បញ្ហាសាសនាសកលលោកភាគ០១, សំណួរ និងចម្លើយ សាសនាសកលលោក, បញ្ហាសាសនា
សាសនាសាកលលោក ភាគ១
១. សាសនាសកលលោកមានសេចក្ដីថា ដូចម្ដេច ? សាសនាក្នុងសកលលោក ដែលមានឥទ្ធិពលខ្លាំងជាងគេមានប៉ុន្មាន? គឺអ្វីខ្លះ?
ឆ. សាសនាសកលលោកមានសេចក្ដីថា ជាគម្ពីរមួយដែលអ្នកប្រាជ្ញពណ៌នាប្រមូលផ្ដុំផ្គុំលទ្ធិសាសនាទាំងឡាយ ដែលមនុស្សក្នុងលោកទាំងមូលនិយមរាប់អានគោរពទីពឹង ។ មាន ៤ គឺ ពុទ្ធសាសនា១ ព្រាហ្មណ៍សាសនា១ គ្រិស្ដសាសនា១ និងឥស្លាមសាសនា១ ។
២. សាសនាកើតឡើងដោយហេតុប៉ុន្មានយ៉ាង? អ្វីខ្លះ? ហេតុណាសំខាន់ជាងគេ?
ព្រោះអ្វី?
ឆ. ដោយហេតុ ៣ យ៉ាង គឺ សេចក្ដីខ្លាច១ ការខ្វះខាត១ និងសេចក្ដីត្រូវការ១ ។
សេចក្ដីខ្លាច ជាមូលហេតុសំខាន់ជាងគេ ។ ពញរោះការខ្វះខាតនិងសេចក្ដីត្រូវការទាំងពីរនេះ មកប្រជុំចុះក្នុងសេចក្ដីភ័យខ្លាច ហេតុនោះសេចក្ដីភ័យខ្លាចជាមូលហេតុសំខាន់ជាងគេបង្អស់ នាំឲ្យលទ្ធិសាសនាកើតឡើងក្នុងលោក ។
៣. សាសនាក្នុងលោកបើបំព្រួញឱ្យខ្លីមានប៉ុន្មាន? ចូររាប់? ចុះព្រះពុទ្ធសាសនា ជឿរឿងអ្វីជាធំ?
ឆ. សាសនាក្នុងលោកបើបំព្រួញឱ្យខ្លីមាន ២ យ៉ាង គឺ ពុទ្ធសាសនា១ ពាហិរសាសនា១ ។ ពុទ្ធសាសនាជឿរឿងកម្ម និងផលជាធំ ។
៤. ក្នុងសៀវភៅសាសនាសកលលោកភាគ១ នីតិធម៌ និងធម្មចរិយានាំសត្វឱ្យមានអ្វី?
ឆ. នីតិធម៌ ជាគ្រឿងនាំសត្វឱ្យមានលទ្ធិទំនៀមទម្លាប់ ឬចិត្តប្រពៃហើយនៅក្នុងច្បាប់ស្ដាប់បង្គាប់បាន ។ ធម្មចរិយា ជាគ្រឿងនាំសត្វឱ្យមានសេចក្ដីល្អមាន និស្ស័យសន្ដានស្ងប់ ដោយនិយមតាមអ្នកមានសីលធម៌ ឬឈោងតាមចរិយាវត្តរបស់អ្នកមានសីលធម៌ជាទិដ្ឋានុគតិ ដឹងច្បាស់ខុសត្រូវក្នុងខ្លួនឯង ។
៥. សាសនាមានបញ្ញត្តិអ្វី? បញ្ញត្តិនោះ មានសារៈសំខាន់ដូចម្ដេច?
ឆ. សាសនាមានបញ្ញត្តិ និង នីតិប្បញ្ញត្តិ ។ រមែងឃុំគ្រងមនុស្សមិនឱ្យបៀតបៀនគ្នា ឱ្យមានខ្សែសាមគ្គីជាតិរួមគ្នា មានសីលធម៌រួមគ្នា មានព្រឹទ្ធិធម៌រួមគ្នា មានទិដ្ឋិលទ្ធិរួមគ្នា ជាគ្រឿងជួយវឌ្ឍនាស្ថាពរដល់មនុស្សជាអនេកប្រការ ។
៦. ព្រះឥសូរអ្នកណាជាអ្នកបង្កើត? ព្រះឥសូរបង្កើតក្រុមញាតិណាខ្លះ?
ឆ. ព្រះមង្គល ព្រះមន្ដ ព្រះវេទ ជាអ្នកបង្កើត ព្រះឥសូរ ។ ព្រះឥសូរបង្កើតក្រុមញាតិ
រួមមាន ៣ អង្គ ព្រះឧមាភគវតី ព្រះនារាយណ៍ ព្រះព្រហ្មធាតា ។
៧. ផ្កាយព្រះគ្រោះប្រទក្សិណភ្នំព្រះសុមេរ៍ ជាគ្រឿងសម្រាប់ប្រាប់អ្វី?
ឆ. ផ្កាយព្រះគ្រោះប្រទក្សិណភ្នំព្រះសុមេរុ ជាគ្រឿងសម្រាប់ប្រាប់ចក្ករាសី គឺវេលាថ្ងៃ យប់ និង ម៉ោង យាម ជាថ្ងៃ ខែ ឆ្នាំ បែងចេញជា ១២ រាសី ។
៨. សេចក្ដីត្រូវការរបស់យើងអ្នកសិក្សាក្នុងរឿងសាសនានោះ មុនដំបូងបង្អស់ ត្រូវសិក្សាអ្វីជាមុន?
