ពាក្យសទិសន័យ,រៀនចែករំលែកនៅចំណេះដឹង

                      ពាក្យសទិសន័យ

ពាក្យសទិសន័យគឺជាពាក្យដែលមានន័យដូចគ្នា ឬស្រដៀងគ្នា ឬ ប្រហាក់ប្រហែលគ្នា តែសំណេរនិងសំណេរមិនដូចគ្នាទេ ។

សូមជូនឧតាហរណ៍ដូចខាងក្រោម៖
១.កសាង សង់ សាងសង់ ស្ថាបនា បង្កើត ធ្វើ ផលិត ។
២.កងរំពង គឹកកង អឺងអាប់ ខ្ទរខ្ទារ ខ្ទ័រ ។
៣.កន្លែងដេក ក្រឡាបបន្ទំ ទីបន្ទំ ព្រះទែនសយនា ព្រះទែន ។
៤.ការងារ កិច្ច កិច្ចការ មុខរបរ អាជីព 
៥.ការពារ គាំពារ ខាឃាំង ថែរក្សា ឃុំគ្រង ឃាត់ឃាំង រាំងរា អភិបាល ។
៦.កុហក ភូត ភរ ភូតភរ បំភាន់ ពោលមុសា ។
៧.កើត(កូន) ប្រសូត សម្រាលកូន ឆ្លងទន្លេ 
សម្រាលបុត្រ ។
៨.កូន បុត្រ បុត្ត ។
៩.កៅអី ជើងម៉ា ជើងតាំង ។
១០.ក្បាល សិរ ព្រះសិរ ។
១១.ក្រៃលែង ណាស់ លើស ច្រើនក្រៃ ពេកក្រៃ ធំក្រៃ លើសលន់ កន្លង ឥតគណនា ។
១២.ខឹង ពិរោធ ខ្ញាល់ ក្រោធ ក្រេវក្រោធ ។
១៣.ខ្យល់ វាយោ ព្រះពាយ វាតា វាយុ ។
១៤.ខ្លួន កាយ អង្គ ប្រាណ ព្រះកាយ ។
១៥.គង់វង្ស ស្ថិតស្ថេរ អមតៈ យូរអង្វែង ។
១៦.គាប់ចួន ជួនពេល ចំពេល ចៃដន្យ ។
១៧.គិត សញ្ជឹង ត្រិះរិះ ពិចារណា រឭក ។
១៨.គូកន ដៃគូ ភឿន បនភឿន មិត្តសម្លាញ់ ។
១៩.គ្រឿងចក្រ គ្រឿងយន្ត គ្រឿងម៉ាស៊ីន ។
២០.ចាប់កំណើត បដិសន្ធិ នង្កកំណើត ។
២១.ចិត្ត ហឫទ័យ ហទយៈ មនោ មន ទ្រូង បេះដូង ។
២២.ច្បាប់ ក្រម ក្រឹត្យ នីតិ ក្បួន ខ្នាត តម្រា វិន័យ បទបញ្ញត្តិ បទបញ្ជា ។
២៣.ជម្លោះ វិវាទ ទំនាស់ អធិករណ៍ ។
២៤.ជានិច្ច ជាដរាប ជានិរន្តរ៍ រៀងរាប តទៅ
 ជាអមតៈ។ 
២៥.ជិត ក្បែរ ទៀប ប្រប ។
២៦.ជួប ប្រទះ ពើប ឃើញ ។
២៧.ជើង បាទា ព្រះបាទ អវយវៈក្រោម ។
២៨.ជួន ឱ្យ ប្រគេន ថ្វាយ ប្រទាន ប្រគល់ ។
២៩.ជួយ ឧបត្ថម្ភ ទំនុកបម្រុង ផ្គត់ផ្គង់ ផ្ចុងផ្ដើម ។
៣០.ជុះនោម បត់ជើង (តូច ធំ) ដោះទុក្ខសត្វ បន្ទោរបង់ ។
