និបាទសព្ទ,បរិច្ឆេទត្ថវាចកៈ,ភិក្ខុ គឹម សេ Get link Facebook X Pinterest Email Other Apps - November 12, 2020 កីវ ប៉ុន្មាន, ប៉ុនណា ។យាវ ដរាបណា, ត្រឹមណា ។តាវ ដរាបនោះ , ត្រឹមនោះ ។តាវតា មានប្រមាណប៉ុណ្ណោះ ។កិត្តាវតា មានប្រមាណ, ប៉ុន្មាន ។សមន្តា ជុំវិញ ។ Get link Facebook X Pinterest Email Other Apps Comments
វិវត្តន៍នៃភាសាខ្មែរមាន៣លើកធំៗ,វិវត្តន៍នៃភាសាខ្មែរ,ភាសាខ្មែរយើង,ខ្មែរក្រោមនិងភាសាខ្មែរ - November 03, 2020 វិវត្តន៍នៃភាសាខ្មែរមាន៣លើកធំៗគឺ -ភាសាខ្មែរបុរាណ(តាំងពីកំនកំណើតមកដល់សតវត្សរ៍ទី១៤) -ភាសាខ្មែរកណ្ដាល(សតវត្សរ៍ទី១៥ ដល់សតវត្សរ៍ទី១៩) -ភាសាខ្មែរបច្ចុប្បន្ន(សតវត្សរ៍ទី១៩រៀងមក)។ នៅសម័យអាណាព្យាបាលបារាំង ភាសាខ្មែរបានថយល្បឿននៃវិវត្តន៍របស់ខ្លួន ហើយរត់ទៅសម្ងំក្នុងវត្តអារាមដែលមានព្រះសង្ឃជួយថែរក្សាទុកឱ្យ។ ពេលនោះ គេបង្ខំឱ្យរៀនភាសាបារាំងជាយាន ជាផ្លូវការដែលជាហេតុនាំឱ្យខូចប្រយោជន៍ភាសាជាតិ។ Read more
ខ្នាតរង្វាស់រង្វាល់បុរាណខ្មែរ,របៀបរាប់តាមខ្មែរសម័យដើម - December 07, 2020 ខ្នាតរង្វាស់រង្វាល់បុរាណខ្មែរ ១-ទម្ងន់-ចំណុះ ក.សម្ភារៈផ្សេង (ស្រូវ អង្ករ....) -១ហាប = ១០០ នាឡិ = ២ ចុង =៦០ គីឡូក្រាម -១ចុង = កន្លះហាប = ៣០ គីឡូក្រាម -១ដឹក = ២០ ថាំង(ស្រូវ) -១ថាំង = ២ តៅ(ស្រូវ) -១តៅ = ១៥ គីឡូ(អង្ករ) -១គីឡូ = ៤ កំប៉ុង(កំប៉ុងទឹកដោះគោ) -១នាឡិ(នាលិ) = ១៦ តម្លឹង = ៦០០ ក្រាម = ៦ ខាំ ខ.មាស -១តម្លឹង = ១០ ជី = ១០០ ហ៊ុន = ១០០០ លី -១ជី = ១០ ហ៊ុន = ១០០ លី -១ហ៊ុន = ១០ លី -១លី(១០លី = ១ ហ៊ុន, ១០០ លី = ១ ជី ) គ.តម្លៃប្រាក់បុរាណ -១កហាបនៈ = ៤ បាទ -១បាទ = ៤ ស្លឹង = ៦០ សេន -១ស្លឹង = ២០ សេន -១ណែន = ១០ តម្លឹង ឬ ១០ តម្លឹង ២ ជី = ១៥ ឬ ១៦ រៀល -១បាច់កាស = ១០ ត្រណោត -១ត្រណោត = ១០ ទៀន -១ទៀន = ៦០ កាសដី = ២ សេនស្ពាន់ -១រៀល = ១០ កាក់ = ១០០ សេន -១សេន = ១ ៣,៥ ក្រ . ឯកតាចំណុះផ្សេងទៀត -មួយកន្តាំង - មួយតក់ -មួយកម្បង់ - មួយទូកដៃ -មួយក្ដាប់ - មួយចឹក -មួយកំប៉ុង - មួយកំប៉ុង -មួយឪទឹន - មួយពាង -មួយបំពង់ - មួយតយ -មួយថ្នក់ - មួយការ៉ុង -មួយបាវ - មួយល្បុង ២.ចំនួន -១ស្នើ = ២ សន្លឹក(ម្លូ) -១ត្របក = ១០ ស្នើ = ២០ សន្លឹក(ម្លូ) -១ដំប = ៤ ឯកតា -១ផ្លូន = ១០ ដំប... Read more
ស្រូវ ៧ យ៉ាង, មហាផល ៩ យ៉ាង - December 11, 2020 ស្រូវ ៧ យ៉ាង ទ្រង់អនុញ្ញាត ទឹកផ្លែឈើគ្រប់យ៉ាង វៀរតែផ្លែស្រូវ ៧ យ៉ាង ចេញ ធ្វើទឹកអដ្ឋបាន ពុំបាន ។ ស្រូវ ៧ យ៉ាងគឺ: ១-សាលិ ស្រូវសាលី ២-វិហី ស្រូវខ្សាយ ៣-យវោ ស្រូវដំណើប ៤-គោធុមោ ស្រងែ ៥-ភង្គុ ថ្ពៅ ៦-វរកោ ពោត-ស្គួយ ឬស្មៅកន្ទុយដំរី ៧-កុទ្រូសកោ ស្មៅគែលលក ។ មហាផល ៩ យ៉ាង ផ្លែឈើធំ ៗ ហៅថា មហាផល ៗ នេះទ្រង់មហាមិនឱ្យថ្វើទឹកអដ្ឋបានដែរ ។ មហាផលនោះមាន ៩ យ៉ាងគឺ: ១-នាឡិកេរ ផលំ ផ្លែដូង ២-តាល ផលំ ផ្លែត្នោត ៣-បនស ផលំ ផ្លែខ្នុរ ៤-លពុជ ផលំ ផ្លែខ្នុរសម្ល ៥-តិបុស ផលំ ផ្លែឪឡឹក ៦-បុស្ស ផលំ ផ្លែត្រសក់ ៧-ឯឡាលុក ផលំ ផ្លែត្រឡាច ៨-កុម្ភណ្ឌ ផលំ ផ្លែល្ពៅ ៩-អាលាពុផលំ ផ្លែឃ្លោក ។ Read more
Comments
Post a Comment