តិរច្ឆានយោនិ,តិរច្ឆានយោនិមាន៥ប្រការគឺ
តិរច្ឆានយោនិ
ន.កំណើតតិរច្ឆាន សំដៅដល់សត្វដែលមានរាងកាយចម្រើនឡើងដោយទទឹងមិនតាំងឡើងទៅ
លើដូចមនុស្ស ដើមឈើឡើយ (ម.ព. តិរច្ឆាន ផង) ។
តិរច្ឆានយោនិមាន៥ប្រការគឺ
១.តិណភក្ខា តិរច្ឆានដែលមានស្មៅជាអាហារ ដូចជាសេះ គោ ក្របីជាដើម ។
២.គូថភក្ខា តិរច្ឆានដែលមានឧច្ចារៈជាអាហារ ដូចជាមាន់ ជ្រូកជាដើម ។
៣.ពួកសត្វដែលកើត ចាស់ ស្លាប់ក្នុងទីងងឹត ដូចជាកណ្ដូប មេអំបៅ ជន្លេន ។
៤.ពួកសត្វដែលកើត ចាស់ ស្លាប់ក្នុងទឹក ដូចជាអណ្ដើត ត្រី បង្កងជាដើម ។
៥.ពួកសត្វដែលកើត ចាស់ ស្លាប់ក្នុងរបស់ស្មោកគ្រោក ក្នុងសាកសព ត្រីស្អុយ នំផ្អូម ទឹកជ្រាំ
ដូចជា ពួកដង្កូវផ្សេងៗ ។
Comments
Post a Comment