ឆ. យើងត្រូវតែសិក្សាក្នុងរឿងមនុស្សជាប់ទៅជា មួយផង នឹងខានពុំបានដើម្បីឱ្យដឹងថា សាសនានឹងមនុស្សមានចំណែកជាប់សម្ព័ន្ធទាក់ទងគ្នាយ៉ាងណា ។
៩. សាសនាជាការសិក្សាអ្វី?
ឆ. សាសនាជាឃ្លាំងនៃការសិក្សា នីតិធម៌ ពិធីកម្ម និងធម្មចរិយាទាំងឡាយ ជាលទ្ធិប្បញ្ញត្តិ និង នីតិប្បញ្ញត្តិ ។
១០. សាសនាជាលទ្ធិប្បញ្ញត្តិ ដើម្បីអ្វី?
ឆ. ដើម្បីសេចក្ដីចម្រើននៃព្រឹទ្ធិធម៌ គឺការសំដែងព្រឹត្តិន័យចង្អុលខប្រតិបត្តិឱ្យមនុស្សឃើញត្រូវផ្លូវ ដែលនឹងប្រព្រឹត្តតាមសីលធម៌ ។
១១. សាសនាជានីតិប្បញ្ញត្តិ ដើម្បីអ្វី?
ឆ. ដើម្បីការតាំងទុកមាំនៃគោលធម៌ គឺការសំដែងនីតិន័យ សម្រាប់ដាក់របៀបបែបផែនសីលធម៌ឱ្យជាគោលមាំមួន ។
១២. សាសនាទាំងជាលទ្ធិប្បញ្ញត្តិ ទាំងជានីតិប្បញ្ញត្តិនោះ រមែងឃុំគ្រងមនុស្សយ៉ាងណា?
ឆ. រមែងឃុំគ្រងមនុស្សមិនឱ្យបៀតបៀនគ្នា ឱ្យមានខ្សែសាមគ្គីជាតិរួមគ្នា មានសីលធម៌រួមគ្នា មានព្រឹទ្ធិធម៌រួមគ្នា មានទិដ្ឋិលទ្ធិរួមគ្នា ជាគ្រឿងជួយវឌ្ឍនាស្ថាពរដល់មនុស្សជាអនេកប្រការ ។
១៣. សាសនានិងមនុស្ស មានសម្ពន្ធភាពគ្នាដ៏សំខាន់យ៉ាងណាខ្លះ? ចូរអធិប្បាយ!
ឆ. សាសនា និងមនុស្សមានសម្ពន្ធភាពគ្នាដ៏សំខាន់ គឺកាលសាសនាមានកំណើតអំពីមនុស្សហើយទ្រទ្រង់នៅបានក៏ព្រោះមនុស្ស ចំណែកមនុស្សដែលមានសេចក្ដីល្អបរិសុទ្ធបានព្រោះមានសាសនាជាគ្រឿងអប់រំនិស្ស័យសន្ដានឱ្យល្អ ដែលជាការត្រូវពឹងពាក់អាស្រ័យគ្នា ជិតដិតគ្នា ទាំងខាងការសិក្សា ទាំងខាងការប្រតិបត្តិ ។
១៤. សៀវភៅសាសនាសកលលោកនេះក្នុងប្រទេសឯករាជ្យទាំងឡាយគេទុកជាអ្វី? មានសេចក្ដីដូចម្ដេច? ព្រោះហេតុអ្វី?
ឆ. គេទុកជា បណ្ឌិតសម្បត្តិ ។ មានសេចក្ដីថា គឺសម្បត្តិអ្នកប្រាជ្ញមួយសម្រាប់ជំនួយផ្ដល់វិទ្យានៃអ្នកព្យាយាមធ្វើខ្លួនឱ្យបានជាអ្នកប្រាជ្ញក្នុងលោក ។ ព្រោះថាការណ៍ដែលតាំងខ្លួនជាអ្នកប្រាជ្ញ តោងប្រកប ដោយអង្គគុណគឺការចេះដឹងស្គាល់សព្វគ្រប់មិនត្រូវរើសថារបស់នេះគួររៀន ឬមិនគួររៀនដូច្នេះទេ ។
១៥. ផ្កាយព្រះគ្រោះមានប៉ុន្មាន? អ្វីខ្លះ?
ឆ. មាន ៩ គឺ ព្រះអាទិត្យ ព្រះចន្ទ្រ ព្រះអង្គារ ព្រះពុធ ព្រះព្រហស្បតិ៍ ព្រះសុក្រ ព្រះសៅរ៍ ព្រះរាហូ ព្រះកេតុ ។
១៦. ដើមកំណើតរបស់មនុស្សតាមផ្លូវដំណាលមានប៉ុន្មាន? អ្វីខ្លះ?
ឆ. មាន ៥ គឺ តាមផ្លូវព្រាហ្មណ៍សាសនា១ តាមផ្លូវពុទ្ធសាសនា១ តាមផ្លូវគ្រិស្ដសាសនា១ តាមផ្លូវឥស្លាមសាសនា១ តាមផ្លូវវិទ្យាសាស្ដ្រ១ ។
១៧. ដូចម្ដេចទើបហៅថា សាសនាព្រាហ្មណ៍ សម្គាល់សេចក្ដីដូចម្ដេច?
