រង្វាស់ពេល,រាប់តាមបុរាណ,ឆ្នាំខែថ្ងៃ,កាលឆ្នាំកាលខែកាលថ្ងៃ

រង្វាស់ពេល
- ១ឆ្នាំទិព្យ = ៣៦០ ឆ្នាំមនុស្ស ។
- ១សហសវត្ស = ១០ សតវត្ស = ១០០ទសវត្ស = ១០០០ឆ្នាំ ។
- ១សតវត្ស = ១០ទសវត្ស = ១០០ឆ្នាំ
- ១ទសវត្ស = ១០ឆ្នាំ
- ១ឆ្នាំ = ២ឆមាស = ៤ត្រីមាស = ១២ខែ =៣៦៥ឬ៣៦៦ថ្ងៃ
- ១ឆមាស = ២ត្រីមាស = ៦ខែ
- ១ត្រីមាស = ៣ខែ
- ១ខែ = ៣០ ឬ៣១ ថ្ងៃ(លើកលែងខែកុម្ភៈមានតែ២៨ឬ២៩ថ្ងៃ)
-១សប្ដាហ៍ =៧ថ្ងៃ
-១យាម =៣ ឬ ៤ម៉ោង
-១ថ្ងៃ ១យប់ = ៨ ឬ ៦យាម =២៤ម៉ោង
-១ម៉ោង =៦០នាទី =៣៦០០វិនាទី
ក្នុងសម័យបុរាណច្រើនប្រើហៅថា យាម តែក្នុងវេលាយប់ៗមួយមានបីយាមគឺៈ
យាមទី១ ហៅថា បឋមយាមប្រថមយាម
យាមទី២ ហៅថា មជ្ឈិមយាមមធ្យមយាម
យាមទី៣ ហៅថា មច្ឆិមយាមបស្ចិមយាម
(ក្នុងយាមមួយៗ បើគិតជាម៉ោងមាន៤ម៉ោង) ។
-១ =១២ខែ (ការគិតអាយុក្មេង គេរាប់ពីខែដែលវាកើតរហូតមួយជុំដល់ថ្ងៃដដែលនេះវិញគេហៅថាមួយខួបគឺត្រូវជា១២ខែ។)
-១សន្ទុះ = គឺជារយៈពេលជាកំណត់មួយ អាចស្មាបានប្រហែលជាម៉ោង ។
-១បោក = ជារយៈពេលជាកំណត់មួយប្រមាណជា
កន្លះម៉ោង ។
-១បារី = ជារយៈពេលប្រមាណ១៥នាទី ។
-១ស្លាបស្លា = រយៈពេលប្រហែល២០នាទី ។
(ចំណាំ៖ ពេលបារី គឺរយៈពេលដែលជក់ថ្នាំអស់បារី ឯពេលស្លាបស្លា គឺរយៈពេលដែលអ្នកស៊ីស្លាសាបអស់រសជាតិ ត្រូវខ្ជាក់ចោលកាកស្លាហើយ ។)
-១ស្រឡេត =រយៈពេលខ្លី ប្រមាណទៅ១០នាទី ។
-១ភ្លែត =ស្មើនឹងរយៈពេលនាទី ។

រង្វាស់ពេលផ្សេងៗទៀត

-ពេលថ្ងៃ
-ពេលយប់
-ព្រហាម
-ថ្ងៃកម្ពស់ចុងដូង(ប្រហែលម៉ោងព្រឹក)
-ថ្ងៃជ្រេ (ប្រហែលជាម៉ោង១-២ល្ងាច)
-ថ្ងៃបាក់រសៀល (ប្រហែលជាម៉ោង៣-៤ល្ងាច)
-រសៀលគងភ្នំ (ប្រហែលជាម៉ោង៥ល្ងាច)
-ថ្ងៃលិច (ប្រហែលជាម៉ោង៥-៦ល្ងាច)
-ពេលគោចូលក្រោល
-ព្រលប់ (ពេលងងឹតតិចៗ)
-យប់ជ្រៅ (ប្រហែលជាម៉ោង១០-១១យប់)
-អធ្រាត្រ (ប្រហែលជាម៉ោង១១-១២យប់)
-រំលងអធ្រាត្រ (ប្រហែលជាម៉ោង១-២យប់)
-មាន់រងាវទឹកជោរ (ប្រហែលជាម៉ោង២-៣យប់)
-ទៀបភ្លឺ  (ប្រហែលជាម៉ោង៣-៤យប់)
-មួយប៉ប្រិចភ្នែក (ប្រហែលជាវិនាទី)
-មួយភ្លែត (ប្រហែលជា៤-៥នាទី)
-មួយស្របក់ (ប្រហែលជាទី១០-២០នាទី)
-មួយចម្អិនបាយ
-មួយសំកាំងពោះដំរី
-មួយទឹក
-មួយចម្អិនកំពឹស ។


Comments

Popular posts from this blog

វិវត្តន៍នៃភាសាខ្មែរមាន៣លើកធំៗ,វិវត្តន៍នៃភាសាខ្មែរ,ភាសាខ្មែរយើង,ខ្មែរក្រោមនិងភាសាខ្មែរ

ខ្នាតរង្វាស់រង្វាល់បុរាណខ្មែរ,របៀបរាប់តាមខ្មែរសម័យដើម

ស្រូវ ៧ យ៉ាង, មហាផល ៩ យ៉ាង