៣១.ឈឺ ប្រឈួន អាពាធ ព្យាធិ ។
៣២.ដី ធរណី ពសុធា បឋវី ប្រឹថពី ។
៣៣.ដើរ ចរ យាត្រា លីលា យាង ។
៣៤.ដេក គេង  សិង ផ្ទំ សម្រាន្ត ចូលនិទ្រា ។
៣៥.ដៃ ហត្ថា ព្រះហត្ត អវយវៈលើ ។
៣៦.ដំរី ហត្ថី គជ គជា គជេន្ទ្រ ។
៣៧.ឋានសួគ៌ ទេវលោក ទេវស្ថាន ឋានទេវតា ស្ថានលើ សួគ៌ា សួគ៌ាល័យ ។
៣៨.តណ្ហា ចំណង់ ចំណូលចិត្ត តម្រេក រាគៈ 
សេចក្ដីចង់បាន ។
៣៩.ត្រី មច្ឆ មច្ឆា មត្យ្ស ។ 
៤០.ទន្លេ នទី មហានទី ។
៤១.ទឹក គង្គា អាបោ ជល វារី អម្ពុ ។
៤២.ទុក្ខសោក សោកសៅ សោកសង្រេង សោកា ក្រៀមក្រំ សោយសោក ។
៤៣.ទេវតា ទេវៈ ទេព្តា អមរ ។
៤៤.ទ្រព្យ សម្បត្តិ ភោគ ធន ទ្រព្យ ធនធាន 
ទ្រព្យសម្បត្តិ ភោគសម្បត្តិ ។
៤៥.ធម្មតា សាមញ្ញ ប្រក្រតី បកតិ ។
៤៦.និទ្រា ដេកលក់ គេងលក់ លង់លក់  ។
៤៧.និយាយ ស្ដី ថា បន្ទូល ពុទ្ធដីកា ថេរដីកា 
ព្រះរាជឱង្ការ ពោល ។
៤៨.បុរី រដ្ឋ នគរ ប្រទេស ក្រុង រដ្ឋមណ្ឌល ។
៤៩.ប្ដី ស្វាមី ភស្តា ព្រះភស្ដា ។
៥០.ប្រពន្ធ ភរិយា មហេសី ព្រះមហេសី អគ្គមហេសី ព្រះជាយា ។
៥១.ប្រព្រឹត្ត ធ្វើ ធ្វើតាម ប្រតិបត្តិ បដិបត្តិ អនុវត្ត ។
៥២.ផ្ទះ គេហដ្ឋាន លំនៅឋាន កុដិ អាស្រម ដំណាក់ គ្រឹហា គ្រឹះស្ថាន  ទីអាស្រ័យ និវេសន៍ និវាសដ្ឋាន ។
៥៣.ផ្លូវ វិថី មាគ៌ា មគ្គ មាគ៌ អធ្វា ។
៥៤.ផ្អាក ស្លេះ ឈប់បង្អង់ ពន្យារពេល ។
៥៥.ពណ៌ សម្បុរ វណ្ណៈ  ។
៥៦.ពណ៌នា បរិយាយ រៀបរាប់ អធិប្បាយ ពោល អភិប្រាយ ថ្លែង សាសព្ទ ។
៥៧.ពន្លឺ រស្មី រង្សី អាភា ឱភាស ប្រភា ។
៥៨.ពលរដ្ឋ ប្រជាជន រាស្រ្ត ប្រជារាស្ត្រ  ។
៥៩.ពិត ប្រាកដ ពិតប្រាកដ  ជាក់ ច្បាស់ ជាក់ច្បាស់  ជាក់លាក់  ជាក់ស្បាន់ ស្ដែង ជាក់ស្ដែង ។
៦០.ព្យាបាទ ចងអាឃាត គុំ គុំកួន សងសឹក រុកកួន យាយី បៀតបៀន បន្លាច ។
៦១.ព្យាបាល ថែទាំ ថែរក្សា  បីបាច់ បីបម គាំពារ ។
៦២.ព្រាត់ប្រាស ប្រាសចាក ឃ្លាតចាក ចាកចេញ និរាស ព្រាត់ចេញ បែកបាក់ ។
