តើសក់របស់មនុស្សមានចំនួនប៉ុន្មានដែរ
នៅក្នុងព្រះអភិធម្មរូបបរមត្ថសម្ដែងថាកេសាឬសក់មានរហូតដល់៩លានសរសៃ
១.កេសា ឬសក់របស់មនុស្សយើងមានចំនួន ៩លានសរសៃ មានពណ៌ខ្មៅ មានឫសចាក់ចុះទៅក្នុងស្បែកក្បាលប្រវៃង១ចុងស្រូវ.សក់នេះដុះតែក្នុង ១ រន្ធមួយសរសៃ មិនដែលមានដល់ពីរសរសៃឡើយ.
១.កេសា ឬសក់របស់មនុស្សយើងមានចំនួន ៩លានសរសៃ មានពណ៌ខ្មៅ មានឫសចាក់ចុះទៅក្នុងស្បែកក្បាលប្រវៃង១ចុងស្រូវ.សក់នេះដុះតែក្នុង ១ រន្ធមួយសរសៃ មិនដែលមានដល់ពីរសរសៃឡើយ.
សក់នេះអ្នកប្រាជ្ញទាំងឡាយ លោកកំណត់ពិចារណាដោយបដិកូលកម្មដ្ឋានថាជាទីគួរខ្ពើមរអើមមាន ៥ ប្រការគឺ៖
១.បដិកូលដោយសម្បុរ
២.បដិកូលដោយស្ថាន
៣.បដិកូលដោយក្លិន
៤.បដិកូលដោយទីកើត
៥.និងបដិកូលដោយទីលំនៅ ត្រូវជា៥ប្រការ.ឱ្យពិចារណាដូចបុគ្គលបរិភោគភោជនាហារ កាលបើបានឃើញ សក់ធ្លាក់ចុះមកលើភោជនាហារ ក៏ខ្ពើមរអើមចាប់ចោលចេញ ពុំបានបរិភោគឡើយ,សក់នេះជាទីស្រឡាញ់ពេញចិត្តតែកាលតាំងនៅលើក្បាល វេលាដែលជ្រុះចុះមកកាលណាហើយ ក៏មានសេចក្ដីខ្ពើមរអើមពន់ប្រមាណណាស់,សក់នេះដុះនៅលើក្បាលត្រាំនៅក្នុងខ្ទុះនឹងឈាម ទឹកស្លេស្មជាដើម, ឧបមាដូចជាបន្លែឫស្មៅដុះនៅជិតកុដិឬបង្គន់ជារបស់ស្មោកគ្រោកលាមកអាក្រក់គួរខ្ពើមរអើមពេកណាស់ ។
Comments
Post a Comment