀកបំពាក់៖ ពណ៌ស
-កេតនភ័ណ្ឌ៖ ថូ ផ្គាំ ស្លាបព្រា កងចក្រ
-យានជំនិះ៖ជិះសត្វហង្ស
-សម្បុរ៖ពណ៌ផ្កាឈូក ។
៦៧.ស តើព្រះវិស្ណុមានមុខងារ និងលក្ខណៈសម្គាល់អ្វីខ្លះ?
ច. ព្រះវិស្ណុជាអទិទេពគ្រប់គ្រងលោក និងថែរក្សាលោកឱ្យបានសុខសាន្ដ និងមានរបៀបរៀបរយ គឺជាតំណាងសភាវៈល្អ ។ នៅជាមួយមនុស្ស ព្រះវិស្ណុស្ថិតនៅក្នុងចិត្តដើម្បីគ្រប់គ្រងណែនាំចិត្ត មនុស្ស។ ព្រះវិស្ណុអាចកើតជា អវតា ជួយថែរក្សាការពារមនុស្សពេលភ្លើងឆេះកាល សភាវលោក ត្រូវព្រះវិស្ណុថែរក្សាឱ្យចាប់កំណើតឡើងវិញពេលពិភពលោកថ្មី កើតឡើងវិញ ។
ដូច្នេះ គេអាចចាត់ទុកព្រះវិស្ណុថាជាអ្នកបង្កើតលោកក៏បាន ។
-ឈ្មោះ៖ ព្រះនរាយណ៍ ហរិ ភគវ័ន្ត អនន្ត ។
-មហេសី៖ មានមហេសី២អង្គគឺៈ ស្រី(តំណាងសោភ័ណ្ឌ) និងលក្ស្មី(តំណាងទ្រព្យសម្បត្តិ) ។
-បុត្រ៖មានបុត្រាមួយឈ្មោះ កាម (អាទិទេពតំណាងសេចក្ដីស្នេហា)។
-រូបកាយ៖មនុស្សមានក្បាល១ មុខ១ ជួនមានដៃ ២,៤,៦,៨,១០ ។
-សម្លៀកបំពាក់៖ ពណ៌លឿង
-កេតនភ័ណ្ឌ៖កងចក្រ ខ្យងស័ង្ខ ដំបង ភូមិ(ដីដុំមូល) ធ្នូ ព្រួញ ដាវ ត្រីសូល៍..។
-យានជិនិះ៖ ជិះសត្វគ្រុឌ និងនាគអនន្ត ។
-វិមាន៖ ឋានវៃកុណ្ឌៈ ។
-បានបែងជាអវតាចំនួន១០គឺ៖
១/មត្ស្យ៖ ជាត្រីដំរីបានជួយមនុស្សលោកឱ្យរួចផុតទឹកជំនន់ដែលបង្កឡើងដោយ
យក្សហយគ្រីវៈ ។
២/កុម៌៖ ជាអណ្ដើតបានជួយធ្វើកំណល់ភ្នំមន្ទរក្នុងពេលទេវនិងអសុរៈ កូរសមុទ្រទឹកដោះយកទឹកអម្រឹត និងវត្ថុស័ក្ដិសិទ្ធិផ្សេងៗ ។
៣/វរាហ៖ ជាជ្រូកព្រៃជួយមនុស្សឱ្យរួចផុតពីការបៀតបៀននៃយក្ស ហរិណយក្សដែលប្រាថ្នារំលាយលោកឱ្យទៅជាទឹកសមុទ្រ ។
៤/នរសឹង្ហ៖ ជាមនុស្សមានក្បាលជាសត្វសិង្ហបានសម្លាប់យក្សដែលជាប្អូនហិរណយក្ស
ព្រោះយក្សនេះបានដើររាតត្បាតទេវៈ និងមនុស្សតាមអំពើចិត្ត ។
៥/វាមនៈ ជាមនុស្សតឿបានបោកបញ្ឆោតយក្សពលីយកបានផែនដីមកវិញ
