Posts

Showing posts from February, 2022

ប្រស្នាបាតិមោក្ខ,បញ្ហាបាតិមោក្ខ ភាគទី០១,បាតិមោក្ខបញ្ហា,បាតិមោក្ខ សំណួរនិងចម្លើយ ភាគទី១

Image
ប្រស្នាបាតិមោក្ខ ភាគទី១ បណ្ឌិត ឈឹម ទូច រៀបរៀង ព្រះគ្រូសិរីសោភ័ណ កឹម តូរ ពិនិត្យកែសម្រេច សម្រាប់សាលាធម្មវិន័យថ្នាក់ ត្រី ទោ ឯក ចិរំ តិដ្ឋតុ វិនយោ សូមឲ្យព្រះវិន័យស្ថិតនៅអស់កាលជាយូរអង្វែង ព.ស. ២៥១៧ គ.ស. ១៩៧៣ អាទិបទ សៀវភៅ « ប្រស្នាបាតិមោក្ខ» នេះ ខ្ញុំបានដកស្រង់ព្រះពុទ្ធវចនពីវិន័យបិដកមហាវិភង្គ ព្រមទាំងអដ្ឋកថាយកមករៀបរៀងចងក្រងជាពាក្យ បុច្ឆា វិស្សជ្ជនា ដើម្បីជាការងាយស្ដាប់ យល់នៃសិក្ខាកាមកុលបុត្រអ្នកមានសតិប្បញ្ញា ទន់ខ្ចីនៅឡើយ ។ សៀវភៅនេះ ខ្ញុំបានរំលែកជាពីរភាគគឺ ភាគទី១ នេះមានតាំងពីបារាជិកដរាបដល់អនិយត ភាគទី២ មានតាំងពីនិស្សគ្គិយបាចិត្តិយដរាបដល់ចប់សិក្ខាបទ ។ ក្នុងការរៀបរៀងសៀវភៅនេះ ខ្ញុំបានពឹងព្រះមហា ស៊ុន សាមេត និងព្រះមហា ហង់ ហាក់ ឲ្យជួយសរសេរចម្លងនិងផ្ទៀងផ្ទាត់ពាក្យត្រឹមត្រូវដរាបដល់ចប់ ។ លុះរៀបរៀងរួចស្រេចហើយ ខ្ញុំបានយកទៅចាត់ការបោះពុម្ពផ្សាយ ដើម្បីជាសាធារណប្រយោជន៍ដល់សិក្ខាកាមកុលបុត្រដែលត្រូវការទួទៅ ។ ដោយអំណាចនៃវីរិយភាព ដែលខ្ញុំបានរៀបរៀងសៀវភៅនេះ សូមឲ្យសាសនមណ្ឌល របស់ព្រះអនាវរណញ្ញាណប្រតិស្ថាននៅគ្រប់គ្រាន់អស់កាលជាអង្វែងទៅ ។ ម៉្យាងទៀត សូមឱ្យលោកអ្នកសិក្សាទាំងឡាយ បានសម្រេចសមតាមវត្ថុបំណង កុំបីក្លាយទៅជាប្រការដ...