ឆ. ដែលបាននាមថា សាសនាព្រាហ្មណ៍ដូច្នេះ ដោយសម្គាល់សេចក្ដីថា សាសនាព្រាហ្ម ឬសាសនាតមកអំពីព្រហ្ម ពួកព្រាហ្មណ៍អ្នកកាន់សាសនាប្រកាន់ខ្លួនថាជាកូនព្រហ្ម កាន់កាប់ប្រតិបត្តិសាសនានេះ ទើបគេហៅថា សាសនាព្រាហ្មណ៍ ។
១៨. ពួកអ្នកកាន់ព្រាហ្មណ៍ តែងគោរពរាប់អានបូជាអាទិទេពជាច្រើន តើគេចាត់អាទិទេពធំជាងគេ និងមានទ្ធាឫនុភាពជាងគេ មានប៉ុន្មាន? អ្វីខ្លះ?
ឆ. មាន ៣ គឺ ព្រះព្រហ្ម ព្រះវិស្ណុ (ព្រះនារាយណ៍) និងព្រះសិវ (ព្រះឥសូរ) ។
១៩. សាសនាដែលកើតឡើងបាន ដោយអាស្រ័យមានអ្វីទ្រទ្រង់? ព្រោះហេតុអ្វី?
ឆ. សាសនាដែលកើតឡើងបានដោយអាស្រ័យមានមនុស្សកំណើតមកអំពីមនុស្សដោយពិតប្រាកដ ប្រសិនបើគ្មានមនុស្សទេ សាសនាក៏មិនអាចកើតឡើងឯកជាដាច់ខាត ។
២០. ដូចម្ដេចហៅថាព្រះពុទ្ធសាសនា?
ឆ. ពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធជាអគ្គបុគ្គល ជាសាស្ដាឯកក្នុងលោក ហៅថា
ពុទ្ធសាសនា ឬពុទ្ធោវាទ ឬក៏ហៅថាពុទ្ធវចន ក៏បាន ។
២១. តាមវាទពុទ្ធសាសនា របស់ដែលមានវិញ្ញាណគ្រប់គ្រងទាំងល្អក្ដីទាំងអាក្រក់ក្ដី មានអ្វីជាអ្នកសាង? ចូរសរសេរនូវបាលីនោះ ព្រមទាំងប្រែផង!
ឆ. មានកម្មជាអ្នកសាង ។ បាលី កម្មំ សត្តេ វិភជតិ យទិទំ ហីនប្បណីតតាយ ប្រែថា កម្មតែងចែកសត្វទាំងឡាយ ឱ្យល្អឬអាក្រក់ ។
២២. អ្នកដែលបង្កើតដំរី ៤ និងសរសេរ ៩ ដើម សម្រាប់ទទួលភពនេះមានឈ្មោះអ្វី? នៅក្នុងលទ្ធិសាសនាណា?
ឆ. មានឈ្មោះថា ព្រះបរមេស្វរជាម្ចាស់ (ទ្យៅស៍ ឬ ឥន្ទ) ។ នៅក្នុងលទ្ធិសាសនាព្រាហ្មណ៍ ។
២៣. ព្រះឧមាភគវតីអ្នកណាជាអ្នកបង្កើត? បង្កើតដោយវិធីណា?
ឆ. ព្រះឥសូរ ។ ព្រះឥសូរយកព្រះហស្ថស្ដាំស្ទាបព្រះឧរៈហើយរលាស់ចេញទៅ បណ្ដាលឱ្យកើតព្រះឧមាភគវតី ។
២៤. អ្នកណាបង្កើតព្រះព្រហ្មឱ្យកើតឡើងក្នុងស៊ុត (ពង) ? តើស៊ុតនោះ បែកចេញជាប៉ុន្មានចំណែក? អ្វីខ្លះ? ចំណែកមួយៗ បានកើតជាអ្វី?
ឆ. ព្រះបរមេស្វរ ជាអ្នកបង្កើត ។ ២ ចំណែក គឺចំណែកខាងលើ១ និងខាងក្រោម១ ។ ចំណែកលើកើតជាមេឃ ឯចំណែកក្រោមកើតជាមនុស្សលោក ។
២៥. អាទិទេព ក្នុងសាសនាគ្រិស្ដ ដែលគេស្គាល់ថាគង់នៅក្នុងទេវលោកសព្វថ្ងៃនេះ មានប៉ុន្មានអង្គ? អ្វីខ្លះ?
ឆ. មាន ៣ អង្គ គឺ ព្រះបិតា គឺព្រះជេហូវ៉ា ព្រះចិត្រ គឺព្រះវិញ្ញាណដ៏បរិសុទ្ធិ ព្រះបុត្រ
គឺព្រះគ្រិស្ដ ។
២៦. តាមលទ្ធិគ្រិស្ដមនុស្សប្រុសក្នុងលោកដំបូងបង្អស់ កើតឡើងក្នុងថ្ងៃណា? កើយដោយវិធីអ្វី? ឈ្មោះអ្វី?ឯមនុស្សស្រីវិញ កើតដោយវិធីអ្វី? ឈ្មោះអ្វី? អ្នកទាំងពីរនេះនៅអាស្រ័យក្នុងទីណា?
