ខ្នាតរង្វាស់រង្វាល់បុរាណខ្មែរ,របៀបរាប់តាមខ្មែរសម័យដើម

ខ្នាតរង្វាស់រង្វាល់បុរាណខ្មែរ

១-ទម្ងន់-ចំណុះ

ក.សម្ភារៈផ្សេង (ស្រូវ អង្ករ....)
-១ហាប = ១០០នាឡិ = ២ចុង =៦០គីឡូក្រាម
-១ចុង = កន្លះហាប = ៣០គីឡូក្រាម 
-១ដឹក = ២០ថាំង(ស្រូវ)
-១ថាំង = ២តៅ(ស្រូវ)
-១តៅ = ១៥គីឡូ(អង្ករ)
-១គីឡូ = ៤កំប៉ុង(កំប៉ុងទឹកដោះគោ)
-១នាឡិ(នាលិ) = ១៦តម្លឹង = ៦០០ក្រាម = ៦ខាំ

ខ.មាស

-១តម្លឹង = ១០ជី = ១០០ហ៊ុន = ១០០០លី
-១ជី = ១០ហ៊ុន = ១០០លី
-១ហ៊ុន = ១០លី
-១លី(១០លី =  ១ហ៊ុន, ១០០លី = ១ជី)

គ.តម្លៃប្រាក់បុរាណ

-១កហាបនៈ = ៤បាទ
-១បាទ = ៤ស្លឹង = ៦០សេន
-១ស្លឹង = ២០សេន
-១ណែន = ១០តម្លឹង ឬ ១០តម្លឹង ជី = ១៥ ១៦រៀល 
-១បាច់កាស = ១០ត្រណោត
-១ត្រណោត = ១០ទៀន
-១ទៀន = ៦០កាសដី = ២សេនស្ពាន់
-១រៀល = ១០កាក់ = ១០០សេន
-១សេន = ១  ៣,៥ ក្រ.

ឯកតាចំណុះផ្សេងទៀត

-មួយកន្តាំង - មួយតក់
-មួយកម្បង់ - មួយទូកដៃ
-មួយក្ដាប់ - មួយចឹក
-មួយកំប៉ុង - មួយកំប៉ុង
-មួយឪទឹន - មួយពាង
-មួយបំពង់ - មួយតយ
-មួយថ្នក់ - មួយការ៉ុង
-មួយបាវ - មួយល្បុង

២.ចំនួន

-១ស្នើ = ២សន្លឹក(ម្លូ)
-១ត្របក = ១០ស្នើ = ២០សន្លឹក(ម្លូ)
-១ដំប = ៤ឯកតា
-១ផ្លូន = ១០ដំប = ៤០ឯកតា
-១ស្លឹក = ១០ផ្លូន = ៤០០ឯកតា
-១ឡូ = ១២ឯកតា
-១គូ = ២ឯកតា
-១នឹម =២ក្បាល (សត្វពាហនៈ)

ឯកតាចំណុះផ្សេងទៀត

-ដៃ - សន្លឹក
-ធាង (ធាងចែក ធាងដូង) ដើម
-គ្រាប់ - កំពឹស (ក្រូច ខ្ទឹម)
-ក្លែប (ខ្នុរ ក្រូច) - កួរ (អំពិល)
-ចង្កោម (មៀន) - ស្មែង (ស្លា)
-ធ្លាយ (ដូង ត្នោត) - ស្និត (ចេក)
-ស្ទង (ចេក) - គំនរ
-ដុំ - ចង្វាយ (ខ្សែ)
-ចន្ទាស (វល្លិ៍) - ក្រពើ (ស្មើនឹង១០ចន្ទាស)
-ក្រមាល់ (បន្ទោះឫស្សី,ផ្ដៅ ចំនួន៣០ដើម)
-ក្បាល - ហុង(អំបោះ)
-ជុង - ស្រាក់
-ផែន (ស្ក) - ប៉ៅ(ប៉ាវ)
-ក្រាស - ត្រណោត (ត្រី)
-ខ្សុក - ចង្កាក់
-តម្បុត (ត្រីអាំង) - ហោ (បារី)
-កម្រង - ចំណិត
-បន្ទះ - កន្នោង
-សាង (អពៅ) - កណ្ដប (ស្បូវ)
-ជន្លង់ (ម្លូ) - កាឡី (សំពត់២០ផ្ទាំង)
-កី (សំពត់) - ផាប់ (សំពត់)
-ស្បោរ - នាក់ (មនុស្ស)
-ត្បូង (សាច់កំណាត់ប្រវែង១០ហត្ថ ឬ៤,១០ម៉ែត្រ)
-ច្បាប់ (ក្បួន សាស្រ្ត) - ខ្សែ
-ជួរ - រង (ដី)
-កណ្ដាប់ (ស្រូវ សំណាប) -ផ្លិត (ឃ្លុំ)

