និមិត្តរូបជាតិ,និមិត្តតាមច្បាប់ខ្មែរ,និមិត្តតាមនិយម
និមិត្តរូប
១.និមិត្តរូបជាតិ
-រុក្ខជាតិ : ដើមត្នោត
-មច្ឆជាតិ : ត្រីគល់រាំង
-បុប្ផជាតិ : ផ្ការំដួល
-ផលជាតិ : ចេកពងមាន់
-សត្វចតុប្បាទ : គោព្រៃ
-ឧរង្គសត្វ : អណ្ដើកសរសៃ (អណ្ដើកហ្លួង)
-បក្សី : ត្រយ៉ង ។
២.និមិត្តរូបតាមច្បាប់ខ្មែរ
-ព្រះខ័នឥតស្រោម : ស្ដេចឥតអំណាច
-ដើមជ្រៃ : អកតញ្ញូ
-ខ្លា : អកតញ្ញូ
-ក្រពើ : អកតញ្ញូ
-ឆ្កែកន្ទុយខ្វៀន : មនុស្សពុតត្បុត
-កង់រទេះ : វិវត្តន៍
-ដែកក្ដៅ : អបាយមុខ
-ភុជង្គនាគ : អ្នកប្រាជ្ញ
-ខ្ទួយ : មនុស្សអួត
-ផ្លែល្វា : មនុស្សល្អតែក្រៅ
-ផ្លែខ្នុរ : មនុស្សសប្បុរស
-ត្រីនិងស្រមោច : ការសងសឹក
-សំពៅនិងសំប៉ាន់ : ការពឹងពាក់ ។
៣.និមិត្តរូបតាមនិយម
៣.១. ពណ៌
-ពណ៌ក្រហម : វីរភាព
-ពណ៌ខៀវ : មេត្រីភាព
-ពណ៌ខ្មៅ : ទុក្ខព្រួយ
-ពណ៌បៃតង : សេចក្ដីសង្ឃឹម
-ពណ៌លឿង : សន្តិធម៌
-ពណ៌ស : សេចក្ដីបរិសុទ្ធ
-ពណ៌ស្វាយ : ភក្តីភាព
៣.២. សត្វ
-កណ្ដៀរ : ការព្យាយាម
-ឃ្មុំ : ការងារ
-ឆ្កែ : ភក្តីភាព
-ឆ្មា : ពុតត្បុត
-ជ្រូក : លោភៈ
-ត្មាត : ទោសៈ
-ទា : ហីនភាព
-ពពែ : ចិត្តសាវា
-ពស់វែក : មោហៈ
-ពីងពាង : កាមកិលេស
-ព្រាបស : សន្តិភាព
-មាន់ : សេចក្ដីប្រយ័ត្ន
-មេអំបៅ : អំណួត
-រាជសីហ៍ : អំណាច
-គ្រុឌ : អំណាចអាកាស
-លា : ភាពភ្លីភ្លើ
-ស្វា : ភាពក្រឡេចក្រឡឹម
៣.៣.វត្ថុ ឬរូបសញ្ញា
-កាកបាទក្រហម : ជំនួយសង្គ្រោះ
-កួរស្រូវ : ភោគផល
-ក្រចកសេះ : សុភមង្គល
-ខ្សែបូ : មិត្តភាព
-ជញ្ជីង : យុត្តិធម៌
-ឈើឆ្កាង : មរណភាព
-ដៃចាប់ដៃ : មិត្តភាព
-ផ្កាកុលាប : ស្នេហា
-ភ្លើងទៀន : ចំណេះវិជ្ជា
-យុថ្កា : អំណត់ ។
Comments
Post a Comment