ឆ. ក្នុងថ្ងៃទី៦ គឺថ្ងៃសៅរ៍ ។ ដោយវិធីយកដីមកសូនរូបរាងឡើងជាមុនហើយ ទ្រង់ផ្លុំខ្យល់បញ្ចូលតាមផ្លូវច្រមុះឱ្យដកដង្ហើមចេញចូលបាន ។ ឈ្មោះ អាដាម (Adam) ។ ដោយវិធីដកយកឆ្អឹងជំនីមួយរបស់មនុស្សប្រុសនោះ មកបណ្ដាលឱ្យក្លាយជាមនុស្សស្រី ។
ឈ្មោះ អែវ () ។ ក្នុងសួនអេដេន ។
២៧. ការសាងលោករបស់ព្រះជេហូវ៉ា មានប៉ុន្មានថ្ងៃ? ក្នុងថ្ងៃទី ២ គឺថ្ងៃអង្គារនោះ
តើទ្រង់បានធ្វើអ្វីខ្លះ?
ឆ. មាន ៦ ថ្ងៃ ។ ក្នុងថ្ងៃទី២ គឺថ្ងៃអង្គារនោះ ទ្រង់បណ្ដាលញែកយកទឹកខាងលើជាភ្លៀង ទ្រង់ឱ្យទឹកខាងក្រោមជាទន្លេហើយ ទ្រង់សាងនភាកាស ។
២៨. ក្នុងថ្ងៃអាទិត្យអ្នកគ្រិស្ដសាសនា មានប្រារព្ធពិធីអ្វី?
ឆ. មានប្រារព្ធរឭកឱ្យមនុស្សសូត្រធម៌ថ្វាយបង្គំព្រះអាទិត្យទេពជាម្ចាស់ ។
២៩. មកពីមូលហេតុអ្វី បានជានាងអែវលួចស៊ីផ្លែឈើកណ្ដាលសួនដែលព្រះអាទិត្យទេពជាម្ចាស់ទ្រង់ហាមនោះ ហើយនាងបានចែកឱ្យអ្នកណាទទួលទានជាបន្ដ?
ឆ. មកពីមានខ្មោចចូលពស់១ មកញុះញង់នាង ហើយនាងក៏បានជឿលើពាក្យញុំញង់របស់នោះ ។ ចែកឱ្យអាដាមជាស្វាមី ។
៣០. បន្ទាប់ពីការសាងលោកមករយៈពេលប៉ុន្មានឆ្នាំ ទើបមនុស្សត្រូវព្រះជាម្ចាស់ពន្លិចដោយទឹក?
ឆ. អស់រយៈពេល ១ ពាន់ ៥ រយឆ្នាំ ។
៣១. មកពីមូលហេតុអ្វី បានជាព្រះអាទិត្យជាម្ចាស់ទ្រង់មេត្តាករុណាដល់ណូអេ ()?
ឆ មកពីណូអេជាអ្នកស្លូតត្រង់ចំពោះព្រះជាម្ចាស់ដោយមិនបានធ្វើបាបអាក្រក់លាមកយ៉ាងណាៗ ឡើយ ។
៣២. ណូអេមានកូនប្រុសប៉ុន្មាននាក់? ឈ្មោះអ្វីខ្លះ?
ឆ. មាន ៣ នាក់ គឺ សេម ()១ កាម ()១ ជាហ្វែត()១ ។
៣៣. តើទូកណូអេធ្វើនោះ មានទំហំ បណ្ដោយ និងកម្ពស់ប៉ុន្មានហត្ថ? មានប៉ុន្មានថ្នាក់? ទូកនោះដឹកមនុស្សចំនួនប៉ុន្មាននាក់? អ្នកណាខ្លះ?
ឆ. មានទំហំ ៥០ ហត្ថ បណ្ដោយ ៣០០ ហត្ថ កម្ពស់ ៣០ហត្ថ ។ មាន ៣ ថ្នាក់ ។ ចំនួន ៨ នាក់ គឺ ណូអេ និង ប្រពន្ធ ព្រមទាំងកូនបង្កើត ៣ នាក់ និង កូនប្រសា ៣ នាក់ រួមទាំងអស់ត្រូវជា ៨ នាក់ ។
៣៤. តើព្រះជាម្ចាស់បណ្ដាលឱ្យភ្លៀងធ្លាក់ចុះចំនួនប៉ុន្មានថ្ងៃឈប់? តើទឹកជន់លិចលោកអស់ប៉ុន្មានខែ ទើបស្រេកចុះ? តើទូករបស់ណូអេ បានអណ្ដែតទៅជាប់នៅឯណា?
ឆ. ចំនួន ៤០ ថ្ងៃ ៤០ យប់ ។ អស់ ៥ ខែ ។ បានអណ្ដែតទៅជាប់នៅឯកំពូលភ្នំអរ៉ារ៉ាត () ទិសខាងលិចរបស់ប្រទេស ។
៣៥. តើណូអេបញ្ចូនព្រាបឱ្យហើរទីត្រួតត្រាមើលផ្ទៃផែនដីអស់វរៈប៉ុន្មានដង? ណូអេព្រមទាំងគ្រួសារត្រូវនៅក្នុងទូកនោះអស់រយពេលប៉ុន្មាន?
ឆ. អស់វារៈ ៣ដង ។ អស់រយពេល ១ ឆ្នាំ និង ២៧ថ្ងៃ ។
៣៦.តើពន្ធុមនុស្សជាតិណាខ្លះ ដែលជាប់តំណមកអំពីសេម?
