សមស័ក្តិមន្ត្រីសង្ឃជាន់ខ្ពស់,ទស្សនៈព្រះពុទ្ធសាសនា

សមស័ក្តិមន្ត្រីសង្ឃជាន់ខ្ពស់
-ស័ក្តិសម្រាប់សមណៈគឺ ឋានន្តរៈ ស័ក្ដិសម្រាប់បព្វជិតក្នុងប្រទេសនីមួយៗ តាមប្រពៃណីក្នុងកម្ពុជារដ្ឋ មានសមណស័ក្តិ ពីស្ដេចសង្ឃ ពីសង្ឃនាយក ពីរាជាគណៈទីឋានានុក្រម ពីមហា ចែកជាបួនសម្រាប់ ឯក.ទោ.ត្រី.ចត្វា ភាពប្រៀនដោយឋានន្តរៈ ស័ក្តិមន្ត្រីខាងអាណាចក្របុរាណសម័យក្នុងដំណែងមាន ៣២ គឺ 
សមណស័ក្តិទីរាជាគណៈសម្រាប់ថ្នាក់ឯកមាន ៥ គឺ
១-ព្រះសមុហសុគន្ធា (ទីអគ្គមហាសេនា) ប៉ុន្តែជួនកាលព្រះរាជាទ្រង់តែងតាំងជាស្ដេច ទីសម្ដេចសង្ឃរាជឬដូចជាឧបរាជ ។  បន្ទាប់ពីស្ដេចសង្ឃរាជមក ហៅថាសម្ដេចព្រះសុគន្ធាធិបតី ។
២-មង្គលទេពាចារ្យ (ទី ឧបយោរាជ)
៣-ព្រះពោធិវង្ស (ទីវាំងវរវាំងជ័យ)
៤-ព្រះធម្មាលិខិត (ទីក្រឡាហោង)
៥-ព្រះវន័រត្ថ (ទី ចក្រី )
ទីឧសភាមន្ត្រី រឿងហ្លួង មានពីរគឺ
១-ព្រះមហាព្រហ្មមុនី (ទីមហាមន្ត្រី)
២-ព្រះមហាវិមលធម្ម (ទីមហាទេព)
ទីឃ្លាំងមានបួនគឺ
១-ព្រះពុទ្ធឃោសាចារ្យ
២-ព្រះធម្មខោសាចារ្យ
៣-ព្រះឃោសាចារ្យ
៤-ព្រះធម្មឧត្តម
រាជាគណៈសម្រាប់ថ្នាក់ឯកទាំងនេះត្រូវប្រើផ្លិតសមណស័ក្តិ ពណ៌ ក្រហម ។
(រាជាគណសម្រាប់ថ្នាក់ទោមាន ៧ គឺ)
១-ព្រះសិរីសម្មតិវង្ស (ទីស្ដេចចៅពញា)
២-ព្រះពុទ្ធវង្ស (ទីវង្សាអគ្គរាជ)
៣-ព្រះសក្យវង្ស (ទីស្រីធម្មាធិរាជ)
៤-ព្រះធម្មិកវិវង្ស (ទីវិបុលរាជ)
៥-អរិយវង្ស (ទីរាជតេជ)
ទី ឧភាសមន្ត្រីមាន២គឺ
១-ព្រះអរិយវង្សកស្សប (ទី អធិរាជវង្សា)
២-ព្រះឧបលីវង្ស (ទី អធិរាជវង្សា)
ទាំង រូបនេះ ប្រើផ្លិត សមណស័ក្តិពណ៌បាយតង ។
រាជាគណៈសម្រាប់ថ្នាក់ត្រីមាន ៧ គឺ
១-ព្រះញាណរង្សី (ជេដ្ឋាមន្ត្រី)
២-ព្រះញាណរិរិយ (ទីឯករាជ្យ)
៣-ព្រះធម្មាប្បញ្ញាញណ (ទី ទេសរាជ)
៤-ព្រះសិរីវិសទញាណ (ទី ស្រីទិព្វវង្ស)
៥-ព្រះញាណគោសល (ទី នវិន្ទនាយក)
ទី ឧភាសមន្ត្រីមាន២ គឺ
១-ព្រះទេពមុនី (ទី វិសេសមន្ត្រី)
២-ព្រះទេពសត្ថា (ទី មន្ត្រីនាយក)
ទាំង រូបនេះត្រូវប្រើផ្លិត សមណស័ក្តិ ពណ៌ស្វាយ ។
រាជាគណៈសម្រាប់ថ្នាក់ចត្វាមាន ៧ គឹ
១-ព្រះធម្មវិប្បស្សនា (ទី អធិបតិសេនា)
២-ព្រះធម្មវិរិយ (ទី វង្សានុរ័ក្ស)
៣-ព្រះធម្មវិសុទ្ធី (ទី វង្សាភិមន្ដ)
