សមណកប្បៈ ៥ យ៉ាង,ពូជ ៥ យ៉ាង

វត្ថុដែលគួរដល់សមណៈ អាចឆាន់បានតាមសប្បាយ មាន យ៉ាងគឺៈ
១-អគ្គិបរិចិតំ វត្ថុដែលបុគ្គលចម្អិនដោយកម្ដៅភ្លើង
២-សត្ថបរិចិតំ វត្ថុដែលបុគ្គលចិតចោះឆ្កឹះដោយកំបិត
៣-នខបរិចិតំ វត្ថុដែលបុគ្គលកេះកោសចុចដោយក្រចក
៤-អពីជំ វត្ថុមិនដុះតទៅទៀត គឺផ្លែឈើខ្ចី
៥-និព្វជពីជំ វត្ថុដែលយកពូជ (គឺគ្រាប់) ចេញបាន
 ដូចល្មុតជាដើម ។
(គម្ពីរមហាវគ្គ ភេសជ្ជៈក្ខន្ធកៈ)

ពូជ ៥ យ៉ាង
ព្រះសម្ពុទ្ធទ្រង់ហាមភិក្ខុសាមណេរមិនឱ្យបៀតបៀនពូជ យ៉ាង គឺៈ
១-មូលវីជំ ពូជកើតអំពីមើម = ខ្ញី ,រំដេង ,ដំឡូង....
២-ខន្ធវីជំ ពូជកើតអំពីដើម=ពោធិ៍,ជ្រៃ,លៀប....
៣-ផឡវីជំ ពូជកើតអំពីថ្នាំង=អំពៅ,ឫស្សី...
៤-អគ្គវីជំ ពូជកើតអំពីគល់ឬចុង = ជីរលីងលាក់,ចេក..
៥-វីជវីជំ ពូជកើតអំពីពូជ=ស្រូវ,ពោត..... ។
(កង្ខាវិតរណី ភូតគាមវគ្គ)

Comments

Popular posts from this blog

វិវត្តន៍នៃភាសាខ្មែរមាន៣លើកធំៗ,វិវត្តន៍នៃភាសាខ្មែរ,ភាសាខ្មែរយើង,ខ្មែរក្រោមនិងភាសាខ្មែរ

ខ្នាតរង្វាស់រង្វាល់បុរាណខ្មែរ,របៀបរាប់តាមខ្មែរសម័យដើម

ស្រូវ ៧ យ៉ាង, មហាផល ៩ យ៉ាង