អនេសនៈ ឬ អនេសនា ន. ការស្វែងរកពុំត្រូវតាមធម៌, ពុំត្រូវតាមបែបបទ, ការស្វែងរកមិនគួរ, ការចិញ្ចឹមជីវិតដោយស្វែងរកចតុប្បច្ច័យមិនត្រូវតាមធម៌វិន័យ,អនេសនៈមាន២១ប្រការ
អនេសនៈ ឬ អនេសនា ន. ការស្វែងរកពុំត្រូវតាមធម៌, ពុំត្រូវតាមបែបបទ, ការស្វែងរកមិនគួរ,
ការចិញ្ចឹមជីវិត
ដោយស្វែងរកចតុប្បច្ច័យមិនត្រូវតាមធម៌វិន័យ ។
នៅក្នុងពាក្យថា សីលវិបត្តិ
ទិដ្ឋិវបត្តិ អាចារវិបត្តិ អាជីវវិបត្តិ ដូចដែលពោលមកនេះជាដើម ឈ្មោះអករណីយ
។
ម៉្យាងទៀត អត្ថកោសលក៏មាន អនត្ថកោសល ក៏មានទាំងពីរយ៉ាងនេះ អ្នកបួសក្នុងព្រះពុទ្ធសាសនាមិនគួរ
ប្រកបខ្លួនទុកដោយត្រូវជា
អ្នកទ្រុស្ដសីលឡើយ អាស្រ័យអានេសនាការស្វែងរកទីដែលមិនសមគួរ ។ បព្វជិត
ពុទ្ធសាសនាត្រូវវៀរចាកអនេសនៈ២១
និងបាបធម៌៥ (ម. ព. អករណីយ ផង) ។
អនេសនៈមាន២១ប្រការគឺ៖
១.វេឡុទានំ ការឱ្យឫស្សី (ដល់គ្រហស្ថដែលមិនគួរឱ្យ) ។
២.បត្តទានំ ការឱ្យស្លឹកឈើ (ដល់គ្រហស្ថដែលមិនគួរឱ្យ) ។
៣.បុប្ផទានំ ការឱ្យផ្កាឈើ (ដល់គ្រហស្ថដែលមិនគួរឱ្យ) ។
៤.ផលទានំ ការឱ្យផ្លែឈើ (ដល់គ្រហស្ថដែលមិនគួរឱ្យ) ។
៥.ទន្ដកដ្ឋទានំ ការឱ្យឈើស្ទន់
(ដល់គ្រហស្ថដែលមិនគួរឱ្យ) ។
៦.មុខោទកទានំ ការឱ្យទឹកលុបមុខ
ឬទឹកខ្ពុរមាត់ជាដើម ។
៧.សិនានទានំ ការឱ្យវត្ថុសម្រាប់ងូត
សម្រាប់កក់ ។
៨.បុណ្ណទានំ ការឱ្យគ្រឿងលម្អសម្រាប់លាប
(ដូចយ៉ាងម្សៅ ប្រេងជាដើម) ។
៩.មត្តិកទានំ ការឱ្យដីស (សម្រាប់បូកកុដិផ្ទះជាដើម)
។
១០.ចាដុកម្យទានំ ការប្រព្រឹត្តិបន្ទាបបន្ទន់កាយវាចា
។
១១.មុគ្គសូបតា ការពោលពាក្យពិតខ្លះ
មិនពិតខ្លះ ដូចជាសម្លសណ្ដែកបាយ (ឆ្អិន តិច ឆៅច្រើន) ។
១២.បារិភដ្យតា ការផ្គាប់ផ្គុនត្រកូលគឺជួយរក្សាកូនចៅគេដូចជាម៉ែឪពុកគេ
។
១៣.ជង្ឃបេសិនកំ ការបម្រើត្រកូលដោយកម្លាំងស្មង
។
១៤.វេជ្ជកម្មំ ការធ្វើពេទ្យរក្សាជំងឺ
។
១៥.ទូតកម្មំ ការធ្វើទូត (នាំដំណឹងរបស់ត្រកូលពីមួយទៅមួយ)
។
១៦.បហិណគមនំ ការទទួលខ្លួនជាអ្នកបម្រើត្រកូលឱ្យគេប្រើទៅមក
។
១៧.បិណ្ឌប្បដិបិណ្ឌិកំ ការឱ្យចង្ហាន់បិណ្ឌបាតដល់ត្រកូលហើយស្វែងរកបរិភោគខ្លួនឯង
ជាខាងក្រោយ ។
១៨.ទានូបទានំ ការឱ្យទៅ ឱ្យមក
។
១៩.វត្ថុវិជ្ជា ការរៀនវិជ្ជាជាគ្រូមើលទីដីជ័យភូមិ
។
២០.នត្ខក្តវិជ្ជា ការរៀនវិជ្ជាធ្វើជាគ្រូមើលនក្ខត្តឫក្សមានចាប់យាមមើល
ថ្ងៃខែជាដើម (ម.ព. នក្ខត្តវិជ្ជា ផង)។
២១.អង្គវិជ្ជា ការរៀនវិជ្ជាធ្វើគ្រូទាយលក្ខណៈខ្លួនប្រាណ
។
ពុទ្ធភាសិតៈ អនេសនាយ ចិត្តម្បិ អជនេត្វា វិចក្ខណោ អាជីវំ បរិសោធេយ្យ សទ្ធាបព្វជ្ជិតោយតិ
យោគីបុគ្គលអ្នកមានប្រាជ្ញា
បានចូលមកបួសក្នុងព្រះពុទ្ធសាសនាដោយសទ្ធាហើយ គប្បីជម្រះអាជីវបារិ
សុទ្ធិសីលឱ្យហ្មត់ចត់
កុំគប្បីញុំាងចិត្តឱ្យកើតក្នុងអនេសនៈឡើយ ។
Comments
Post a Comment