៤-ព្រះសមាធិធម្ម (ទី បវររាជ)
៥-ព្រះធម្មនិរោធរង្សី (ទី វង្សាអធិបេស)
ទី ឧភាសមន្ត្រីមាន ២ គឺ
១-ព្រះញាណសំវរ (ទី មហាធិរាជ)
២-ព្រះវីរិយសំវរ (ទី ទេពនាយក)
ទាំង រូបនេះ ត្រូវប្រើផ្លិត សមណស័ក្តិ ពណ៌ខៀវ ។ 
ទាំងបព្វជិតជាឋានានុក្រមបាឡាត ទី វិន័យធរ ធម្មធរ ព្រះគ្រូធម្មកថិក សមូហ របស់រាជាគណទាំង បែប ត្រូវប្រើផ្លិតសមណស័ក្តិ ពណ៌មានតាមលំដាប់ទាំងនោះដែរ ឯរាជាគណៈ និង ឋានានុក្រម ក្រៅនេះហៅថា ឋានន្តរវិសេស ឬឋានន្តរពិសេស បើតាំងក្នុងសម្រាប់លេខ (ឯក ឬទោ.  ត្រី ឬចត្វា....) ត្រូវប្រើផ្លិតសមណស័ក្តិ ពណ៌តាមសម្រាប់នោះ ។
សមណៈទាំង ថ្នាក់ខាងលើនេះ ជារបៀបក្នុងសម័យមុន ។  លុះមកដល់គ្រឹស្តសករាជ ១៩៤៣ មានការកែប្រែបន្ថែមបន្ថយខ្លះ ហើយមកដល់ គ្រឹស្តសករាជ ១៩៤៨ បានរៀបចំកែប្រែម្ដងទៀត ។ ព្រះរាជក្រមលេខ ១២ ន.ស ចុះថ្ងៃទី ៩/០២/៤៣/៤៨ ន.ស. ចុះថ្ងៃទី ១៨/៩/៤៣ និង លេខ ១ រ.ព. ចុះថ្ងៃទី ២៦/៤/៤៨.
មានរបៀបដូចតទៅនេះ ព្រះសង្ឃនាយកគណៈមហានិកាយមានឋានន្តរ ព្រះមហាសុមេធាធិបតិ ព្រះសង្ឃនាយក គណៈធម្មយុត្តិនិកាយ មានឋានន្តរ ព្រះសុមេធាធិបតិ ឋានន្តរសក្ដិ ទាំងពីរនេះជាសមណស័ក្តិ ខ្ពស់វិសេសបំផុតសម្រាប់ព្រះសង្ឃនាយកទាំងពីរគណៈហើយជួនកាលឡើងជាស្ដេចសង្ឃរាជ ក៏មាន ឯសមណស័ក្តិទីរាជាគណៈ ក្នុងដំណែងថ្នាក់ឯកមាន ៣ គឺ 
១-ព្រះធម្មលិខិត
២-ព្រះពោធិវង្ស
៣-ព្រះវនរ័ត្ន
ទាំង អង្គនេះជួនកាលឡើងជាស្ដេចសង្ឃ
ថ្នាក់ទោមាន ៦ គឺ
១-ព្រះមហាវិមលធម្ម
២-ព្រះពុទ្ធឃោសាចារ្យ
៣-ព្រះធម្មឃោសាចារ្យ
៤-ព្រះឃោសាធម្ម
៥-ព្រះសាសនមុនី
៦-ព្រះមុនីកោសល្យ
ថ្នាក់ត្រី មាន ៦ គឺ
១-ព្រះសិរីសម្មតិវង្ស
២-ព្រះពុទ្ធវង្ស
៣-ព្រះសាក្យវង្ស
៤-ព្រះឧបាលីវង្ស
៥-ព្រះញាណវង្ស
៦-ព្រះសុមេធវង្ស
ថ្នាក់ចត្វា មាន ២០ គឺ
១-ព្រះធម្មវិបស្សនា
២-ព្រះសមាធិធម្ម
៣-ព្រះញាណកោសល្យ
៤-ព្រះសិរីលង្កាមុនី
៥-ព្រះសិរីវង្សសុទ្ធី
៦-ព្រះធម្មវង្ស
៧-ព្រះញាណសំវរ
៨-ព្រះវិនយសំវរ
៩-ព្រះឥន្ទមុនី
១០-ព្រះទេពមុនី
១១-ព្រះវិន័យមុនី
១២-ព្រះទេពសត្ថា
១៣-ព្រះសីលសំរៈ
១៤-ព្រះគម្ពីរត្ថេរ
១៥-ព្រះអរិយមគ្គញាណ
១៦-ព្រះវិភទ្ទញាណ
១៧-ព្រះបវរសត្ថា
១៨-ព្រះញាណវិសុទ្ធិវង្ស
១៩-ព្រះញាណធម្មវិសុទ្ធិវង្ស
២០-ព្រះបិដកធម្ម ។

