គាថាថ្នាក់បាលីរង,បាលីរងខេត្តព្រះត្រពាំង,បាលីរង(ថ្នាក់ទី៤),Se Kim Khmer Krom


១.គាថាប្រារព្ធរឿងពោធិរាជកុមារ (គាថាទី ១២៧)
               ធម្មបទ ភាគទី៦ ទំព័រ ៦
        អត្តានញ្ចេ បិយំ ជញ្ញ រក្ខេយ្យ នំ សុរក្ខិតំ
      តិណ្ណមញ្ញតរំ យាមំ បដិជគ្គេយ្យ បណ្ឌិតោ
ប្រែថាៈ បើបណ្ឌិតដឹងខ្លួនជាទីស្រលាញ់ គួររក្សាខ្លួននោះឱ្យល្អ គួរស្ងួនគ្រងខ្លួនក្នុងវ័យទាំងបី វ័យណាមួយ។

.គាថាប្រារព្ធរឿងឧបនន្ទសក្យបុត្ត (គាថាទី ១២៨)
               ធម្មបទ ភាគទី៦ ទំព័រ ១២
     អត្តានមេវ បឋមំ បដិរូបេ និវេសយេ
     អថញ្ញមនុសាសេយ្យ ន កិលិស្សេយ្យ បណ្ឌិតោ
ប្រែថាៈ បណ្ឌិតគួរដំកល់ខ្លួនទុក ក្នុងគុណដ៏សមគួរជាមុនសិន ហើយសឹមប្រៀនប្រដៅអ្នកដទៃជាខាងក្រោយ (ធ្វើយ៉ាងនេះ) នឹងមិនលំបាក ។

.គាថាប្រារព្ធរឿងបធានិកតិស្សត្ថេរ (គាថាទី ១២៩)
               ធម្មបទ ភាគទី៦ ទំព័រ ១៥
    អត្តានញ្ចេ តថា កយិរា យថញ្ញមនុសាសតិ
    សុទន្តោ វត ទមេថ អត្តា ហិ កិរ ទុទ្ទមោ
ប្រែថាៈ បើបុគ្គលប្រៀបប្រដៅអ្នកដទៃយ៉ាងណា ត្រូវធ្វើខ្លួនឱ្យបានយ៉ាងនោះដែរ អ្នកដែលទូន្មានខ្លួនល្អហើយ ទើបគួរទូន្មានអ្នកដទៃបាន ព្រោះថាខ្លួនកម្រទូន្មានបានពេកណាស់ ។

.គាថាប្រារព្ធរឿងកុមារកស្សបត្ថេរមាតា (គាថាទី ១៣០)
               ធម្មបទ ភាគទី៦ ទំព័រ ២៣
  អត្តា ហិ អត្តនោ នាថោ កោ ហិ នាថោ បរោ សិយា
  អត្តនា ហិ សុទន្តេន នាថំ លភតិ ទុល្លភំ
ប្រែថាៈ ខ្លួនជាទីពឹងរបស់ខ្លួន អ្នកដទៃណានឹងជាទីពឹងរបស់ខ្លួនកើត ព្រោះបុគ្គលអ្នកមានខ្លួនហ្វឹកហ្វឺនល្អហើយ រមែងបាននៅទីពឹងដែលគេបានដោយកម្រ ។ 

.គាថាប្រារព្ធរឿងមហាកាលឧបាសក (គាថាទី ១៣១)
               ធម្មបទ ភាគទី៦ ទំព័រ ២៧
    អត្តនា ហិ កតំ បាបំ អត្រជំ អត្តសម្ភវំ
    អភិមទ្ធតិ ទុម្មេធំ វជិរំវម្ហយំ មណី
ប្រែថាៈ បាបដែលខ្លួនបានធ្វើទុកហើយ កើតអំពីខ្លួន មានខ្លួនជាដែនកើត តែងញាំញីនូវមនុស្សឥតប្រាជ្ញា ដូចពេជ្រកាលញាំញីនូវកែវមណី ដែលកើតអំពីថ្មដូច្នោះឯង ។