ឆ. គឺ ជាតិតួរ្គី អារ៉ាបិ៍ () ឥណ្ឌូ ភូមា ថៃ ចិន ខ្មែរ យួន និង មនុស្សជាតិក្នុងទ្វីបអាស៊ីដទៃៗទៀតជាច្រើនជាតិ ។
៣៧.តើជាតិណាខ្លះ ដែលជាប់តំណមកអំពី កាម? តើជាតិណាខ្លះ ដែលជាប់តំណមកអំពី ជាហ្វែត?
ឆ.គឺ ជាតិទ្វីបអាហ្វ្រិក () ពណ៌ខ្មៅសក់ក្រញាញ់ ។ គឺ ជាតិអឺរ៉ុប ដូចជារុស្សី ឥតាលី បារាំងសេស អង់គ្លេស និងអាមេរិកកាំង ជាដើម ។
៣៨. តើព្រះជេហូវ៉ាមានពាក្យសញ្ញាមាំថាដូចម្ដេចខ្លះ? ហេតុអ្វីបានទ្រង់ប្រទានពាក្យសញ្ញាមាំនោះ? ដើម្បីឱ្យជារបស់សំខាន់នៃពាក្យសញ្ញាមាំនោះ តើទ្រង់បានធ្វើអ្វីទុកជាកសិណសាក្សី?
ឆ. ថា តាំងតែពីថ្ងៃនេះទៅ នឹងមិនឱ្យមានទឹកជន់លិចលោកទៀតទេ ។ ហេតុតែ ទ្រង់សព្វព្រះទ័យនឹងការបូជារបស់ណូអេ ។ ទ្រង់បានបណ្ដាលឱ្យកើតជាឥន្ទធនូស្រូបទឹកក្នុងផ្ទៃនភាកាស ទុកជាកសិណសាក្សី ។
៣៩. សាសនាគ្រិស្ដជាប្រភេទសាសនាអ្វី? កើតឡើងនៅប្រទេសណា? អ្នកណាជាមេសាសនានេះ?
ឆ. ជាប្រភេទសាសនា ឯកទេវនិយម ។ សាសនានេះ ជាលទ្ធមួយដែលកើតឡើងនៅប្រទេសស៊ីរី ។ ដោយសារ ដើមគំនិតរបស់គណអាចារ្យម្នាក់ ឈ្មោះយេស៊ូ ឬ យេស៊ូគ្រិស្ដ(អ្នកស្រោចស្រង់) ។
៤០. យេស៊ូគ្រិស្ដជាជាតិអ្វី? កើតក្នុងរវាង ព. ស. ប៉ុន្មាន? បិតាមាតាឈ្មោះអ្វី?
ឆ. យេស៊ូគ្រិស្ដ ជាគណអាចារ្យមួយជាតិហ្វិវ ។ កើតក្នុងរវាងព. ស. ៥៤៣ ។ បិតាឈ្មោះ ស៊ូសែហ្វ និង នាងព្រហ្មចារី ឈ្មោះម៉ារី ជាមាតា ។
៤១. សាសនាឥស្លាមកើតឡើងក្នុងប្រទេសណា? អ្នកណាជាអ្នកបង្កើត? លទ្ធិនេះដែលមានឈ្មោះដូច្នេះ តើបានសេចក្ដីដូចម្ដេច?
ឆ. សាសនាឥស្លាម ជាលទ្ធិមួយដែលកើតឡើងក្នុងប្រទេសអារ៉ាបបិ៍ ។ ដោយស្នាដៃថ្វីគំនិតរបស់គ្រូម្នាក់ឈ្មោះ មោហម័ទ ។ លទ្ធិនេះដែលបានឈ្មោះដូច្នេះ ដោយសម្គាល់សេចក្ដីថាជំនឿស្រោចស្រង់សត្វ ។
៤២. មោហម័ទ ជាជនជាតិអ្វី? កើតនៅស្រុកណា? ក្នុងរវាងព.ស. និង គ.ស. ប៉ុន្មាន? ជាត្រកូលអ្វី?
ឆ. ជាសាស្ដាចារ្យរបស់ជាតិអារ៉ាបិ៍ ។ កើតនៅស្រុកមេកះ() ។ ក្នុងរវាង ព. ស. ១១១៣ គ. ស. ៥៧០ ។ ជាត្រកូល ហស្ឆេម () ។
៤៣. គម្ពីរធំរបស់លទ្ធិឥស្លាម មានឈ្មោះថាអ្វី? ឯរបស់លទ្ធិគ្រិស្ដវិញ មានឈ្មោះថាអ្វីដែរ? ព្រះជាម្ចាស់របស់លទ្ធិឥស្លាមមានឈ្មោះថាអ្វី?
ឆ. ឈ្មោះគម្ពីរកុរ៍អាន () ឬកូរាន ។ ឈ្មោះគម្ពីរប៊ីប្លី() ។ ឈ្មោះថា ព្រះអល្លាហ៍()។
៤៤. ដូចម្ដេចហៅថា ពាហិរសាសនា?
ឆ. ពាក្យប្រៀនប្រដៅរបស់គណអាចារ្យណាមួយដទៃក្រៅអំពីព្រះពុទ្ធបរមគ្រូ ហៅថា
ពាហិរសាសនា ។
៤៥. តើសាស្ដ្រចារ្យ ក្រិក បានសន្និដ្ឋាន ដើមកំណើតរបស់មនុស្សជាប់មកអំពីអ្វី? ដោយការសម្ដែងទ្រឹស្ដីដូចម្ដេច?
