កិច្ចវត្ត ន.វត្តដែលគួរធ្វើគួរប្រព្រឹត្តរបស់បព្វជិតមាន១០យ៉ាង


១.ភិក្ខុជាសទ្ធិវិហារិកគួរយកចិត្តទុកដាក់ឧបដ្ឋាកព្រះឧបជ្ឈាយ៍របស់ខ្លួន ក្នុងកាលដែលអាស្រ័យនៅជាមួយ

លោក ។

២.ភិក្ខុដែលឧបជ្ឈាយ៍សម្ដែងទឹកចិត្តដ៏ចំពោះសទ្ធិវិហារិករបស់ខ្លួន ក្នុងកាលដែលគេមកជ្រក

អាស្រ័យនៅ ។

.ភិក្ខុជាអាគន្ដុកៈទៅអាវាសដទៃគួរប្រព្រឹត្តឱ្យសមគួរជាភ្ញៀវរបស់គេ ។

៤.ភិក្ខុដែលជាម្ចាស់កន្លែងពេលមានអាគន្ដុកភិក្ខុមកស្នាក់អាស្រ័យគួរទទួលរាក់ទាក់ដោយ សមគួរ ។

៥.ភិក្ខុអ្នកទៅនៅទីដទៃគួរប្រតិបត្តិឱ្យត្រូវតាមនាទីមានរក្សាទុកដាក់ទីសេនាសនៈជាដើម ។

៦.ភិក្ខុអ្នកចូលទៅដើម្បីទទួលបិណ្ឌបាតក្នុងចន្លោះផ្ទះគួរប្រព្រឹត្តឱ្យបានត្រូវតាមទំនៀម ។

៧.ភិក្ខុអ្នកឆាន់អាហារគួរប្រព្រឹត្តឱ្យត្រូវតាមទំនៀម ។

៨.គល់ឈើជាសេនាសនៈដំបូងរបស់ភិក្ខុសូម្បីយ៉ាងនោះក៏ដោយចាំបាច់ត្រូវរកសេនាសនៈជាទីកំបាំងដែល

មនុស្សធ្វើ ឬធ្វើដោយខ្លួនឯង ។

៩.ភិក្ខុគួរថែសម្អាតក្នុងវច្ចកុដិ (បង្គន់) ឱ្យបានស្អាត ។

១០.ភិក្ខុគួរជួយគ្នាព្យាបាលភិក្ខុមានជំងឺតាមសមគួរ ។

Comments

Popular posts from this blog

វិវត្តន៍នៃភាសាខ្មែរមាន៣លើកធំៗ,វិវត្តន៍នៃភាសាខ្មែរ,ភាសាខ្មែរយើង,ខ្មែរក្រោមនិងភាសាខ្មែរ

ខ្នាតរង្វាស់រង្វាល់បុរាណខ្មែរ,របៀបរាប់តាមខ្មែរសម័យដើម

ស្រូវ ៧ យ៉ាង, មហាផល ៩ យ៉ាង