កិរិយាអនុគ្រោះ,វេយ្យាករណ៍បាលី

វិភត្តិអាខ្យាទាំង ពួកនុះ មានពាក្យប្រែផ្សេងៗ គ្នា ។ ពាក្យប្រែទាំងនេះ ហៅថា   កិរិយាអនុគ្រោះ ឯកវចនៈ និងពហុវចនៈ ប្រែថាដូចគ្នាតែម៉្យាងដូចតទៅនេះ  
១.វត្តមានា មានកិរិយាអនុគ្រោះថា កំពុង-,កំពុងតែ-,ទើប-,ទើបនឹង-,ហើយ,នឹង-,រមែង-
,តែងតែ-,គង់-,គង់តែ- ឬប្រែទទេៗ គ្រាន់តែចេញស័ព្ទរបស់កិរិយាស័ព្ទប៉ុណ្ណោះក៏បាន ។
២.បញ្ចមី  មានកិរិយាអនុគ្រោះថា ចូរ-,ចូរ-ចុះ,សូម-,សូមឱ្យ- ។
៣.សត្តមី  មានកិរិយាអនុគ្រោះថា គួរ-,គួរតែ-,គប្បី-,ត្រូវ-  ។
៤.បរោក្ខា  មានកិរិយាអនុគ្រោះថា -ហើយ ។
៥.ហីយត្តនី  មានកិរិយាអនុគ្រោះថា -ហើយ បាន-ហើយ ,កុំ-ឡើយ ។
៦.អជ្ជត្តនី  មានកិរិយាអនុគ្រោះថា -ហើយ,បាន-ហើយ 
៧.ភវស្សន្តិ  មានកិរិយាអនុគ្រោះថា  នឹង- ។
៨.កាលាតិបត្តិ  មានកិរិយាអនុគ្រោះថា នឹង-ហើយ ,នឹងបាន-ហើយ ។

Comments

Popular posts from this blog

វិវត្តន៍នៃភាសាខ្មែរមាន៣លើកធំៗ,វិវត្តន៍នៃភាសាខ្មែរ,ភាសាខ្មែរយើង,ខ្មែរក្រោមនិងភាសាខ្មែរ

ខ្នាតរង្វាស់រង្វាល់បុរាណខ្មែរ,របៀបរាប់តាមខ្មែរសម័យដើម

ស្រូវ ៧ យ៉ាង, មហាផល ៩ យ៉ាង