ឆ. ជាប់មកអំពីសត្វ ។ ដោយការសម្ដែងទ្រឹស្ដីចង្អុលឡាក់ឋានអំពីការពិសោធន៍គ្រោងឆ្អឹងបានកើតអវយវៈរបស់សត្វថាបានផ្លាស់ប្ដូរក្លាយមក រហូតដល់បានកើតជាដើមកំណើតរបស់មនុស្សជាតិ ។
៤៦. តើអ្នកប្រវត្តិសាស្ដ្របានសន្និដ្ឋាននូវដុំលោកដែលយើងអាស្រ័យនៅនេះ មានរាងដូចម្ដេច? កើតឡើងដោយធាតុប៉ុន្មានយ៉ាង? តាំងនៅបានដោយអ្វីខ្លះ?
ឆ. មានរាងមូលដូចផ្លែក្រូច ។ កើតឡើងដោយធាតុ ១១យ៉ាង ។ តាំងនៅបានដោយកម្លាំងរបស់មេដែក និងអំណាចសេចក្ដីឆក់ស្រូបរបស់ព្រះអាទិត្យ ព្រះចន្ទ និងផ្កាយទាំងឡាយ ។
៤៧. ដូចម្ដេចហៅថា សាសនាអទេវនិយម? បានដល់សាសនាណា? ដូចម្ដេចហៅថា សាសនាទេវនិយម? បានដល់សាសនាណា?
ឆ. សាសនាដែលមិនជឿទៅលើអាទិទេព ជឿទៅលើតែកម្មនិងផលរបស់កម្ម និងជឿទៅលើតួខ្លួនឯង ហៅថា សាសនាអទេវនិយម ។ បានដល់ ពាហិរសាសនា មានគ្រិស្ដសាសនាជាដើម ។
៤៨. ក្នុងសម័យពុទ្ធកាល ពាហិរសាសនា ក្រៅពីសាសនាព្រាហ្មណ៍ មានលទ្ធិអ្វីទៀត?
ឆ. ក្នុងសម័យពុទ្ធកាល ពាហិរសាសនា ក្រៅពីព្រាហ្មណ៍សាសនា នៅមានលទ្ធិដទៃៗទៀត ដែលជាលទ្ធិផ្ទុយទាស់នឹងព្រះពុទ្ធសាសនា គឺលទ្ធិគ្រូ៦ ។
៤៩. គេចាប់រាបើមោហម័ទសករាជតាំងពីពេលណាមក? ក្នុងថ្ងៃ ខែ ឆ្នាំណានៃគ្រិស្ដសករាជ?
ឆ. តាំងពីពេលមោហម័ទរត់ភៀសខ្លួនចេញចាកស្រុកមេកះទៅនៅស្រុក អ៊ីអាគ្រេប ។
ក្នុងថ្ងៃ ១៦ ខែ កក្កដា គស ៦២២ ។
៥០. អ្នកវិទ្យាសាស្ដ្រខ្លះមានមតិថា ដើមកំណើតរបស់មនុស្សដំបូង មកអំពីពូជពន្ធុរុក្ខជាតិ តើរុក្ខជាតិនោះ មានឈ្មោះអ្វី កើតនៅទីណា? ផ្កាពណ៌អ្វី? ផ្កានោះរលត់សូន្យពូជទៅអស់ប៉ុន្មានឆ្នាំហើយ?
ឆ. ឈ្មោះ ដើមសិង្ហះ ឬ គ្រៀហែត៍ ។ កើតនៅក្នុងព្រៃខ្ពស់របស់ទ្វីបអាហ្វ្រិកនិង ឥណ្ឌៀ ។ មានពណ៌ក្រហមប្រហែលផ្កាចារ ។ ប្រមាណ ១៣០០ ឆ្នាំហើយ ។
៥១. យើងអាចពិចារណាជាតិរបស់មនុស្សបានប៉ុន្មានផ្លូវ? ផ្លូវអ្វីខ្លះ? តើផ្លូវណាពិតប្រាកដជាងគេ?
ឆ. មាន ៣ ផ្លូវ គឺ ផ្លូវពណ៌១ ផ្លូវលក្ខណៈភាសា១ ផ្លូវខ្សែស្រឡាយលោហិត១ ។ ផ្លូវដែលពិតប្រាកដជាងគេនោះ អ្នកប្រវត្តិសាស្ដ្រថា ត្រូវពិចារណាក្នុងផ្លូវពណ៌និងផ្លូវលក្ខណៈភាសា ។
៥២. អ្នកវិទ្យាសាស្ដ្របានសន្និដ្ឋានមនុស្សជាតិជាន់ចាស់បំផុតជាជាតិអ្វី? ភូមិលំនៅដើមនៅទីណា? ជាមនុស្សជាតិពណ៌អ្វី?
ឆ. ជាតិមង្គោល() ។ នៅក្នុងទីរាបកណ្ដាលផ្ទៃរបស់ទ្វីបអាស៊ី រវាងខាងក្រោមនៃផ្ទៃភ្នំអ័ល្ដៃ() ។ ពណ៌លឿង ។
៥៣. អ្នកប្រាជ្ញផ្លូវវិទ្យាសាស្ដ្រ បានសន្និដ្ឋានដើមកំណើតរបស់មនុស្សមកមានប៉ុន្មានផ្លូវ? ផ្លូវអ្វីខ្លះ?
