ឧណាទិ វិធី ទី៧,ឧណាទិ,ឧណាវិធី

ឧណាទិ វិធី នេះមានគតិជាមួយគ្នានិងកិតកៈវិធីដែរ ប៉ុន្តែបច្ច័យដែលប្រើក្នុង ឧណា ទីនេះ ត្រូវគ្នានឹងបច្ច័យក្នុងកិតកៈខ្លះប្លែកគ្នាខ្លះ ដែលប្លែកគ្នានោះ ហៅថា 
បច្ចេកប្បច្ច័យ ប្រែថា បច្ច័យផ្សេងដោយឡែក និយាយដោយសង្ខេបមាន២៥ គឺ ថ, ម, ល, យ, ថុ, ត្តិម, យាណ, លាន, ត្រណ, ណុ, ធ, ទ, ឥទ្ទ, ក, ឥរ, អល, ណិប, ឦវរ, ទុ, ឧរ, នុ, ណុ, ឧស្ស, នុស, ឥស ។ 

👉 ថ ៈ បច្ច័យមានគ្រឿងសម្គាល់ យ៉ាង គឺ
១-មិនបាច់ព្រឹទ្ធិធាតុក៏បាន  ឧ. បច្ចនីកធម្មេ សមថេតី តិ > សមថោ [ ធម្មោ ] (ធម៌) រម្ងាប់នូវធម៌ជាសត្រូវ ក.ក. 

២-ផ្លាស់ទីបំផុតធាតុជាព្យព្ជានៈផ្សេងក៏បាន ឧ. ទហនំ > ទរថោ កិរិយាក្ដៅក្រហាយ ,សេចក្ដីក្រវល់ក្រវាយ ភ.ភ. 

៣-លុបទីបំផុតធាតុចេញក៏បាន ឧ. រហិតព្វោ = គណ្ហិតព្វោ តិ >  រថោ [ យានវិសេសោ ]
(យានវិសេស) ដែលជនគួរកាន់យក (ដែលគួរជិះ) 
កម្ម.កម្ម.

៤-ចំពោះធាតុ តួ គឺ សុ, វុ, អស ឱ្យផ្លាស់ របស់ សុ, វុ, ជា អត ផ្លាស់ អស ធាតុជា អត ឧ. សវន្តិ = សត្តេ ហីសន្តិ ឯតេនា តិ >  សត្ថំ [ បហរណវត្ថុ ] (វត្ថុសម្រាប់ប្រហារ) ជាគ្រឿងបៀតបៀននូវសត្វ (នៃជន) (សស្ត្រា)  ក.ករ

៥-ផ្លាស់ទីបំផុតធាតុជា ក៏បាន ឧ. សវន្តិ = សត្តេ 
ហឹសន្តិ ឯតេនា តិ > សត្ថំ [ បហរណវត្ថុ ] (វត្ថុសម្រាប់ប្រហារ) ជាគ្រឿងបៀតបៀននូវសត្វ (នៃសត្វ) (សស្ត្រា) ក.ករ. 

👉 ម : បច្ច័យគ្រឿងសម្គាល់ យ៉ាង គឺ
១- មិនបាច់ព្រឹទ្ធិធាតុក៏បាន ឧ. អត្តនោ សីតលភាវេន សត្តេ ហិនោ តិ > ហីសតី តិ >  ហិមំ [ ធម្មជាតំ  ] (ធម្មជាត) បៀតបៀននូវសត្វ ដោយភាវៈ នៃខ្លួនជាធាតុត្រជាក់ (សន្សើម) ក.ក.

២- ព្រឹទ្ធិក៏បាន ឧ. សិយតេ = សមគ្គេន សង្ឃេន 
កម្មវាចាយ ពន្លិយតេ តិ > សិមា [ ភូមិ ] (ទី) ដែលសង្ឃព្រមព្រៀងគ្នាចងដោយកម្មវាចា កម្ម.កម្ម.

👉 ល និង បច្ច័យ នេះបានតែធាតុ តួ គឺ ៈ អល, កល , សល,  ប៉ុណ្ណោះ ឧ. អលគិ = សជ្ជតី តិ > អល្លំ , អល្យំ [ ធម្មជាតំ ] (ធម្មជាតិ) ជាប់នៅ ក.ក.
កលិតព្វំ = សំខ្យាតព្វ ន្តិ > កល្លំ , កល្យំ [ ធម្មជាតំ ] (ធម្មជាតិ) ដែលជនគម្បីរាប់ កម្ម.កម្ម.
សត្តានំ សរីរេ សលតិ = គច្ឆតិ = បវិសតី តិ > សល្លំ សល្យំ [ បហរណវត្ថុ ] (វត្ថុជាគ្រឿងប្រហារ) ចូលទៅក្នុងសរីរៈ នៃសត្វ (សរ, កូនសរ) ក.ក. ។

👉 យាណ បច្ច័យចុះបានតែ កល ធាតុមួយ ឧ. កលិតព្វំ = សំខ្យាសព្វន្តិ > កណ្យាណំ [ គុណជាតិ ] (គុណជាត) ដែលជនគួររាប់ (លម្អ) កម្ម.កម្ម.