៦៣.ព្រៃ វន អរញ្ញ ។
៦៤.ព្រះអាទិត្យ ថ្ងៃ សុរិយា ទិវាករ ព្រះទិនករ សូរ្យ ។
៦៥.ព្រះចន្ទ លោកខែ និសាករ ចន្ទ្រា  ។
៦៦.ភ័ស្តុតាង អំណះអំណាង ទឡ្ហីករណ៍  តឹងតាង គ្រឿងសម្គាល់ សាក្សី  សក្ខីកម្ម  ។
៦៧.ភ្នែក នេត្រា ព្រះនេត្រ ចក្ខុ  ។
៦៨.ភ្នំ បរពត (បពត៌) គិរី បព្វតា ។
៦៩.ភ្លឺសាង ភ្លឺច្បាស់ យល់ច្បាស់ ដឹងច្បាស់ ប្រាកដ ជាក់ច្បាស់ ។
៧០.មរណៈ មរណ៍ អនិច្ចកម្ម សេចក្ដីស្លាប់ មច្ចុ ។
៧១.មាតុភូមិ ភូមិកំណើត ទីកំណើត ប្រទេសកំណើត កន្លែងកំណើត ។
៧២.មានផ្ទៃពោះ មានទម្ងន់ មានគភ៌  ទ្រង់គភ៌ ផើម ។
៧៣.មិត្ត ភឿន បន កូគន ក្លើ ម្រាក់ សម្លាញ់  ។
៧៤.ម៉ឹងម៉ាត់ ច្បាស់លាស់ ពិតប្រាកដ ច្បាស់លះ ។
៧៥.មុជទឹក ងូតទឹក ស្រង់ទឹក ស្រង់សុគន្ធវារី ។
៧៦.មើល ទស្សនា គយគន់ ទត រំពៃ ។
៧៧.មេឃ លំហ អាកាស វេហាស៍ នភា អម្ពរ ។
៧៨.ម្ដាយ ម៉ែ មេ មាតា  ម៉ាក ញោមស្រី ជនី ។
៧៩.យប់ រាត្រី រត្តិ ។
៨០.យល់សប្តិ យល់សុបិន សុបិននិម្មិត ។
៨១.យំ ព្រះកន្សែង ទួញ ។
៨២.រថភ្លើង រទេះភ្លើង អយស្ម័យយាន រាជយស្ម័យយាន ។
៨៣.រន្ទឺ រុងរឿង រុងរោចន៍ ល្បីល្បាញ សុះសាយ 
ល្បីរន្ទឺ ។
៨៤.រីករាយ សប្បាយ មោទកៈ ស្រស់ស្រាយ ។
៨៥.រុងរឿង ត្រចេះត្រចង់ ពណ្ណរាយ ថ្លៃថ្លា ប្រសើរ ថ្កើងថ្កាន ឧត្តម ខ្ពង់ខ្ពស់ ឧត្តុង្គឧត្តម វិសេសវិសាល ។
៨៦.រូបរាង រាង រាងរៅ  សណ្ឋាន ទ្រង់ទ្រាយ 
បែបផែន ។ 
៨៧.រួមរក្ស រួមភេទ រួមសង្វាស (រួមសំវាស) រួមបវេណី រួមដំណេក រួមមេត្រី សេពមេថុន ចុយ(ព.អាសគ្រាម)។ 
៨៨.លតា វល្លិ ។
៨៩.ល្គឹកណា ដរាបណា លុះត្រាណា លុះត្រាតែ ។
៩០.សមុទ្រ ជលសារ សាគរ ។
៩១.សណ្ឋាន ទ្រង់ទ្រាយ បែបភាព បែបផែន រូបរាង រាងរៅ ។
៩២.សាមគ្គី ស្រុះស្រួល ឯកភាព រួបរួម ព្រមព្រៀង ពួតដៃ ស៊ីចង្វាក់ ។