ដោយឈានតែ៣ជំហានឱ្យផុតពីផែនដី ។
៦/បរសុរាមៈ ជាមនុស្សកាន់ពូថៅដែលជាអំណាចព្រះសិវៈបាសនជួយស្រោចស្រង់មនុស្ស
ឱ្យរួចផុតពីស្ដេច ។
៧/រាម៖ ជាមនុស្សទេវ ក្នុងរឿងរាមាយណៈ ដែលមានមុខងារសម្លាប់ក្រុងរាពណ៍ និងពួកយក្សដែលបៀតបៀនទេវៈ និងពួកអ្នកសាសនាព្រាហ្មណ៍ ។
៨/ក្រឹស្ណៈ ជាសមនុស្សខ្មៅបានជួយអ្នកគង្វាលគោឱ្យរួចផុតពីគ្រោះថ្នាក់
ដោយរន្ទះព្រះឥន្ត្រោយយកភ្នំគោវ៌ធនមកបាំងកាំរន្ទះរបស់ព្រះឥន្ទ្រ ។
៩/កល្កិន៖ ជាមនុស្សមានក្បាលសេះជាអវតាទៅអនាគតនឹងឱ្យចុះមកជួយមនុស្សដោយ
កាត់សេចក្ដីល្អ អាក្រក់ និងឱ្យរង្វាន់មនុស្សល្អ.. និងរៀបចំយុគ្គថ្មីឱ្យបានរុងរឿង។
១០/ព្រះពុទ្ធ៖ជាព្រះពុទ្ធ(មិនមេនទេនេះដោយសារតែឃើញភាពអស្ចារ្យរបស់ព្រះពុទ្ធទើបព្រាហ្មណ៍បានបញ្ចូលព្រះទៅក្នុងអវតាទី១០របស់ព្រះវិស្ណុ) ។
៦៨.ស តើព្រះរាជាណាចក្រខ្មែរសម័យបុរាណបានទទួលរងឥទ្ធិពល
ពីប្រទេសណាខ្លះ?
ច. បានរងទទួលឥទ្ធិពលពីប្រទេសឥណ្ឌានិងប្រទេសចិន ។
៦៩.ស តើខ្មែរ ចិន ចម្ប៉ា ហៅព្រះបាទហ៊ុន ទៀន និងព្រះនាងលីវយីថាដូចម្ដេច?
ច. ខ្មែរហៅថាព្រះថោង នាងនាគ ។ ចិនហៅថាហ៊ុនទៀន ហៅហ៊ុន ហួយ ព្រះនាង ហ៊ុន ឆេន/លីវយី ។ ចម្ប៉ាហៅថា ព្រះបាទកៅឌិណ្ឌ ព្រះនាងសោមា ។
៧០.ស តើព្រះបាទហ៊ុន ទៀត ជាអ្នកណា? ព្រះអង្គមកពីណា? ទ្រង់បានធ្វើអ្វី?
ច. ព្រះបាទ ហ៊ុនទៀន គឺបឋមក្សត្រាខ្មែរដំបូងដែលបានសោយរាជ្យនៅកម្ពុជា
និងបានរៀបអភិសេកព្រះនាងលីវយីជាព្រះមហេសី ។ ព្រះអង្គជាជនជាតិឥណ្ឌាដែលបានធ្វើដំណើរតាមសំពៅពីឥណ្ឌាមកហ្វូណន ។
បន្ទាប់ពីច្បាំងឈ្នះព្រះនាងលីវយីព្រះអង្គបានឡើងសោយរាជ្យនិងបានយក
ព្រះនាងលីវយីជាព្រះមហេសី ។ បន្ទាប់មកព្រះអង្គបានរៀបចំទឹកហ្វូណនឱ្យមានឱ្យលក្ខណៈជារដ្ឋបែប
រាជាធិបតេយ្យឥណ្ឌា ។
Comments
Post a Comment