នមោ (ន) រីកិរិយានមស្ការ

ប្រយោជន៍នៃការពោល នមោមាន៤យ៉ាងគឺ៖
ដើម្បីនឹងឱ្យអ្នកប្រាជ្ញទាំងឡាយលោកជ្រាបថា
ការប្រព្រឹត្តយ៉ាងនេះជិតចំពោះវង្សនៃព្រះអរិយៈជាម្ចាស់ទាំងឡាយ១,
ដើម្បីនឹងការពារសព្វន្ដរាយ១,
ដើម្បីនឹងជម្រះសន្ដានចិត្ត ឱ្យបរិសុទ្ធ១,
ដើម្បីនឹងឱ្យជីវិតិន្ទ្រិយមានខ្លឹមសារ១។
ហេតុដែលត្រូវពោលនមោ៣ចប់គឺ៖
ដើម្បីនឹងធ្វើការតាំងមនស្ការឱ្យខ្ជាប់ខ្ជួនមាំមួនឡើង១,
ដើម្បីនឹងនមស្ការដល់ព្រះពុទ្ធទាំង ៣ប្រភេទ
គឺចប់ទី១ សម្រាប់នមស្ការដល់ព្រះពុទ្ធជាបញ្ញាធិក,
គឺចប់ទី២ សម្រាប់នមស្ការ ដល់ព្រះពុទ្ធជាសទ្ធាធិក,
គឺចប់ទី៣ សម្រាប់នមស្ការដល់ព្រះពុទ្ធជាវីរិយាធិក១។

បោរាណាចារ្យលោកបានចងជាគាថាសម្ដែងទុកមកថា៖
នមោ សាតាគីរិយក្ខោ តស្ស អសុរិន្ទោ បវុច្ចតិ ភគវតោ ចាតុម្មហារាជិកា អរហតោ សក្កោ តថា សម្មាសម្ពុទ្ធស្សាតិ មហាព្រហ្មេហិ បវុច្ចតិ ឥតិ ឯវំ បញ្ច ទេវាហិ បទិដ្ឋិតាតិ ។
បានសេចក្ដីថា
១.នោម សាតាគីរិយក្ខោ សាតាគីរិយក្ខ ពោលថា នមោ ។
២.តស្ស អសុរិន្ទោ អសុរិន្ទរាហូ ពោលថា តស្ស ។
៣.ភគវតោ ចាតុម្មហារាជិកា ស្ដេចចាតុម្មហារាជិកាពោលថា ភគវតោ ។
៤.អរហតោ សក្កោ តថា សម្ដេចសក្កទេវាជពោលថា អរហតោ ។
៥.សម្មាសម្ពុទ្ធស្សាតិ មហាព្រហ្មេហិ មហាព្រហ្មពោលថា សម្មាសម្ពុទ្ធស្ស  ៕

Comments

Popular posts from this blog

វិវត្តន៍នៃភាសាខ្មែរមាន៣លើកធំៗ,វិវត្តន៍នៃភាសាខ្មែរ,ភាសាខ្មែរយើង,ខ្មែរក្រោមនិងភាសាខ្មែរ

ខ្នាតរង្វាស់រង្វាល់បុរាណខ្មែរ,របៀបរាប់តាមខ្មែរសម័យដើម

ស្រូវ ៧ យ៉ាង, មហាផល ៩ យ៉ាង