Posts

Showing posts from January, 2022

បញ្ហាសាសនាសកលលោកភាគ០១, សំណួរ និងចម្លើយ សាសនាសកលលោក, បញ្ហាសាសនា

Image
សាសនាសាកលលោក ភាគ១ ១. សាសនាសកលលោកមានសេចក្ដីថា ដូចម្ដេច ? សាសនាក្នុងសកលលោក ដែលមានឥទ្ធិពលខ្លាំងជាងគេមានប៉ុន្មាន? គឺអ្វីខ្លះ? ឆ. សាសនាសកលលោកមានសេចក្ដីថា ជាគម្ពីរមួយដែលអ្នកប្រាជ្ញពណ៌នាប្រមូលផ្ដុំផ្គុំលទ្ធិសាសនាទាំងឡាយ ដែលមនុស្សក្នុងលោកទាំងមូលនិយមរាប់អានគោរពទីពឹង ។ មាន ៤ គឺ ពុទ្ធសាសនា១ ព្រាហ្មណ៍សាសនា១ គ្រិស្ដសាសនា១ និងឥស្លាមសាសនា១ ។ ២. សាសនាកើតឡើងដោយហេតុប៉ុន្មានយ៉ាង? អ្វីខ្លះ? ហេតុណាសំខាន់ជាងគេ?  ព្រោះអ្វី? ឆ. ដោយហេតុ ៣ យ៉ាង គឺ សេចក្ដីខ្លាច១ ការខ្វះខាត១ និងសេចក្ដីត្រូវការ១ ។  សេចក្ដីខ្លាច ជាមូលហេតុសំខាន់ជាងគេ ។ ពញរោះការខ្វះខាតនិងសេចក្ដីត្រូវការទាំងពីរនេះ មកប្រជុំចុះក្នុងសេចក្ដីភ័យខ្លាច ហេតុនោះសេចក្ដីភ័យខ្លាចជាមូលហេតុសំខាន់ជាងគេបង្អស់ នាំឲ្យលទ្ធិសាសនាកើតឡើងក្នុងលោក ។ ៣. សាសនាក្នុងលោកបើបំព្រួញឱ្យខ្លីមានប៉ុន្មាន? ចូររាប់? ចុះព្រះពុទ្ធសាសនា ជឿរឿងអ្វីជាធំ?  ឆ. សាសនាក្នុងលោកបើបំព្រួញឱ្យខ្លីមាន ២ យ៉ាង គឺ ពុទ្ធសាសនា១ ពាហិរសាសនា១ ។ ពុទ្ធសាសនាជឿរឿងកម្ម និងផលជាធំ ។ ៤. ក្នុងសៀវភៅសាសនាសកលលោកភាគ១ នីតិធម៌ និងធម្មចរិយានាំសត្វឱ្យមានអ្វី? ឆ. នីតិធម៌ ជាគ្រឿងនាំសត្វឱ្យមានលទ្ធិទំនៀមទម្លាប់ ឬចិត្តប្...

កម្រងអត្ថបទភាសាខ្មែរ ថ្នាក់ទី១០,ពីមេរៀនទី១ដល់មេរៀនទី១០

Image
មេរៀនទី១ មោទនភាពជាតិ ប្រទេសយើងក្នុងសម័យបុរាណកាល ជារដ្ឋរុងរឿង ខ្ពង់ខ្ពស់ ថ្លៃថ្នូរ មានឈ្មោះល្បីជាងគេនៅអាស៊ីអាគ្នេយ៍យើងនេះ ។ ទឹកដីល្អផូរផង់ដោយសម្បត្តិធម្មជាតិ សម្បត្តិធម៌ថ្លៃថ្លានិងច្រើនមហិមាជាកេរដំណែលមិនអាចកាត់ថ្លៃបាន ដែលដូនតាខ្មែរបន្សល់ទុកសម្រាប់កុលបុត្រ កុលធីតាខ្មែរគ្រប់ជំនាន់ ។ មរតកទាំងអស់នេះហើយ ដែលធ្វើឱ្យយើងជាកូនខ្មែរជំនាន់ក្រោយ មានមោទនាភាពជាតិក្រៃលែង ។ សេចក្ដីស្រលាញ់ ការពេញចិត្ត ការលើកតម្កើង ការឱ្យតម្លៃចំពោះជាតិខ្លួនត្រូវតែសំដែងចេញជាការចូលរួមយ៉ាងសកម្មក្នុងការកសាង ការពារ និងអភិឌ្ឍជាតិ ។ ដកស្រង់ពីភាសាខ្មែរថ្នាក់ទី១០ ទំព័រ០១ មេរៀនទី២ អត្តសញ្ញាណជាតិ អត្តសញ្ញាណជាតិ គឺជាគ្រឿងសម្គាល់ ជាទីអាងនូវលក្ខណៈ ពិសេសនិងដោយឡែករបស់ជាតិសាសន៍មួយៗ ។ អត្តសញ្ញាណជាតិខ្មែររួមមាន ទង់ជាតិ ភ្លេងជាតិ ភាសា អក្សរ សិល្បៈ  វប្បធម៌ អក្សរសាស្ដ្រ ជំនឿ សាសនា ប្រពៃណី និងទំនៀមទម្លាប់ជាតិផ្សេងៗទៀតដែលឆ្លុះបញ្ចាំងនូវផ្នត់គំនិត ទស្សនៈ ចរិតលក្ខណជាតិ ។ ដកស្រង់ពីភាសាខ្មែរថ្នាក់ទី១០ ទំព័រ៣៣ មេរៀនទី៣ ការគោរពបូជា សេចក្ដីសុខជាបំណងប្រាថ្នារបស់មនុស្សទូទៅ ។ អ្នកដែលមានសេចក្ដីសុខពិតប្រាកដលុះត្រាតែអ្នកនោះទទួលបានសេចក្ដីសុខទ...