👉  លាន បច្ច័យចុះបានតែ សល ធាតុមួយ ឧ. គនតោ បដិក្កមិត្វា សល្លតិ ឯត្ថា តិ > បដិសល្លានោ [ បទេសោ ] (ប្រទេស) ជាទីគេចចេញអំពីពួកហើយ សម្ងំនៅ (នៃយោគី) ក. អធិ . ។

👉 ថុ បច្ច័យ ឧ. វេបរន និព្វត្តោ >  វេបុថុ [ រោគោ ] (រោគ) កើតហើយព្រោះកិរិយាញាប់ញ័រ ក.ក.

👉 ត្តិម បច្ច័យ ឧ. ទានេន និព្វត្តំ >  ទត្តិមំ [ ធនំ ] (ទ្រព្យ) កើតហើយព្រោះអំណោយ ក.ក.

👉 ណិម បច្ច័យត្រូវលុប ទុកតែ ឥម ត្រូវព្រឹទ្ធិធាតុដែលជារស្សៈសុទ្ធ ឧ. អហវនេន និព្វត្តំ >  ឱហាវិមំ
 [ ធនំ ] (ទ្រព្យ) កើតហើយព្រោះកិរិយាបូជា ក.ក.

👉 ណុ បច្ច័យត្រូវលុប ទុកតែ ត្រូវព្រឹទ្ធិធាតុដែលជា រស្សសុទ្ធចុះបានតែ ក្នុងកាល គឺ បច្ចុប្បន្ន និងអតីតកាល ឧ. ករោតីតិ > ការុ [ ជនោ ] (ជន)
 អ្នកបានធ្វើហើយ ក.ក. ។ 

👉 ត្រណ បច្ច័យត្រូវលុប ទុកតែ ត្រ ប៉ុន្តែត្រូវព្រឹទ្ធិធាតុ ក៏បានមិនបាច់ព្រឹទ្ធិ ក៏បាន ព្រោះ ត្រ ជាព្យព្ចានៈទ្វេភាគស្រាប់ ឧ. អាតមំ ឈា ទេតី > ឆត្រំ [  វត្ថុ ] (វត្ថុ) សម្រាប់បាំងនូវកម្ដៅថ្ងៃ ក.ក.
👉យុញ្ជន្តិ = សត្តេ ពន្ធន្តិ ឯតេនា តិ > យោត្រំ
 [ វត្ថុ ]  (វត្ថុ) សម្រាប់ ប្រកប គឺថា សម្រាប់ចងនូវសត្វ (នៃជន) (ខ្សែ) ក.ករ.។ 
👉ធ : បច្ច័យច្រើនចុះអំពីមុខធាតុដែលមាន តួ ឧ. (សប្បាទយា) រមន្តិ ឯត្ថា តិ > រន្ធំ [ ឋានំ ] (ទី) ជាទីរីករាយ (នៃសត្វមានពស់ ជាដើម) (រន្ធ,រូង,ប្រហោង,ព្រង់) ក.អធិ.
👉ទ : បច្ច័យច្រើនតែចុះអំពីមុខធាតុដែលមាន ជាទីបំផុតផ្លាស់ទីបំផុតធាតុជា ក៏មាន, ផ្សំ ទីបំផុតនិងបច្ច័យជា ទ្ទ ក៏មាន ឧ. ចទិតព្វោ = ឥច្ឆិតព្វោ តិ >  ចន្ទោ [ ទេវបុត្តោ ] (ទេវបុត្រ) ដែលជនចង់បាន 
(ព្រះចន្ទ្រ) កម្ម.កម្ម.

👉សំ = សុដ្ឋុ ឧទន្តិ = បសវន្តិ (វារីវហា) ឯត្ថា តិ > សមុទ្ទោ [ បទេសោ ]  (ប្រទេស) ជាទីហូរទៅដោយប្រពៃ (នៃធ្នារ ទឹក) (សមុទ្ទ) ក.អធិ.

👉ឥទ្ទ បច្ច័យ ឧ. ទលតិ = ទុគ្គតភាវំ គច្ឆតី តិ  > ទ លិទ្ទោ [ ជនោ ]  (ជន) អ្នកទ័ល គឺ ថាអ្នកដល់នូវភាពនៃខ្លួនជាបុគ្គលទុគ៌ត (អ្នកទ័លក្រ, អ្នកកម្សត់) ក.ក.។ 

ក : បច្ច័យមានគ្រឿងសម្គាល់ យ៉ាង គឺ:
១-ឱ្យផ្លាស់ទីបំផុតធាតុជា ក ឧ. វចិតព្វំ = បរិភាសិតព្វ ន្តិ > វក្កំ [  អាការជោតំ ]  (អាការៈ) ដែលជនគួរតិះដៀល (ទាច) កម្ម.កម្ម.

