សមណកប្បៈ ៥ យ៉ាង,វត្ថុដែលគួរដល់សមណៈអាចឆាន់បានតាមសប្បាយមាន៥យ៉ាង
សមណកប្បៈ ៥ យ៉ាង
វត្ថុដែលគួរដល់សមណៈអាចឆាន់បានតាមសប្បាយមាន ៥ យ៉ាងគឺ
១-អគ្គិបរិចិតំ វត្ថុដែលបុគ្គលចម្អិនដោយកម្ដៅភ្លើង
២-សត្ថបរិចិតំ វត្ថុដែលបុគ្គលចិតចោះឆ្កឹះដោយកំាបិត
៣-នខបរិចិតំ វត្ថុដែលបុគ្គលកេះកោសចុចដោយក្រចក
៤-អពីជំ វត្ថុមិនដុះតទៅទៀត គឺផ្លែឈើខ្ចី
៥-និព្វជពីជំ វត្ថុដែលយកពូជ (គឺគ្រាប់) ចេញបាន ដូចល្មុតជាដើម ។
(គម្ពីរមហាវគ្គ ភេសជ្ជក្ខន្ធកៈ)
ពូជ ៥ យ៉ាង
ព្រះសម្ពុទ្ធទ្រង់ហាមភិក្ខុសាមណេរមិនឱ្យបៀតបៀនពូជ ៥ យ៉ាងគឺ
១-មូលវីជំ ពូជកើតអំពីមើម=ខ្ញី,រំដេង,ដំឡូង..
២-ខន្ធវីជំ ពូជកើតអំពីដើម=ពោធិ៍,ជ្រៃ,លៀប..
៣-ផឡវីជំ ពូជកើតអំពីថ្នាំង=អំពៅ,ឫស្សី...
៤-អគ្គវីជំ ពូជកើតអំពីគល់ឬចុង=ជីរលីងលាក់,ចេក
៥-វីជវីជំ ពូជកើតអំពីពូជ=ស្រូវ,ពោត......
Comments
Post a Comment