កិតកវិធី,ករណសាធនៈ
ករណសាធនៈ
អ្នកធ្វើសម្រេចនូវអំពើដោយសព្ទដែលប្រកបតតិយាវិភត្តិ ក្នុងវិគ្គហៈសព្ទនោះ ស្ទុះចេញមក ជាអញ្ញបទនៃសាធនៈ ហៅថា ករណសាធនៈ ជាកត្តុរូប ឱ្យប្រែថា ជាហេតុ-, ជាគ្រឿង-, សម្រាប់- ឧ. ពន្ធតិ តេនាតិ >ពន្ធនំ វត្ថុ (វត្ថុ) ជាគ្រឿងចង, សម្រាប់ចង , ជាកម្មរូបឱ្យប្រែថា ជាហេតុគឺ ឬ ជាហេតុដែល- ជាគ្រឿងគឺ- ជាគ្រឿងដែល- ឧ. តេនា តិ> ពន្ធនំ វត្ថុ វត្ថុ ជាគ្រឿង ដែលជនចង់ (នៃសត្វ)។
Comments
Post a Comment