ប្រយោជន៍នៃព្រះពុទ្ធសាសនា

ប្រយោជន៍នៃព្រះពុទ្ធសាសនា 
ខេមរជន ក្នុងប្រទេសកម្ពុជា។ បានទទួលពីព្រះពុទ្ធសាសនាជាច្រើនយ៉ាងដូចសេចក្ដីដែលសម្ដែងតទៅនេះ 

.ព្រះពុទ្ធសាសនាទុកដូចជាគ្រឹះស្ថាន ឬមហាមន្ត្រីជាទីកើតនៃសិប្បទស្សនៈ វិជ្ជា វិទ្យាសាស្ត្រ និង សីលធម៑គឺប្រវេណីដ៏ល្អ ។ ព្រះពុទ្ធសាសនាមានអត្ថបទល្អៗច្រើនណាស់សម្រាប់ប្រតិបត្តិ ដើម្បីរំលត់នាំមកនូវសេចក្ដីសុខ ជាសាសនានាំមកនូវប្រយោជន៍ទាំងពីរបច្ចុប្បន្នដល់បរលោក ជាសាសនាអោយសិទ្ធិបរិបូរណ៌ដល់សត្វលោកគឺមនុស្ស និងតិរច្ឆាន ព្រះពុទ្ធសាសនាទុក្ខដូចជាប្រទីបមួយដ៏ធំក្នុងលោកសម្រាប់បំភ្លឺទ្រោលមនុស្សលោកឱ្យឃើញសិប្បឃើញប្រតិបត្តិដើរកាត់តម្រង់ទៅរកសន្តិសុខទាំងបច្ចុប្បន្ន និង បរលោកជាសាសនាលូតរាល់រកឃើញមគ្គ+ផលនិព្វានបាន។ ព្រះពុទ្ធសាសនាមានគុណភាពប្រកបប្រយោជន៍ច្រើនយ៉ាង ដូចយ៉ាងសេចក្ដីចម្រើនជឿនលឿនទៅមុខរបស់មនុស្សលោក ក៏ច្រើនកើតមកអំពីព្រះពុទ្ធសាសនាជាដំបូង ដើម្បីវិជ្ជាសាស្ដ្រ+វិទ្យាសាស្ដ្រ ដែលរាប់ថាវិជ្ជាសម័យថ្មី ក៏កើតមកអំពីអ្នកប្រាជ្ញដែលចម្លងផ្ដិតមកអំពីព្រះពុទ្ធសាសនាខ្លះមិនខាន បើមិនច្រើនក៏តិច ។ គ្រប់ប្រទេសទាំងអស់តែងតែទទួលដឹងថា សេចក្ដីចម្រើនក្នុងសិប្បវិទ្យាបានទទួលកំណើតអំពីសាសនា ជប៉ុនបានសរសេរចេះក្នុងប្រវត្តិសាស្ត្រថា ព្រះពុទ្ធសាសនាជាសេចក្ដីចម្រើនមកប្រគល់ឱ្យប្រទេសជប៉ុន ព្រះពុទ្ធសាសនាបានបើកទ្វារប្រទេសជប៉ុនដោយទ្រឹស្ដីមុនដំបូងបង្អស់ ឱ្យប្រទេសជប៉ុនឈរមុខទៅរកសេចក្ដីចម្រើន ព្រោះហេតុនោះ យើងជាជាតិជប៉ុននៅចុងបូព៌ាប្រទេស គួរណាស់គួរសើរើសិក្សាអនុវត្ត ព្រះពុទ្ធសាសនាដោយគោរពមិនត្រូវធ្វេសប្រហែល ។ 

.ព្រះពុទ្ធសាសនាជាអណ្ដូង សម្រាប់កើតនៃការសិក្សា ទោះបីការសិក្សានោះពុំបានធំទូលាយ ក៏ដោយ មិនទាន់បានអនុវត្តក៏អាចចិញ្ចឹមសិប្បៈ ក្នុងផ្លូវវប្បធម៌របស់ជាតិខ្មែរឱ្យជីវិតជាប់ពូជធាមិនដាច់ ។ ប្រទេសកម្ពុជាយើង ដែលមានការចេះដឹងក្នុងលទ្ធិសាសនាក្ដី ក្នុងសិប្បមួយណាក្ដីផ្លូវអក្សរសាស្ដ្រ សុទ្ធតែកើតមកអំពីអារាមរបស់ព្រះពុទ្ធសាសនា មិនដំបូងសូម្បីវិជ្ជាពេទ្យ ក៏ច្រើនតែកើតអំពីបព្វជិតសាសនិកនេះ ទោះមានវិន័យហាមមិនឱ្យបព្វជិតមើលជំងឺ ក៏ហាមដោយកម្រណាស់ ដោយហេតុបព្វជិតមើលជំងឺឱ្យ ទទេមិនយកថ្លៃ ។ 