.គាថាប្រារព្ធរឿងអត្តទត្ថត្ថេរ (គាថាទី ១៣៦)
               ធម្មបទ ភាគទី៦ ទំព័រ ៣៩
    អត្តទត្ថំ បរត្ថេន ពហុនាបិ ន ហាបយេ
    អត្តទត្ថមភិញ្ញាយ សទត្ថប្បសុតោ សិយា
ប្រែថាៈ បុគ្គលមិនគប្បីធ្វើប្រយោជន៍ខ្លួនឱ្យវិនាស ព្រោះប្រយោជន៍អ្នកដទៃសូម្បីច្រើន បើដឹងច្បាស់នូវប្រយោជន៍របស់ខ្លួនហើយ គប្បីខ្វល់ខ្វាយក្នុងប្រយោជន៍របស់ខ្លួននោះ ។

.គាថាប្រារព្ធរឿងទហរភិក្ខុ (គាថាទី ១៣៧)
               ធម្មបទ ភាគទី៦ ទំព័រ ៤៣
    ហីនំ ធម្មំ ន សេវេយ្យ បមាទេន ន សំវសេ
    មិច្ឆាទិដ្ឋឹ ន សេវេយ្យ ន សិយា លោកវឌ្ឍនោ
ប្រែថាៈ បុគ្គលមិនគួរសេពធម៌ដ៏ថោកទាប មិនគួរនៅដោយសេចក្ដីប្រមាទ មិនគួរសេពសេចក្ដីយល់ខុស មិនគួរជាមនុស្សចង្អៀតលោកទេ ។

.គាថាប្រារព្ធរឿងព្រះសម្មជ្ជនត្ថេរ (គាថាទី ១៤១)
               ធម្មបទ ភាគទី៦ ទំព័រ ៥៣
    យោ ច បុព្វេ បមជ្ជិត្វា បច្ឆា សោ នប្បមជ្ជតិ
    សោមំ លោកំ បភាសេតិ អព្ភា មុត្តោវ ចន្ទិមា
ប្រែថាៈ បុគ្គលណាមួយកាលពីមុនប្រមាទហើយ លុះកាលជាខាងក្រោយគេមិនប្រមាទវិញ បុគ្គលនោះឈ្មោះថាញុំាងខន្ធាទិលោកនេះឱ្យភ្លឺងស្វាង ដូចព្រះចន្ទផុតចាកពពក ។

.គាថាប្រារព្ធរឿងនាងចិញ្ចាមាណវិកា (គាថាទី ១៤៥)
        ៚      ធម្មបទ ភាគទី៦ ទំព័រ ៧៥
    ឯកធម្មំ អតីតស្ស មុសាវាទិស្ស ជន្តុនោ
    វីតិណ្ណបរលោកស្ស នត្ថិ បាបំ អការិយំ
ប្រែថាៈ បុគ្គលប្រព្រឹត្តកន្លង (ពាក្យសច្ចៈ) ដែលជាធម៌ឯក និយាយតែពាក្យកុហស បរលោកក៏លះចោលស្រឡះហើយ ឈ្មោះថា មិនធ្វើអំពើបាបមិនមានឡើយ។ 
១០.គាថាប្រារព្ធរឿងកោសលបរាជ័យ (គាថាទី១៥៨)
               ធម្មបទ ភាគទី៦ ទំព័រ ១៨២
    ជយំ វេរំ បសវតិ ទុក្ខំ សេតិ បរាជិតោ
    ឧបសន្តោ សុខំ សេតិ ហិត្វា ជយបរាជយំ
ប្រែថាៈ បុគ្គលអ្នកឈ្នះតែងរងពៀរ បុគ្គលអ្នកចាញ់តែដេកជាទុក្ខ ចំណែកបុគ្គលអ្នកស្ងប់រម្ងាប់លះបង់ការឈ្នះនិងការចាញ់ចេញហើយ តែងដេកជាសុខ ។

១១.គាថាប្រារព្ធរឿងព្រះបាទបសេនទិកោសល (គាថាទី១៦១)
               ធម្មបទ ភាគទី៦ ទំព័រ ១៩៣
    អារោគ្យបរមា លាភា សន្តុដ្ឋិបរមំ ធនំៈ
    វិស្សាសបរមា ញាតី និព្វានំ បរមំ សុខំ
ប្រែថាៈ លាភមានការមិនមានរោគយ៉ាងក្រៃលែង ទ្រព្យមានសេចក្ដីសន្ដោសយ៉ាងក្រៃលែង ញាតិមានសេចក្ដីសិទ្នស្នាលយ៉ាងក្រៃលែង ព្រះនិព្វានជាសុខយ៉ាងក្រៃលែង ។
១២.គាថាប្រារព្ធរឿងអញ្ញតរភិក្ខុ (គាថាទី១៧៤)
               ធម្មបទ ភាគទី៦ ទំព័រ ២៤១
    យោ វេ ឧប្បតិតំ កោធំ រថំ ភន្តំវ ធារយេ
    តមហំ សារថឹ ព្រូមិ រស្មិគ្គាហោ ឥតរោ ជនោ
ប្រែថាៈ បុគ្គលណាឃាត់សេចក្ដីក្រោធ ដែលកើតឡើងហើយ ដូចសារថីទប់រថ ដែលកំពុងលឿនបាន តថាគតហៅបុគ្គលនោះថាជាសារថី ជនក្រៅពីនោះ គ្រាន់តែជាអ្នកកាន់ខ្សែបរ (មិនមានជាសារថីឡើយ) ។