៩៣.ស៊ី ហូប ញុំា ឆី ពិសា បរិភោគ ឆាន់ សោយ ទទួល ច្រាស់ច្រំ ទរ(តាមតំបន់) អាស្រ័យបាយ ។
៩៤.សម្ដី វាចា វចី វាទ ពំនោល កថា ។
៩៥.សំពះ វន្ទា ថ្វាយបង្គុំ គំនាប គារវៈ លំទោន ។
៩៦.ស្រលាញ់ ពេញចិត្ត ចូលចិត្ត គាប់ចិត្ត ត្រូវចិត្ត ។
៩៧.ស្លាប់ សុគត ងាប់ មរណៈ សោយទិវង្គត ចែកឋាន ច្យុត បរិនិព្វាន ខូច តាយសាក តាយស្មិង ។
៩៨.សម្លាប់ ប្រល័យ ពិឃាដ ប្រហារ ។
៩៩.សេះ ពាជី អស្វ អស្សពាហ៍ អស្សតរ 
១០០.សំភី ឱហាត ប្រឹងប្រែង ខ្មីឃ្មាត ខិតខំ សង្វាត ឧស្សាហ៍ ខ្នះខ្នែង ។
១០១.ស្ដេច ក្សត្រ ក្សត្រិយ៍ ព្រះភូមិ ព្រះចក្រី ព្រះរាជា ព្រះចមចក្រ ។
១០២.អញ្ជើញ យាង និមន្ត  ។
១០៣.អត់ធ្មត់ ស៊ូទ្រាំ សង្កត់ចិត្ត ទ្រាំ ធន់ទ្រាំ 
អន់ធន់ ។
១០៤.អផ្សុក ធុញទ្រាន់ ខ្វល់ រសាប់រសល់ រសេះរសោះ ខ្វល់ខ្វាយ ។
១០៥.អស្ចារ្យ អច្ឆរិយៈ ក្រៃលែង លើសលន់ ។
១០៦.អាចម៍ លាមក ឧច្ចារៈ អាហារចាស់ ។
១០៧.អាហារ ម្ហូប ចង្ហាន់ ព្រះស្ងោយ ដង្វាយ 
សំណែន ។
១០៨.អាប់ឱន អន់ថយ ថយថោក ហីន ទន់ទាប ដុនដាប ។
១០៩.អម្បូរ ពូជ ពូជពង្ស ក្រុម ត្រកូល ។
១១០.អវសាន ទីបំផុត ទីចុងបញ្ចប់ ចុងបំផុត
 ចុងក្រោយ ។
១១១.ឥតខ្ចោះ ឥតចន្លោះ ឥតទាស់ ឥតទើស ។
១១២.ឧត្តុង្គឧត្តម ឧត្តម ខ្ពង់ខ្ពស់ វិសេសវិសាល 
ត្រចេះត្រចង់ ពណ្ណរាយ ថ្លៃថ្លា ប្រសើរ ថ្កើងថ្កាន ។
១១៣.ឧបករណ៍ គ្រឿង ប្រដាប់ សម្ភារៈ បរិក្ខា វត្ថុ ។
១១៤.ឧបត្ថម្ភ ជួយ ទំនុកបម្រុង ផ្គត់ផ្គង់ ផ្ចុងផ្ដើម ។
១១៥.ឪពុក បិតា ព្រះបិតា ប៉ា ពុក ញោមប្រុស ព្រះជនក ។
១១៦.ឱវាទ អនុសាសន៍ ដំបូន្មាន ការអប់រំ ការទូន្មាន ពាក្យប្រៀនប្រដៅ ។

Comments

Popular posts from this blog

វិវត្តន៍នៃភាសាខ្មែរមាន៣លើកធំៗ,វិវត្តន៍នៃភាសាខ្មែរ,ភាសាខ្មែរយើង,ខ្មែរក្រោមនិងភាសាខ្មែរ

ខ្នាតរង្វាស់រង្វាល់បុរាណខ្មែរ,របៀបរាប់តាមខ្មែរសម័យដើម

ស្រូវ ៧ យ៉ាង, មហាផល ៩ យ៉ាង