.វត្តអារាម ជាទីកន្លែងសម្រាប់ប្រជុំជន ដើម្បីសន្ទនាធម៌អាថ៌ ឬប្រព្រឹត្តការណ៍ នានាតាមសេចក្ដីចេះដឹង ក្នុងសម័យនិយមនោះ ។ វត្តអារាមទុកជារោងទានហត្ថកម្មក្នុងផ្លូវសិប្បមានការរៀនជាងឈើការកសាងព្រះវិហាររបស់សាសនាជាដើម. ពូជធានៃសេចក្ដីចម្រើនរបស់យើងដែលមានឈ្មោះជាប់មកជាប្រទេសមានអក្សរសាស្ដ្រមានបូរាណវត្ថុជាគ្រឿងសិប្បៈ ឱ្យឃើញ
ជាកេរ្តិដំណែល មានប្រយោជន៍ជាម្ចាស់ប្រទេស មានមហាក្សត្រសោយរាជ្យដោយអំណាច គុណព្រះពុទ្ធសាសនាជួយទ្រទ្រង់ ឬថាព្រះពុទ្ធសាសនាជាឃ្លាំង ទុកដាក់នៅសិប្បៈព្រមទាំងអក្សរសាស្ដ្រជាតិ ឱ្យមានជីវិតរហូតមក រួមសេចក្ដីថា ព្រះពុទ្ធសាសនានាំមកនូវសេចក្ដីចម្រើនផលប្រយោជន៍យ៉ាងធំ ដល់ប្រទេសកម្ពុជាយើង។