៣.ប្រវែង-ទំហំ

-១យោជន៍ = ៤០០សិន = ៨០០ព្យាម = ៣២០០០ហត្ថ = ១៦គីឡូម៉ែត្រ 
-១គាវុធ =១០០សិន
-១សិន = ២០ព្យាម = ៨០ហត្ថ = ៤០ម៉ែត្រ
-១ព្យាម = ៤ហត្ថ = ២ម៉ែត្រ
-១ហត្ថ = កន្លះលូក ឬចំអាម (ពីកេងដៃដល់ចុងម្រាមកណ្ដាល)
-១ហត្ថក្រពុំ = ១គក់
-១គក់ = ពីកេងដៃទៅចុងកណ្ដាលដៃ
-១ធ្នាប់ =១ទទឹងម្រាមដៃ
-១ទះ = ១ទទឹងម្រាមដៃទាំងបួន
-១ចំអាម = ១តឹងចុងម្រាមដៃទៅដល់ម្រាមចង្អុលខ្មោច
-១ទោម = ១តឹងមេដៃទៅចុងចង្អុលដៃ
-១លូក = ប្រវែងពីដើមដៃដល់ចុងម្រាមកណ្ដាល
-១ទទូង = ប្រវែងពីបាតជើងទៅដល់ចុងម្រាមដៃ ដែលលើកត្រង់ទៅលើពេលដែលយើងឈរត្រង់ខ្លួន។  (ប្រើក្នុងជម្រៅទឹក)។
-១អារ  = ១០០ម៉ែត្រក្រឡា
-១ហិចតា =១០០អារ = ១០០០០ ម៉ែត្រក្រឡា
-១កុង = ៣០.គុណ ៣០ម. ឬ ៣០០ ម៉ែត្រក្រឡា ។

ខ្នាតប្រវែង-ទំហំ ផ្សេងទៀត

-មួយថ្នាំងដៃ
-មួយចង្អុលដៃ
-មួយចំអាម
-មួយពាក់កង
-មួយលូក
-មួយជំហាន
-មួយល្បើកសេះ
-មួយចាប់
-មួយឱប
-មួយរ៉ៃ (ប្រហែល៤០ម. បួនឬជ្រុង=ងារ) ។

Comments

  1. ខ្ញុំចង់ដឹងថា អង្ករ (១កំប៉ុងទឹកដោះគោ)ទម្ងន់ប៉ន្មាន?ហេតុដែលចង់ដឹង(ព្រោះមិនបានពិសោធ) ចាប់តាំងពីខ្ញុំកើតឡើងដឹងក្តីរហូតដល់ខ្ញុំ៨០ឆ្នាំខ្ញុំប្រើកំប៉ុងទឹកដោះគោវាល់អង្ករហូតសព្វថ្ងៃ ហើយនៅផ្សា គេលក់អង្ករ យកកំប៉ុងជាខ្នាតដែរ មានអ្នកណាដែលស៊ើបសួរថា អង្ករ១កំបុ៉ងទម្ងន់ប៉ន្មានដែរប្ញទេ។ដោយអធ្យាស្រ័យ និង សូមអរគុណទុកជាមុន។

    ReplyDelete

Post a Comment

Popular posts from this blog

វិវត្តន៍នៃភាសាខ្មែរមាន៣លើកធំៗ,វិវត្តន៍នៃភាសាខ្មែរ,ភាសាខ្មែរយើង,ខ្មែរក្រោមនិងភាសាខ្មែរ

ស្រូវ ៧ យ៉ាង, មហាផល ៩ យ៉ាង