ជីវិតជាអ្វី,ដំណើរជីវិត,ចុងក្រោយនៃជីវិត


ន.កិរិយារស់នៅ,ធម្មជាតិជាគ្រឿងរស់នៅនៃសត្វ ធម្មជាតិជាទីប្រព្រឹត្តទៅនៃសម្បយុត្ត (ជីវិត) ។
សេចក្ដីឧបមារបស់ជីវិតមាន៧ប្រការគឺ
១.ជីវិតដូចដំណក់ទឹកសន្សើម ទឹកសន្សើមកាលត្រូវពន្លឺព្រះអាទិត្យក៏នឹងហួតហែងមិន អាចតាំងនៅយូរបាន ជីវិតកាលបើកើតឡើងហើយ ក៏មានចាស់ ជរា ព្យាធិ មរណៈ រង់ចាំដុតបំផ្លាញរំលាយរូបរាងឱ្យវិនាសទៅគ្រប់ខណៈមិនបានដល់ ១០០ឆ្នាំផង ។
.ជីវិតដូចក្រពេញទឹក ដំណក់ទឹកភ្លៀងដែលធ្លាក់ចុះមកប៉ះផែនដីក៏រលាយខ្លួនភ្លាម ជីវិតក៏តាំងនៅមិនបានយូរ ដូចជាដំណក់ទឹកដូច្នោះដែរ ។
៣.ជីវិតដូចកំណាត់ឈើដែលគូសក្នុងទឹក មួយភ្លែតក៏ជិតដូចដើមវិញ មនុស្សនៅមានជីវិតក៏ដូចគ្នា បើនៅមានបច្ច័យទំនុកបំរុងក៏តាំងនៅបាន ។
៤.ជីវិតដូចទឹកជ្រោះហូរធ្លាក់ពីភ្នំ ទឹកជ្រោះ ទឹកស្ទឹងរមែងនាំវត្ថុដែលនាំទៅបាន មិនមានឈប់ ថ្ងៃនិងយប់កន្លងទៅ ជីវិតក៏កន្លងទៅតាមដូច្នោះដែរ ។
៥.ជីវិតដូចពពុះទឹកមាត់ ធម្មតាបុរសដែលមានកម្លាំង ស្ដោះទឹកមាត់ពីចុងអណ្ដាតបាន យ៉ាងងាយ ជីវិតរលត់ទៅវិញបានយ៉ាងងាយដូច្នោះដែរ ។
.ជីវិតដូចបន្ទះសាច់នៅលើភ្លើង បន្ទះសាច់ដាក់ក្នុងខ្ទះនៅលើភ្លើង ត្រូវភ្លើងកម្ដៅឆេះយ៉ាងណា ជីវិតត្រូវភ្លើងកិលេសនិងភ្លើងទុក្ខដុតបំផ្លាញយ៉ាងសាហាវមិនអាចធន់នៅបាន ក៏ដូច្នោះដែរ ។
៧.ជីវិតដូចគោដែលគេនឹងសម្លាប់ គេនាំខ្លួនយកទៅទីសត្តឃាត ជីវិតក៏ត្រូវមច្ចុរាជអូសខ្លួនទៅរកសេចក្ដីស្លាប់ក៏ដូច្នោះដែរ ។

Comments

Popular posts from this blog

វិវត្តន៍នៃភាសាខ្មែរមាន៣លើកធំៗ,វិវត្តន៍នៃភាសាខ្មែរ,ភាសាខ្មែរយើង,ខ្មែរក្រោមនិងភាសាខ្មែរ

ខ្នាតរង្វាស់រង្វាល់បុរាណខ្មែរ,របៀបរាប់តាមខ្មែរសម័យដើម

ស្រូវ ៧ យ៉ាង, មហាផល ៩ យ៉ាង