 .ប្រទេសកម្ពុជា យើងក៏បានឃើញជាក់ច្បាស់ហើយ គឺថា ដែលប្រទេសយើងមិនទាន់មានសាលារៀនអក្សរសាស្ដ្រក្នុងផ្លូវការនោះឡើយ។ មានតែវត្តអារាមហ្នឹង ឯងជាសាលារៀន ការបើកផ្លូវ ការមិនទាន់មានមន្ទីរពេទ្យសម្រាប់ព្យាបាលរោគនោះឡើយ មានតែវត្តអារាមជាមន្ទីរពេទ្យសម្រាប់មើលជំងឺប្រជាជន មិនត្រឹមតែមើលជំងឺកាយប៉ុណ្ណោះទេ អាចពិនិត្យមើលជំងឺចិត្តផងទៀត. ព្រោះថាការកើតទុក្ខព្រួយបារម្ភក្នុងផ្លូវចិត្តនេះចាត់ជារោគមួយជាយ៉ាងធំណាស់ វត្តអារាមព្រះពុទ្ធសាសនាឈ្មោះថាជាកន្លែងសម្រាប់រម្ងាប់រោគកាយចិត្ត ដែលមានទុក្ខ ឱ្យធូស្រាលក៏បាន ឱ្យជាសះស្បើយក៏មាន ។ 
.ក្នុងក្រុងភ្នំពេញ ជារាជធានីនៃប្រទេសកម្ពុជាជាយើង មានវត្តធំៗ គឺ វត្តណ្ណាលោម វត្តលង្កា វត្តសាលវ៌ន វត្តបទុមវត្តីជាដើម ជាវត្តទទួលបន្ទុកនៃភិក្ខុ សាមណេរ កុមារតូច-ធំ បានចម្រើនឡើងណាស់ វត្តនីមួយៗ មានភិក្ខុ សាមណេរនិងកុមារ ឱ្យទៅរៀនសូធ្យផង ។ វត្ត
នីមួយៗ មានភិក្ខុសាមណេរ និងកុមារដែលខ្វះកន្លែងចេញអំពីស្រុកផ្សេងៗមកនៅរួមរស់ជាមួយគ្នា ដើម្បីរៀនសូធ្យយកចំណេះវិជ្ជា ព្រោះថាទីក្រុងភ្នំពេញ ជាទីប្រជុំជនធំ សម្បូរណ៌ដោយការសិក្សាជាងទីឯទៀត។ ភិក្ខុដែលមកនៅវត្តទាំងនោះបានយូរឆ្នាំទាំងមានសមត្ថភាពគ្រាន់បើហើយបានធ្វើជាមេកុដិអាចទទួលចិញ្ចឹមភិក្ខុ សាមណេរ និងកុមារឱ្យទៅរៀនសូធ្យផង ទាល់តែសម្រេចការសិក្សា ពួកកុមារដែលមកជ្រកឱន អាស្រ័យនៅក្នុងវត្តជាមួយនិងព្រះសង្ឃនោះ សុទ្ធតែជាកូនដែលទ័លក្រទ្រព្យសម្បត្តិគួរឱ្យអាណោចអាធ័ម អាណិតអាសូរពួកកុមារកម្សត់នោះពន់ពេកបើកុំតែមានព្រះពុទ្ធសាសនាប្រហែលជាមិនបានស្មើការសិក្សាដូចកូនអ្នកមានទ្រព្យ ប្រែសេចក្ដីថាៈ កូនអ្នកក្រីក្រធនធាន.....រស់នៅដោយសារបាយវត្ត. ខំទ្រាំនៅបំពេញការសិក្សាទាំងរហេមរហាម ទាល់ក្រសម្រេចការសិក្សាបានឡើងងារជាអ្នកមានជីវភាពខ្ពង់ខ្ពង់.តាមសមគួរដល់សមត្ថភាពរបស់ខ្លួន ។ ចំណែកអស់លោកជាឥស្សរជន ឬគហបតិមិនត្រូវមកជ្រកឱនឡើយ បើនៅអាស្រ័យក៏ មិនសមដែរ ។ កូនរបស់អ្នកក្រីក្របានទទួលសេចក្ដីសង្គ្រោះពីបព្វជិតពុទ្ធសាសនិកក្នុងមួយឆ្នាំៗបានច្រើននាក់ណាស់ ដូចយ៉ាងវត្តធំៗមានកុមារ រយនាក់ ចំនួនពួកកុមារទាំងនោះបើជារដ្ឋាភិបាលទទួលយកទៅចិញ្ចឹមវិញ អស់ប្រាក់ថវិកាជាតិជាមិនខាន ហើយមិនមែនតិចទេ កុមារទាំងនេះមានឈ្មោះថា រស់ដោយអាស្រ័យព្រះពុទ្ធសាសនា ខំប្រឹងសិក្សាទាល់តែបានសម្រេចលទ្ធផលនៃការសិក្សារបស់ខ្លួន ករណីយកិច្ចនេះ ឃើញថាព្រះពុទ្ធសាសនានៅប្រទេសកម្ពុជាយើងមានប្រយោជន៍ដ៏ធំទូលាយ អាចជួយសម្រាលកិច្ចការនៃរដ្ឋាភិបាលឱ្យធូរស្រាលបានច្រើនណាស់ ។

 .ពួកបព្វជិតពុទ្ធសាសនិកនៅវត្តអារាមគ្រប់ស្រុក មានលោកគ្រូអធិការគ្រូសូធ្យជាដើម ដែលភ្ញាក់ខ្លួន ក្នុងការសិក្សាធម្មវិន័យ ហើយចុះស្នាមក្នុងផ្លូវការសិក្សាតាមសម័យនិយម ។ ការសិក្សាច្បាប់ព្រះពុទ្ធសាសនា របស់បព្វជិតពុទ្ធសាសនិកនោះជាកម្លាំងមួយនាំមកឱ្យ មានប្រាជ្ញាស្មារតីបរិបូរណ៌ នាំឱ្យភ្លឺក្នុងផ្លូវលោកផងគឺថាការសិក្សានោះជួយបព្វជិត មានត្តមគតិ និងសមត្ថភាពទាំងពួង ឧបាសកជើងវត្ត ក៏អាចដឹកនាំបាន ឱ្យមានសទ្ធាជ្រះថ្លា ក្នុងការកសាងសេនាសន សម្រាប់បម្រើក្នុងព្រះពុទ្ធសាសនាផង បម្រើប្រទេសជាតិបានផង ដូចយ៉ាងសាលាសិក្សាអក្សរសាស្ដ្រដែលមានកើតព្រោងព្រៀត ក្នុងស្រុកខេត្តផ្សេង ដំណើរឱ្យឃើញថាព្រះពុទ្ធសាសនា កាលបើបុគ្គលណាមួយបានអប់រំសិក្សាល្អហើយអាចនាំឱ្យឆ្លុះបំភ្លឺឃើញសារប្រយោជន៍ក្នុងផ្លូវធម៌ផ្លូវលោក ព្រះពុទ្ធសាសនាឈ្មោះថាសាសនាជួយពលរដ្ឋប្រទេសកម្ពុជាឱ្យចេះស្រលាញ់ប្រទេសជាតិ របស់យើង បានដោយបរិបូរណ៌ជាសាសនាមានទ្រឹស្ដីល្អអាចជួយសាងវឌ្ឍនធម៍និងសាមគ្គីរបស់ជាតិកើតមានឡើង។