ឆ. មាន ៣ ផ្លូវ ។ ដើមកំណើតរបស់មនុស្សមកអំពីសត្វ១ ដើមកំណើតរបស់មនុស្សមកអំពីពូជពន្ធុរុក្ខជាតិ១ កើតឡើងដោយធម្មតារបស់លោកធាតុ១ ។
៥៤. តើជាតិដំបូងរបស់ពួកមនុស្សក្នុងលោកនេះ ជាជាតិអ្វី? ជាតិនោះមានលក្ខណៈរូបរាងដូចម្ដេច? អាស្រ័យនៅក្នុងលោកនេះប៉ុន្មានឆ្នាំហើយ?
ឆ. ជាជាតិមង្គោល () ។ មានរូបរាងតូច ពណ៌លឿង ច្រមុះសំប៉ែត សក់ខ្មៅឈរត្រង់ ភ្នែកខ្លៅ ឆ្អឹងថ្ពាល់ឡើងទុល ។ ប្រហែល ១ លានឆ្នាំសេស ។
៥៥. ដើម្បីដឹងជាតិ វណ្ណៈភាសារបស់មនុស្ស តើយើងអាចពិចារណាតាមផ្លូវណាខ្លះ?
ឆ. តាមផ្លូវច្បាប់សង្គមវិទ្យា និង ផ្លូវប្រវត្តិសាស្ដ្រ ។
៥៦. ជនជំពូកពណ៌ស បានខាងជនជាតិណា? មានលក្ខណៈរូបរាងដូចម្ដេច? ជននេះបែងញែកចេញជាប៉ុន្មានសាខាទៀត?
ឆ. បានខាងជនជាតិកូកាស្យែនិ៍() មានច្រមុះកោង រាងខ្ពស់ធំ សក់ក្រញាញ់ ឬត្រង់រង្វង់មុខរាប ។ ២សាខា ។ សាខាទី១ ជាជំពូកពណ៌សសុទ្ធ សាខាទី ២ ជាជំពូកពណ៌មិនសសុទ្ធ ។ ហៅថា អារយ័ន ឬអរិយកះ ។
៥៧. តាមការសន្និដ្ឋានរបស់អ្នកប្រវត្តិសាស្ដ្រខ្លះ ថាជាតិមង្គោល() មានពណ៌អ្វីខ្លះ?
ឆ. មានពណ៌លឿង ពណ៌ខ្មៅ ពណ៌ទង់ដែង និង ពណ៌ក្រហម ។
៥៨. ពួកពណ៌ក្រហម បានខាងជាតិអ្វី? ជាតិនេះជាមនុស្សដើមនៅឯណា? បច្ចុប្បន្ននៅចំនួនប៉ុន្មាននាក់?
ឆ. បានខាងជាតិឥណ្ឌៀក្រហម ។ ជាមនុស្សដើមនៅក្នុងទ្វីបអាមេរិកខាងលើនិងខាងក្រោម ។ នៅចំនួនប្រមាណ ៣០លាននាក់ ។
៥៩. ពួកពណ៌ខ្មៅបានខាងជាតិអ្វី? មានរូបរាងចិត្តថ្លើមដូចម្ដេច? មនុស្សចំពូកនេះបែកញែកជាសាខាសំខាន់ប៉ុន្មានជាតិ? អ្វីខ្លះ?
ឆ. បានខាងជាតិណែគ្រិ៍ () ។ មានពណ៌ខ្មៅដូចទឹកខ្មៅរាងធំ សក់ញឹក ច្រមុះសំប៉ែត រឹមបបូរមាត់ក្រាស់ មាត់និងចង្កាលៀន ចិត្តថ្លើមកាចសាហាវ ។ ពីរជាតិ ។ ជាតិអាហ្វ្រិក១ ជាតិអូស្ដ្រាលី១ ។
៦០. តើជនពួកណាខ្លះ ប្រើភាសាឥណ្ឌូអឺរ៉ុប ឬអរយ័ន?
ឆ. គឺ អង់គ្លេស បារាំងសែស អល្លឺមងដ៏ អេស្បាញ៍ ឥតាលី ក្រិក រុស្សី អារ៉្មេនី ()
ប៉េរ្យិ៍ និងឥណ្ឌៀ ។
៦១. អ្នកប្រវត្តិសាស្ដ្របែងជាតិមនុស្សចេញតាមលក្ខណភាសាជាជំពូក? អ្វីខ្លះ?
ឆ. ជា ៣ ជំពូក ។ គឺ ហេមីទិគិ៍១ សេមីទិគិ៍១ និង អារយ័ន១ ។
៦២. អ្នកប្រវត្តិសាស្ដ្របានបែងជាតិរបស់មនុស្សចេញ ដោយផ្លូវពណ៌ មានប៉ុន្មានជំពូក?
អ្វីខ្លះ?
ឆ. មាន ៣ ជំពូក ។ គឺ ពណ៌លឿងឆ១ ពណ៌ស១ និងពណ៌ខ្មៅ១ តែតមកខាងក្រោយបានរាប់បញ្ចូល ២ ជំពូកទៀតគឺ ពណ៌ក្រហម និងពណ៌ក្រហមជាំ ទើបរួមជា ៥ ជំពូក ។
៦៣. ដើម្បីឲ្យអ្នកសិក្សាកំណត់ពួកភាសាអារយ័នបានច្បាស់លាស់អ្នកប្រវត្តិសាស្ដ្របែងភាសាពាក្យនិយាយចេញជាប៉ុន្មានជំពូក? អ្វីខ្លះ?
