អង្គប្រកបបែបដើមរុក្ខជាតិ,អង្គប្រកបអាចចែកជា៦ប្រការ,ឫស សំបក ដើម មែក ស្លឹក និងផ្លែ

               អង្គប្រកបបែបដើមរុក្ខជាតិ
អង្គប្រកបនេះអាចចែកជា ៦ ប្រការ៖

១.ពុទ្ធសាសនបុគ្គល
-អ្នកបួសក្នុងព្រះពុទ្ធសាសនា ( ភិក្ខុ ភិក្ខុនី សាមណេរ សាមណេរី )
-អ្នកដែលទ្រទ្រង់គ្រឿងសម្គាល់ជាអ្នកបួស តែមានភេទជាគ្រហស្ថ ដូចជា ដូនជី តាជី ជាដើម ។
-អ្នកដែលកាន់ ជឿ ដើរតាមពុទ្ធសាសានា មានឧបាសក និងឧបាសិកា នេះក៏អាចចាត់ជាពុទ្ធសាសនបុគ្គលដែរ ។

២.ពុទ្ធសាសនស្ថាន
ពុទ្ធសាសនស្ថានបានដល់ទីកន្លែងមានវត្តអារាម ព្រះវិហារ កន្លែងសក្ការៈផ្សេងៗ មានព្រះចេតិយបញ្ចុះព្រះសារីរីកធាតុជាដើម រួមទាំងប្រាសាទដែលកសាងឧទ្ទិសចំពោះពុទ្ធសាសនាមានប្រាសាទបាយ័ន
ជាអាទិ  ។ 

៣.ពុទ្ធសាសនវត្ថុ
ពុទ្ធសាសនវត្ថុបានដល់វត្ថុ ដែលជាគមរឿងសម្គាល់របស់ពុទ្ធសាសនា មានព្រះពុទ្ធរូប ពុទ្ធបដិមា ពោធិព្រឹក្ស ទង់សាសនា រូបធម្មចក្រ ជាដើម ។

៤.ពុទ្ធសាសនពិធី
ពុទ្ធសាសនពិធី គឺពិធីកម្មផ្សេងៗ ដែលមានក្នុងពុទ្ធសាសនា ដូចជា ឧបសម្បទាកម្ម ឧបោសថកម្ម សង្ឃកម្មផ្សេងៗ រួមទាំងបុណ្យទាន ដែលយើងតែងធ្វើ មានបុណ្យផ្កា បុណ្យកឋិន សង្ឃទាន -- ។ 

៥.ពុទ្ធសាសនធម៌
ពុទ្ធសាសនធម៌គឺពាក្យប្រៀនប្រដៅ ឬធម៌ទាំងឡាយ ដែលព្រះពុទ្ធទ្រង់បាមសម្ដែង ហើយដែលព្រះសង្ឃថេរៈបានប្រមូលចងក្រងទុកជាគម្ពីរ ហៅថាព្រះត្រៃបិដក និងគម្ពីរសៀវភៅធម៌ផ្សេងៗ ដែលមានព្រះសង្ឃ និងអ្នកប្រាជ្ញបានតែងទុក ។

៦.ពុទ្ធសាសនបដិបត្តិ
ពុទ្ធសាសនបដិបត្តិ គឺការបដិបត្តិទៅតាមពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធ ដើម្បីសម្រេចប្រយោជន៍ គឺសេចក្ដីសុខ និងឆ្លងផុតពីទុក្ខឆ្ពោះទៅរកព្រះនិព្វាន ដែលជាគោលដៅចម្បងនៃព្រះពុទ្ធសាសនា ។
ទាំងយ៉ាងនេះ គឺជាធាតុដែលយើងតែងនឹកសម្គាល់ថា ជាពុទ្ធសាសនា ប្រៀបបាននឹងរុក្ខជាតិមួយដើមដែលមាន ឫស សំបក ដើម មែក ស្លឹក និងផ្លែ ។ ធាតុនីមួយៗ សុទ្ធតែមានប្រយោជន៍ ហើយត្រូវពឹងពាក់គ្នាទៅវិញទៅមក ។

Comments

Popular posts from this blog

វិវត្តន៍នៃភាសាខ្មែរមាន៣លើកធំៗ,វិវត្តន៍នៃភាសាខ្មែរ,ភាសាខ្មែរយើង,ខ្មែរក្រោមនិងភាសាខ្មែរ

ខ្នាតរង្វាស់រង្វាល់បុរាណខ្មែរ,របៀបរាប់តាមខ្មែរសម័យដើម

ស្រូវ ៧ យ៉ាង, មហាផល ៩ យ៉ាង