១៣.គាថាប្រារព្ធរឿងឧត្តរាឧបាសិកា (គាថាទី១៧៥)
               ធម្មបទ ភាគទី៦ ទំព័រ ២៥៧
    អក្កោធេន ជិនេ កោធំ អសាធុំ សាធុនា ជិនេ
    ជិនេ កទរិយំ ទានេន សច្ចេនាលិកវាទិនំ
ប្រែថាៈ ឈ្នះអ្នកក្រោធដោយការមិនក្រោធសោះ ឈ្នះអសប្បុរសដោយសេចក្ដីសប្បុរស ឈ្នះអ្នកកំណាញ់ដោយការឱ្យទ្រព្យរបស់ ឈ្នះបុគ្គលឡេះឡោះ ដោយពោលពាក្យសត្យ ។
១៤.គាថាប្រារព្ធរឿងបញ្ហាព្រះមហាមោគ្គល្លាន
 (គាថាទី១៧៦)
               ធម្មបទ ភាគទី៦ ទំព័រ ២៦១
  សច្ចំ ភណេ ន កុជ្ឈេយ្យ ទជ្ជា អប្បំបិ យាចិតោ
  ឯតេហិ តីហិ ឋានេហិ គច្ឆេ ទេវាន សន្តិកេ
ប្រែថាៈ បុគ្គលគួរពោលពាក្យពិត១ មិនគួរក្រោធ១ កាលគេសូមវត្ថុសូម្បីមានតិច ក៏គួរឱ្យ (តាមតិច)១ បុគ្គលគប្បីទៅក្នុងសំណាក់ ទេវតាទាំងឡាយបាន ដោយហេតុទាំងបីនេះឯង ។

១៥.គាថាប្រារព្ធរឿងលោឡុទាយិត្ថេរ (គាថាទី១៨៤)
               ធម្មបទ ភាគទី៧ ទំព័រ ២១
    អស្សជ្ឈាយមលា មន្តា  អនុដ្ឋានមលា ឃរា
    មលំ វណ្ណស្ស កោសជ្ជំ បមាទោ រក្ខតោ មលំ
ប្រែថាៈ មន្តទាំងឡាយមានការមិនស្វាធ្យាយន៍ជាមន្ទិល ផ្ទះទាំងឡាយមានការមិនថែទាំជាមន្ទិល សេចក្ដីខ្ជិលជាមន្ទិលរបស់ពណ៌សម្បុរ សេចក្ដីប្រមាទជាមន្ទិលរបស់អ្នករក្សា ។

១៦.គាថាប្រារព្ធរឿងឆព្វគ្គិយភិក្ខុ (គាថាទី១៩៤)
               ធម្មបទ ភាគទី៧ ទំព័រ ៦៦
  ន តេន  បណ្ឌិតោ ហោតិ យាវតា ពហុ ភាសតិ
  ខេមី អវេរី អភយោ បណ្ឌិតោតិ បវុច្ចតិ
ប្រែថាៈ បុគ្គលនិយាយច្រើន ដោយហេតុមានប្រមាណប៉ុណ្ណា ឈ្មោះថាបណ្ឌិត ដោយហេតុប្រមាណប៉ុណ្ណោះ ក៏មិនទាន់បានទេ លុះត្រាតែបុគ្គលមាន សេចក្ដីក្សេម មិនមានពៀរ មិនមានភ័យ ទើបហៅថាបណ្ឌិតបាន ។