ឆ. ចេញជា ៦ ជំពូក ។ គឺ ពួកគ្លីដិ៍ ()១ ពួកឡាំតាំង១ ពួកក្រិក១ ពួកតឺតុងស៍()១
ពួកស្លាវិ៍១ ពួកសំស្ក្រឹត១ ។
៦៤. លទ្ធិព្រាហ្មណ៍និយមជាអ្វី? ចែកចេញជាប៉ុន្មាន? មានប្រភពនៅប្រទេសណា?
ឆ. លទ្ធិព្រាហ្មណ៍និយមគឺជាកម្រងនៃទស្សនតាមបែបទ្រឹស្ដីហើយតាមបែបការប្រតិបត្តិ ក្នុងលទ្ធិម៉្យាងសំយោគ ។ ចែកចេញជា ៣ គឺ ទេវនិយម១ ព្រហ្មនិយម១ និង
ហិណ្ឌូនិយម១ ។ មានប្រភពកើតនៅប្រទេសឥណ្ឌា ។
៦៥. ប្រភេទនៃសាសនាលើពិភពលោកបើចែកជានិយមមានប៉ុន្មាន? អ្វីខ្លះ?
ឆ. មាន ៣ គឺ ធម្មជាតិនិយម១ ទេវនិយម១ និង អទេវនិយម១ ។
៦៦. អាទិទេពអង្គណាខ្លះ ជាតួអង្គសំខាន់របស់គ្រិស្ដសាសនា? គ្រួសាររបស់ណូអេរួចផុតអំពីមហន្តរាយ ដោយវិធីណា ហេតុអ្វី ទើបមានមហន្តរាយកើតឡើង?
ឆ. អាទិទេពជាតួអង្គសំខាន់របស់គ្រិស្ដសាសនា គឺ ព្រះជេហូវ៉ា (ព្រះបិតា) ព្រះចិត្រ
(ព្រះវិញ្ញាណ) និងព្រះបុត្រ (ព្រះគ្រិស្ដ) ។ ដោយទូក ។ អាស្រ័យមនុស្សធ្វើបាបគ្រោតគ្រាត បានអាក្រាតដ៏លាមក ធ្វើឱ្យព្រះជេហូវ៉ាអត់ទ្រាំលែងបាន ទើបទ្រង់ព្រះតម្រិះនឹងលាងដោយទឹកតែម្ដង ។
៦៧. អ្នកវិទ្យាសាស្ដ្រសន្និដ្ឋានថា ជាមង្គោល មានពណ៌សម្រាប់សម្គាល់ប៉ុន្មានពណ៌សម្បុរ? ណូអេរស់លើផ្ទៃជលាសាអស់កាលវេលាប៉ុន្មាន? អ្វីទៅជាគ្រឿងប្រាប់ណូអេដឹងថាមានតំបន់ស្ងួតនិងតំបន់នៅលិចទឹក !
ឆ. មាន ៣ ពណ៌ គឺ ជនជាតិពណ៌លឿង ជនជាតិពណ៌ខ្មៅ ឬទង់ដែង ជនជាតិពណ៌ក្រហម ។ អស់កាលវេលា ១ ឆ្នាំ ២៧ ថ្ងៃ ។ ព្រាបជាសត្វផ្ដល់ព័ត៌មានឱ្យណូអេ ។
៦៨. សៀវភៅ សាសនាសកលលោកនេះ អ្នកណាជាអ្នកប្រែរៀបរៀង? ក្នុងព.ស.
និងគ.ស. ប៉ុន្មាន? ដោយបានមើលសៀវភៅ ជាភាសាអ្វីខ្លះ?
ឆ.ព្រះមុនីសោភ័ណ សេខ នាង ប្រែរៀបរៀង ។ ក្នុង ព. ស. ២៤៩៣ គ. ស. ១៩៥០ ។ ដោយបានមើលសៀវភៅសកលសាសនា ជាភាសាថៃ ។
៦៩.ឥទ្ធិពលព្រហ្មញ្ញសាសនា បានចាក់ឫសមកលើសង្គមខ្មែរ តាំងពីសតវត្សរ៍ណាមក? រុងរឿងបំផុតក្នុងសម័យណា?
ឆ.ឥទ្ធិពលព្រហ្មញ្ញសាសនា បានចាក់ឫសមកលើសង្គមខ្មែរ តាំងពីសតវត្សរ៍ទី ១
មកម៉្លេះ ។ បានវិវឌ្ឍន៍រីកចម្រើនរហូតដល់សម័យអង្គរ ដែលជាសម័យកាលរុងរឿងបំផុត ។
៧០.អ្នកប្រាជ្ញផ្លូវវិទ្យាសាស្ដ្រ បានសន្និដ្ឋានដើមកំណើតរបស់មនុស្សមកមានប៉ុន្មានផ្លូវ? ផ្លូវអ្វីខ្លះ?
ឆ. មាន ៣ ផ្លូវ ។ ដើមកំណើតរបស់មនុស្សមកអំពីសត្វ១ ដើមកំណើតរបស់មនុស្សមកអំពីពូជពន្ធុរុក្ខជាតិ ១ កើតឡើងដោយធម្មតារបស់លោកធាតុ ១ ។
Comments
Post a Comment