២- គ្រាន់តែចុះ បច្ច័យមកជាលំនាំហើយលុបចេញក៏បាន ។ ឧ.ភឌិតព្វំ = ភាដិតព្វ ន្តិ > ភណ្ឌំ [វត្ថុ ] 
(វត្ថុ) ដែលជនគួរចែក ។

៣-ស័ព្ទដែលចុះបច្ច័យឯទៀតស្រេចហើយ ចុះ បច្ច័យក្នុង សកត្ថ ផ្សំមកទៀតក៏បាន ឧ.មញ្ចក ,គាមក ,ខន្ធក , អន្ធក , គន្ធក...

👉ឥរ បច្ច័យ វជតិ = អប្បផិហតភាវំ គច្ឆតី តិ > វជីរំ [ រតនំ ] (រតនវត្ថុ) ដល់នូវវត្ថុនៃខ្លួន ជារបស់ដែលវត្ថុឯទៀតកម្ចាត់បង់មិនបាន (ពេជ្រ) ក.ក.

👉អល បច្ច័យ កុសេ = បាបស្សច្ឆេទនេ អល ន្តិ > កុសលំ [ គុណជាតិ ] (គុណជាត) គួរក្នុងកិរិយាផ្ដាច់បង់នូវបាប ក.ក.

👉ទុ បច្ច័យ ទុក្ខំ អទតិ = អនុភវតិ ឯតេនា តិ >  អទ្ទុ
 ( ពន្ធនវត្ថុ) (វត្ថុសម្រាប់ចង) ជាគ្រឿងស៊ីនូវទុក្ខ គឺថាជាគ្រឿងរងនូវទុក្ខនៃជន (ខ្នោះ) ក.ករ.

👉ឦវរ បច្ច័យ ចយិតតព្វ ន្តិ > ចីវរំ [ វត្ថំ ] (សំពត់) ដែលបព្វជិតគួរសន្សំ កម្ម.កម្ម.

👉ឧរ បច្ច័យ អត្តនោ គន្ធេន អញ្ញំ គន្ធំ កប្បតិ ហនតិ = ហឹសតី តិ > កប្បុរោ [ វត្ថុវិសេសោ ] (វត្ថុវិសេស) បៀតបៀន នូវក្លិនឯទៀតដោយក្លិននៃខ្លួន (កប៌ូរ) ក.ក ។

👉នុ បច្ច័យ វច្ឆំ ធាយេតិ = បាយេតី តិ > ធេនុ [ គាវី ] (មេគោ) កំពុងញុំាងកូនគោឱ្យបៅ ក.ក.

👉ណុ : បច្ច័យនេះ មានរូបដូច នុ បច្ច័យខាងដើមដែរ, ប៉ុន្តែមិនមែនជា ណានុពន្ធ ត្រូវទុកឱ្យគង់នៅដូចដើម ទុកធាតុឱ្យនៅតាមរូបដើមក៏មានលុបទីបំផុតធាតុ ចេញ ក៏មាន ឧ. ភាតិ = ទិប្បតី តិ > ភាណុ [ ទេវបុត្តោ ]  (ទេវតា) អ្នកភ្លឺ (ព្រះអាទិត្យ) ក.ក.

👉ខនិព្វោ តិ  > ខាណុ [ ឆិន្នរុក្ខោ ] (ដើមឈើដាច់) ដែលជនគួរជីកចេញ (ដង្គត់) កម្ម.កម្ម.
ព្រឹទ្ធិធាតុក៏បាន ឧ. រេតិ = ភមតិ = តត្ថ តត្ថ បរិវដ្តតី តិ > រេណុ [ ចុណ្ណោ ] (លំឥត) វិលទៅក្នុងទីនោះៗ (លំអង់, ផង់) ក.ក. 

👉ឧស្ស : បច្ច័យ ការណាការណំ មនតិ = ជានាតី តិ  > មនុស្សោ [ សត្តវិសេសោ ] (សត្តវិសេស) អ្នកដឹងនូវហេតុ និងមិនមែនហេតុ (មនុស្ស) ក.ក.

👉នុស :  បច្ច័យ អត្ថានត្ថំ មនតិ = ជានាតី តិ > មនុស្សោ [ សត្តវិសេសោ ]  (សត្តវិសេស) អ្នកដឹងនូវហេតុ និងមិនមែនហេតុ (មនុស្ស) ក.ក.

👉ឥស :  បច្ច័យ មាតាបិតូនំ ហទយំ បុរេតី តិ >  បុរិសោ [ ជនោ ] (ជន) អ្នកញុំាងហឫទ័យនៃមាតានឹងបិតាឱ្យពេញ ក.ក. 
                         (ចប់ឧណាវិធី ទី៧)

Comments

Popular posts from this blog

វិវត្តន៍នៃភាសាខ្មែរមាន៣លើកធំៗ,វិវត្តន៍នៃភាសាខ្មែរ,ភាសាខ្មែរយើង,ខ្មែរក្រោមនិងភាសាខ្មែរ

ខ្នាតរង្វាស់រង្វាល់បុរាណខ្មែរ,របៀបរាប់តាមខ្មែរសម័យដើម

ស្រូវ ៧ យ៉ាង, មហាផល ៩ យ៉ាង