 ៧.អក្សរសាស្ដ្រខ្មែរសម្រាប់ប្រទេសយើងបើកុំតែមាន
វត្តអារាមពុទ្ធសាសនិកចន្លោះនៃការពិចារណា បដិច្ចសមុប្បទ្ទធម៌ ជាអនុលោមនិងបដិលោមសាចុះសាឡើងច្រើនដងសាដោយហេតុនោះ បើពុទ្ធបរិស័ទអ្នកធ្វើពុទ្ធាភិសេក សង្ខេបមិនគិតពីវែងខ្លីទេគូនិមន្តព្រះភិក្ខុសង្ឃ សូមឱ្យលោកស្វាធ្យាយបាលី បដិច្ចសមុប្បទ្ទមួយធម៌ រួចស្វាធ្យាយបាលីគាថា (យទាហវេ បាតុភវន្តិ ធម្មា ។ល។) យតោបជានាតិ សហេតុធម្មំ រួចស្វាធ្យាយបដិច្ចសមុប្បទ្ទធម៑មួយចប់ទៀត ហើយស្វាធ្យាយ យទាហវេ បាតុភវន្តិ ធម្មោ ។បេ។ សុរិយោវ ឱកាសយមន្ដសិក្ខំ ។ បើស្វាធ្យាយឆ្លៀសក្នុងចន្លោះ ។ 

.គ្រានោះព្រះមហាបុរសទ្រង់មានព្រះបន្ទូលថា បល្ល័ង្គដែលកើតឡើងក្នុងថ្ងៃនៃការត្រាស់ដឹងនៃព្រះពោធិសត្វទាំងឡាយ ដែលបានបំពេញបារមីហើយ ត្រូវបានមកអញ. ហើយព្រះអង្គមានព្រះបន្ទូលទៅរកទេវបត្តមារដែលស្ថិតនៅ ក្នុងទីនោះថា នែមារអ្នកណាជាសាក្សីក្នុងភាវៈ នែទានដែលអ្នកឯងបានឱ្យហើយ ។ 

.ទេវទត្តមារលាដៃចង្អុលទៅពពួករេហ៍ពលថា ពពួករេហ៍ពលទាំងអម្បាលនេះ សុទ្ធតែសាក្សី ។ 

១០.ខណៈនោះស័ព្ភសម្ដីនៃបរិស័ទមារក៏លានឮកងរំពងបន្ទរឡើង ខ្ញុំជាសាក្សី! ខ្ញុំជាសាក្សី! សូរស័ព្តនោះហាក់ដូចជាស្តូរស្រុតចុះនៃមហាប្រឹថពី ។ 

១១.លំដាប់នោះ ទេវទត្តមារសួរព្រះមហាបុរសថា នែ សន្ធត្ថ! អ្នកណាជាសាក្សីក្នុងភាវៈនៃទានដែលអ្នកឯងបានឱ្យហើយ។ 