១៧.គាថាប្រារព្ធរឿងកុក្កុដណ្ឌខាទីកា (គាថាទី ១២៧)
               ធម្មបទ ភាគទី៧ ទំព័រ ១៤៨
    បរទុក្ខូបធានេន យោ អត្តនោ សុខមិច្ឆតិ
    វេរសំសគ្គសំសដ្ឋោ វេរា សោ ន បរិមុញ្ចតិ
 ប្រែថាៈ ជនអ្នកប្រាថ្នាសេចក្ដីសុខ ដើម្បីខ្លួន ដោយបង្កទុក្ខឱ្យអ្នកដទៃ ជននោះឈ្មោះថាច្របូកច្របល់ហើយ ដោយការជាប់ជំពាក់គឺពៀរ រមែងមិនរួចចាកពៀរទេ ។

១៨.គាថាប្រារព្ធរឿងចិត្តគហបតី (គាថាទី២២០)
               ធម្មបទ ភាគទី៧ ទំព័រ ១៦៨
  សទ្ធោ សីលេន  សម្បន្នោ យសោភោគសមប្បិតោ
  យំ យំ បទេសំ ភជតិ តត្ថ តត្ថេវ បូជិតោ
ប្រែថាៈ បុគ្គលអ្នកមានសទ្ធា បរិបូរណ៍ដោយសីល ស្កប់ស្កល់ដោយយស និងភោគសម្បត្តិ គប់រកប្រទេសណាៗ គេតែងបូជាក្នុងប្រទេនោះៗ ។

១៩.គាថាប្រារព្ធរឿងដំរីបាវេរកៈ (គាថាទី២៣៧)
               ធម្មបទ ភាគទី៧ ទំព័រ ២៣៤
    អប្បមាទរតោ ហោថ សចិត្តមនុរក្ខថ
    ទុគ្គា ឧទ្ធរថត្តានំ បង្កេ សន្នោវ កុញ្ជរោ
ប្រែថាៈ ចូរត្រេកអរក្នុងសេចក្ដីមិនប្រមាទ ចូរក្សាចិត្តរបស់ខ្លួន ចូររើខ្លួនចេញចាកភក់ គឺកិលេសដែលឆ្លងបានដោយកម្រ ដូចដំរីជាប់ភក់ រើខ្លួនចាកភក់ ។

២០.គាថាប្រារព្ធរឿងនាងកិសាគោត្តមី (គាថាទី២៧៥)
               ធម្មបទ ភាគទី៨ ទំព័រ ១៧១
    បំសុកូលធរំ ជន្តុំ កិសន្ធមនិសន្ថតំ
    ឯកំ វនស្មឹ ឈាយន្តំ តមហំ ព្រូមិ ព្រាហ្មណំ
ប្រែថាៈ តថាគតហៅបុគ្គលអ្នកទ្រទ្រង់សំពត់បំសុកូល មានកាយស្គម មានខ្លួនរវាមដោយសរសៃ ចម្រើនឈានតែឯងក្នុងព្រៃនោះ ថាជាព្រាហ្មណ៍ ។

២១.គាថាប្រារព្ធរឿងនាងខេមា (គាថាទី២៨៣)
               ធម្មបទ ភាគទី៨ ទំព័រ ១៨៥
    គម្ភីរបញ្ញំ មេធាវឹ មគ្គាមគ្គស្ស កោវិទំ
    ឧត្តមត្ថំ អនុប្បត្តំ តមហំ ព្រូមិ ព្រាហ្មណំ
ប្រែថាៈ តថាគតហៅបុគ្គលដែលមានបញ្ញាជ្រៅជ្រះ ជាអ្នកប្រាជ្ញឈ្លាសវៃក្នុងផ្លូវ និងមិនមានផ្លូវ បានសម្រេចប្រយោជន៍ ដ៏ខ្ពង់ខ្ពស់នោះ ថាជាព្រាហ្មណណ៍ ។
ធម្មទានដោយៈ ភិក្ខុ គុណវុឌ្ឍីយោ គឹម សុវណ្ណធា

Comments

Popular posts from this blog

វិវត្តន៍នៃភាសាខ្មែរមាន៣លើកធំៗ,វិវត្តន៍នៃភាសាខ្មែរ,ភាសាខ្មែរយើង,ខ្មែរក្រោមនិងភាសាខ្មែរ

ខ្នាតរង្វាស់រង្វាល់បុរាណខ្មែរ,របៀបរាប់តាមខ្មែរសម័យដើម

ស្រូវ ៧ យ៉ាង, មហាផល ៩ យ៉ាង