តើអក្សរសាស្ត្រខ្មែរមានកំណើតតាំងពីពេលណា?

តើអក្សរសាស្ត្រខ្មែរមានកំណើតតាំងពីពេលណា?
អ្នកស្រាវជ្រាវយើងបានសន្និដ្ឋានថា អក្សរសាស្ត្រខ្មែរមានកំណើតតាំងពីស្រុកយើើង មានស្ថានភាពជារដ្ឋគឺតាំងពីសម័យនគរភ្នំមកម្ល៉េះ ។ កំណត់ការណ៍គណៈអង្គទូកចិនប្រចាំនគរភ្នំ នៅឆ្នាំ២៤៥ និង២៥០ បញ្ជាក់ថានៅនគរភ្នំប្រជាជនមានសៀវភៅ និងបណ្ណាល័យដោយមានអក្សរសរសេរដូចប្រជាជន"ហ៊ូ" ជាជនជាតិមួយនៅអាស៊ីកណ្ដាល ដែលមានប្រភពអក្សរសរសេរពីស្រុកឥណ្ឌាដែរ ។ ការសិក្សារបស់ព្រះភិក្ខុប៉ាងខាត់ បានកត់សម្គាល់ថាក្នុងព.ស.១០៤៦ គ.ស.៥០៣ ព្រះបាទកៅណ្ឌិណ្យជ័យវរ្ម័ន(សម័យនគរភ្នំ) បានបញ្ចូលរាជទូកម្នាក់ទៅកាន់រាជសំណាក់ព្រះចៅក្រុងចិន ។ ទ្រង់បានបញ្ចូលភិក្ខុខ្មែរពីរអង្គទៅប្រែព្រះត្រៃបិដក នៅប្រទេស។ ព្រះថេរទាំងពីរអង្គនោះ គង់នៅប្រទេសចិនក្នុងរវាងខាងចុងស.វ.ទី៥ និងខាងដើមសតវត្សរ៍ទី៦ ។ ព្រះសង្ឃពីរអង្គនោះទ្រង់ព្រះនាម "#សង្ឃបាល"និង"#មន្ត្រសេន "។ ត្រង់នេះអាចបញ្ជក់បានថា អក្សរសាស្ត្រខ្មែរយើងរុងរឿងអាចមានសំណេរតាំងតែពីដើមសតវត្សរ៍នៃគ្រឹស្ដសករាជមកម្ល៉េះ ។
ភាគ០១

Comments

Popular posts from this blog

វិវត្តន៍នៃភាសាខ្មែរមាន៣លើកធំៗ,វិវត្តន៍នៃភាសាខ្មែរ,ភាសាខ្មែរយើង,ខ្មែរក្រោមនិងភាសាខ្មែរ

ខ្នាតរង្វាស់រង្វាល់បុរាណខ្មែរ,របៀបរាប់តាមខ្មែរសម័យដើម

ស្រូវ ៧ យ៉ាង, មហាផល ៩ យ៉ាង