១២.ព្រះមហាបុរសទ្រង់ឆ្លើយថាៈ អ្នកឯងអាងអ្វីជាសាក្សីដែលមានចេតនាក្នុងភាវៈនៃទានដែលអ្នកឯងបានឱ្យហើយ ចំណែកខាងអាត្មាអញស្ថិតនៅក្នុងអត្តភាពដ៏សេសទាំងឡាយលើកទុកចុះ! 
កំចាត់យកមកអាងនិយាយឡើយ និយាយតែត្រឹមសត្តកមហាទាន ដែលអញស្ថិតនៅក្នុងអត្តភាពជាស្ដេចវេស្សន្តរប៉ុណ្ណោះក៏បានហើយមហាប្រឹថពី ដែលគ្មានចេតនាជាសាក្សីរបស់អញ លុះព្រះអង្គឆ្លើយតបយ៉ាងនេះហើយទ្រង់បញ្ចេញព្រះហស្ថខាងស្ដាំពីរម្រាម ក្នុងចន្លោះនៃផ្ទៃចីវរ ដែលព្រះអង្គឃ្លុំស្រេចពីនាយកម្រាមទ្រង់សំយ៉ុងព្រះហស្ថចង្អុលទៅរកប្រឹថពី ដោយបញ្ជាក់ការថា កាលដែលអញឯងឋិតនៅក្នុងអត្តភាពជាស្ដេចវេស្សន្តរ អញបានសត្តកមហាទាន តើមហាប្រឹថពីឯងជាសាក្សីមែនឬទេ ?។ 

១៣.ស្របតែមហាប្រឹថពី បញ្ចេញសូរសព្ទឮលាន់ខ្ទរខ្ទាយ៉ាងខ្លាំង ហាក់ដូចជាសន្ធុបគម្រាមរេហ៍ពលមារដោយសូរសម្រែកសន្ធុបរាប់រយរាប់ពាន់ឡើងថា ក្នុងពេលនោះខ្ញុំម្ចាស់ជាសាក្សីរបស់ព្រះអង្គ!មហាប្រឹថពីនេះ បញ្ចេញសូរសព្ទដោយអាការជាស្ដ្រីដោយហេតុនេះឯងបានជាបុរាណចារ្យថា មហាប្រឹថពីដែលមានសភាពជាមហស្ចារ្យក្នុងគ្រាឆ្លើយអាងថាសាក្សីនៃមហាបុរសនោះថា ធរណីអ្នកខ្លះហៅតាមទម្លាប់តៗគ្នាមកថានាងគង្ហីងធរណី

 ១៤.មិនត្រឹមតែបញ្ចេញសម្អាងជាសក្សីប៉ុណ្ណោះឡើយ មហាប្រឹថពីពីថែមទាំងឆ្លើយបញ្ចេញសំឡេងទៀតថា បពិត្រព្រះសទ្ធត្ថ មហាទានដែលព្រះអង្គបានឱ្យជាទានដ៏ត្តម ។ 
១៥.កាលដែលព្រះមហាបុរសទ្រង់ពិចារណាហើយពិចារណាទៀត ជារឿយៗនៃទានដែលព្រះអង្គជាស្ដេចវេស្សន្តរ. ទ្រង់បានឱ្យហើយ ជាមហាទានដ៏ត្តមនោះ ក៏ស្រាប់តែដំរីឈ្មោះ គីរីមេល មានកម្ពស់ ១៥០ យោជន៍ជាជំនិះសុត្តមារនោះ ស្លុតលូតជង្គង់ស្រុះ។ 

