ស្រូវ ៧ យ៉ាង, មហាផល ៩ យ៉ាង
ស្រូវ ៧ យ៉ាង
ទ្រង់អនុញ្ញាត ទឹកផ្លែឈើគ្រប់យ៉ាង វៀរតែផ្លែស្រូវ ៧ យ៉ាង ចេញ ធ្វើទឹកអដ្ឋបាន ពុំបាន ។ ស្រូវ ៧ យ៉ាងគឺ:
១-សាលិ ស្រូវសាលី
២-វិហី ស្រូវខ្សាយ
៣-យវោ ស្រូវដំណើប
៤-គោធុមោ ស្រងែ
៥-ភង្គុ ថ្ពៅ
៦-វរកោ ពោត-ស្គួយ ឬស្មៅកន្ទុយដំរី
៧-កុទ្រូសកោ ស្មៅគែលលក ។
មហាផល ៩ យ៉ាង
ផ្លែឈើធំ ៗ ហៅថា មហាផល ៗ នេះទ្រង់មហាមិនឱ្យថ្វើទឹកអដ្ឋបានដែរ ។ មហាផលនោះមាន ៩ យ៉ាងគឺ:
១-នាឡិកេរផលំ ផ្លែដូង
២-តាលផលំ ផ្លែត្នោត
៣-បនសផលំ ផ្លែខ្នុរ
៤-លពុជផលំ ផ្លែខ្នុរសម្ល
៥-តិបុសផលំ ផ្លែឪឡឹក
៦-បុស្សផលំ ផ្លែត្រសក់
៧-ឯឡាលុកផលំ ផ្លែត្រឡាច
៨-កុម្ភណ្ឌផលំ ផ្លែល្ពៅ
៩-អាលាពុផលំ ផ្លែឃ្លោក ។
Comments
Post a Comment