ព្រះសមណស័ក្តិទីរាជាគណៈតំណែងខាងធម្មយុត្តិកនិកាយ
ថ្នាក់ឯកមាន ២ គឺ
១-ព្រះមង្គលាទេព្វាចារ្យ
២-ព្រះពុទ្ធាចារ្យ
ថ្នាក់ទោមាន ៣ គឺ
១-ព្រះមហាព្រហ្មមុនី
២-ព្រះធម្មឧត្តម
៣-ព្រះអរិយកស្សបៈ
ថ្នាក់ត្រីមាន ៤ គឺ
១-ព្រះអរិយវង្ស
២-ព្រះធម្មករិវង្ស
៣-ព្រះញាណវង្ស
៤-ព្រះមហាវិរវង្ស
ថ្នាក់ចត្វាមាន ១២ គឺ
១-ព្រះបទុមវង្ស
២-ព្រះធម្មមុនី
៣-ព្រះវជិរមេធា
៤-ព្រះអរិយមុនី
៥-ព្រះទេពមុនី
៦-ព្រះធម្មត្ថេរ
៧-ព្រះអមរាធិរក្ខិត្ថេរ
៨-ព្រះមហារាជធម្ម
៩-ព្រះរតនមុនី
១០-ព្រះធម្មត្រៃលោកាចារ្យ
១១-ព្រះធម្មរោត្តម
១២-ព្រះញាណវិរិយៈ ។
រួមសមណស័ក្តិ និង រាជាគណៈក្នុងដំណែងទាំងបួនថ្នាក់គឺៈខាងគណៈមហានិកាយមាន ៣៥ អង្គ ខាងគណៈធម្មយុត្តិកនិកាយមាន ២១ អង្គ រួមត្រូវជា ៥៦ អង្គ ព្រះសង្ឃនាយក សម្ដេចសង្ឃរាជទាំងពីរអង្គ និងព្រះរាជាគណៈក្នុងតំណែង ៥៦ អង្គនេះសុទ្ធតែ ព្រះមហាក្សត្រប្រោសព្រះរាជទានតែងតាំងដោយរាជក្រិត្យ ។





Comments

Popular posts from this blog

វិវត្តន៍នៃភាសាខ្មែរមាន៣លើកធំៗ,វិវត្តន៍នៃភាសាខ្មែរ,ភាសាខ្មែរយើង,ខ្មែរក្រោមនិងភាសាខ្មែរ

ខ្នាតរង្វាស់រង្វាល់បុរាណខ្មែរ,របៀបរាប់តាមខ្មែរសម័យដើម

ស្រូវ ៧ យ៉ាង, មហាផល ៩ យ៉ាង