១៦.មារបរិស័ទ គឺពួករេហ៍ពលរបស់ទេវទត្តមារក៏រត់ប្រស្រាច់ទៅតាមទិសទីទៃៗ។ បង្រៀនបាលីខ្លះក្នុងវេលាយប់ៗ...។ល។
  ខ. ក្នុងរាជកាលទី ៨០ នៃព្រះបាទសម្ដេចព្រះនរោត្តម តាំងពី ព.ស.២៤០៤ គ.ស.១៨៦០ ព្រះអង្គទ្រង់ទំនុកបម្រុងព្រះពុទ្ធសាសនាតាមលំដាប់ព្រះរាជបិតា. លុះដល់ ព.ស.២៤០៩ គ.ស.១៨៦៥ ទ្រង់យាងមកគង់រាជធានីភ្នំពេញវិញ ក៏ឱ្យមានព្រះរាជនុញ្ញាត្តិឱ្យបង្រៀនព្រះត្រៃបិដកក្នុងបរមរាជវាំង។ល។
គ. ក្នុងរាជកាលទី ៨១ នៃព្រះបាទស៊ីសុវត្ថិ តាំងពី ព.ស.២៤៤៨ គ.ស.១៩០៩ ទ្រង់រាជបញ្ជាឱ្យបើកសាលារៀនបាលីមកក្រុងភ្នំពេញ ពី ព.ស.២៤៥៨ គ.ស.១៩២៥ ទ្រង់ព្រះរាជានុញ្ញាត្តិ ឱ្យបង្កើតព្រះរាជបណ្នាល័យកម្ពុជា។ល។
ឃ.ក្នុងរាជកាលទី ៨២ នៃព្រះបាទស៊ីសុវត្ថិមុនីវង្ស តាំងពី ព.ស.២៤៧០ គ.ស.១៩២៧ ព្រះទ្រង់ទំនុកបម្រុងព្រះពុទ្ធសាសនា ដោយទ្រង់ព្រះរាជានុញ្ញាត្តិ ព្រះរាជប្រកាសលេខ ១០៦ គឺចុះថ្ងៃ ១៣ កើត ខែមិគសិរ ឆ្នាំម្សាញ់ ឯកស័ក ព.ស.២៤៧៣ ត្រូវនិងថ្ងៃទី ១៤ ធ្នូ គ.ស.១៩២៩ បានតាំងឱ្យកើតមានក្រុមជំនុំច្រើនរូប ក្នុងជំនុំនោះបានជួបជុំជានិច្ច ក្នុងមន្ទីរព្រះរាជបណ្ណាល័យ ហើយបានប្រែព្រះត្រៃបិដកដណ្ដើរៗ។
ឱ្យបង្កើតសាសនបណ្ឌិត្យ ពី ព.ស.២៤៧៤ គ.ស.១៩៣០ ឱ្យបង្កើតសាលាបាលី ពី ព.ស.២៤៧៦ គ.ស.១៩៣២ ។ 
ង. ក្នុងរាជកាលទី ៨៣ នៃព្រះបាទសម្ដេចព្រះនរោត្តមសីហនុវរ្ម័ន តាំងពី ព.ស.២៤៨៥ គ.ស.១៩៤១ ទ្រង់ជាពុទ្ធសាសនូបត្ថម្ភ ក៏ទទួលឧបសម្បាទាបួសជាភិក្ខុ ក្នុងព.ស.២៤៩១ គ.ស.១៩៤៧ អស់់រយៈកាលវេលា ខែផង ហើយទ្រង់រាជានុញ្ញាត្តិឱ្យបង្កើតមានសាលាធម្មវិន័យជាអាយុនៃព្រះពុទ្ធសាសនា ទូទៅគ្រប់វត្ត ព.ស.២៤៩៤ គ.ស.១៩៥០។ ឱ្យបង្កើតពុទ្ធិបឋមវិទ្យាល័យព្រះសីហនុរាជ ពីព.ស.២៤៤៨ គ.ស.១៩៥៥ ហើយទ្រង់ប្រោះព្រំព្រះរាជទានទីសួនច្បារព្រមទាំងព្រះរាជទ្រព្យផ្ទាល់ព្រះអង្គចំនួន លាន សែនរៀល ឱ្យសង់ពុទ្ធិកមហាវិទ្យាល័យសីហនុរាជផង ។
ច.ក្នុងរាជកាលទី ៨៤ នៃព្រះបាទសម្ដេចព្រះនរោត្តមសុរាម្រឹតនិងព្រះបាទសម្ដេច ព្រះមហាក្សត្រី យានីស៊ីសុវត្ថិមុនីវង្សគោត្តសម្បត្តិមុនីរត្នសិរីវឌ្ឍ នាព.ស.២៤៩៩,គ.ស.១៩៥៥ ទ្រង់ជាពុទ្ធសាសនូបត្ថម្ភក៍ ទ្រង់មានព្រះរាជបញ្ញាត្តិ ឱ្យផ្លាស់នាមសាលាបាលីជាន់ខ្ពស់ ជាពុទ្ធិកវិទ្យាល័យ ព្រះសុរាម្រឹត ឱ្យផ្លាស់នាមសាលា បាលីរងជាពុទ្ធិកបឋមសិក្សាឱ្យរៀបចំកម្មវិធីបង្រៀនថ្មី សម្រាប់សាលាទាំងពីរផ្នែក ឱ្យរឹងរឹតតែប្រសើរឡើង ។

Comments

Popular posts from this blog

វិវត្តន៍នៃភាសាខ្មែរមាន៣លើកធំៗ,វិវត្តន៍នៃភាសាខ្មែរ,ភាសាខ្មែរយើង,ខ្មែរក្រោមនិងភាសាខ្មែរ

ខ្នាតរង្វាស់រង្វាល់បុរាណខ្មែរ,របៀបរាប់តាមខ្មែរសម័យដើម

ស្រូវ ៧ យ៉ាង, មហាផល ៩ យ៉ាង